ព័ត៌មានកីឡា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Martin Vávra

ទីស្តីការក្រសួងសុខាភិបាល៖ នៅព្រឹកថ្ងៃសុក្រ ០៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលសាធារណៈរដ្ឋឆែក តាមរយៈស្ថានទូតឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈគម្រោងគាំពារសុខភាពមាតា និងទារកនៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ និងជំនួយហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តម ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនអំពីគម្រោងជំនួយបំពាក់សម្ភារៈ នៅមន្ទីរពេទ្យកុមារជាតិ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឆែក លើវិស័យសុខាភិបាល រួមមានការផ្តល់អាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលរួមគ្នា បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្ររវាងគ្រឹះស្ថានបណ្តុះបណ្តាលធំពីរ នៅប្រទេសកម្ពុជា គឺសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ […]

ព័ត៌មានកីឡា

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករ និយោជិត មកពីរោងចក្រ/សហ%

ឯកឧត្តម ហ៊ុន ម៉ានី ព្រឹកមិញខ្ញុំបានស្តាប់យ៉ាងយកចិត្តទុកដាក់ និងបានកត់សម្គាល់នូវចំណុចជាច្រើនចេញពីប្រសាសន៍ និងអនុសាសន៍ របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាស។ ចំណុចដែលគួរតែរំលេចចេញពីប្រសាសន៍ដ៏មានថាមពលរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតជុំវិញការតែងតាំងមន្ត្រី គឺពាក្យថា «គុណធម៌ និងអភិក្រមការងារ»។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​​ បានរំលេចផងដែរលើឃ្លាថា ​“ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ…​ ឈាមចាស់ ឈាមថ្មី ជាឈាម(ខ្មែរ)តែមួយ។” ប្រយោគដ៏មានអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅទាំងនេះបានបង្ហាញពី​​ វប្បធម៌​ ឬអាចនិយាយថាជាDNA នៃការឯកភាព​ សាមគ្គីភាពផ្ទៃក្នុងរបស់យើង​ ដែលតែងតែធ្វើឲ្យយើងមានភាពធន់​ និងកាន់តែរឹងមាំ​ជានិច្ច។ ជាការពិត​ គោលនយោបាយនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការអនុវត្តយុទ្ធសាស្ត្រដែលមានទស្សនវិស័យ​​វែងឆ្ងាយ ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ​ជាមួយសមធម៌ និងយុត្តិធម៌សង្គម ក្នុងសមត្ថភាពប្រកួតប្រជែង។ ដូច្នេះ មិនថាតែការតែងតាំងមន្ត្រី ឬការអនុវត្តការងារក្នុងក្របខណ្ឌការងារអ្វីនោះទេ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​​ តែងតែប្រកាន់យកនូវគុណធម៌ (នៃការរៀបចំតែងតាំង) ឬអាចនិយាយថាជាការគោរពអភិក្រមការងារដើម្បីរក្សាតុល្យភាពនៃប្រតិបត្តិការការងារ និងធានានិរន្តរភាពរដ្ឋឆ្ពោះទៅមុខទាំងសង្គម​ ​សេដ្ឋកិច្ច និងនយោបាយ។ ក្នុងនាមជាសេនាធិការ​របស់រាជរដ្ឋាភិបាល​ យើងខ្ញុំពិតជាជឿជាក់យ៉ាងមុតមាំ​លើការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងប្តេជ្ញាជានិច្ចក្នុងការគោរពតាមទស្សនវិស័យ​​ និងគោលនយោបាយកំណែទម្រង់ដ៏មុតស្រួចឥតងាករេ​​​ ​ក្នុងគោលដៅដើម្បីជាតិ ​និងប្រជាជនរបស់យើង​ ​ជាពិសេស​ […]

ព័ត៌មានកីឡា

សម្តេចតេជោ ហ៊ុន សែន សូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា

សម្តេចតេជោ ហ៊ុន សែន សូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ​បន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ នៅលើបណ្ដាញតេឡេក្រាម នាល្ងាចថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ បន្ធូរ បន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ សម្ដេចតេជោក៏ សូម ជូនពរឱ្យបងប្រុសជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរ៍តរៀងទៅ។    គួរបញ្ជាក់ដែរថា បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានបរទេសនៅ ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ២០២៣បានឱ្យដឹងថា រដ្ឋាភិបាលថៃ បានប្រកាសថា ព្រះមហាក្សត្រ ថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានសម្រេចព្រះទ័យបន្ធូរបន្ថយទោសជាប់ពន្ធនាគារ របស់ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ […]

ព័ត៌មានកីឡា

ក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Michael Burnett លេខាទី១ ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម នៃការិយាល័យត្រួតពិនិត្យ និងនាំចេញ ប្រចាំតំបន់ នៃក្រសួងពាណិជ្ជកម្មអាមេរិក ដែលមានទីស្នាក់ការនៅប្រទេសសឹង្ហបុរី ដើម្បីពិភាក្សាអំពីគម្រោងជំនួយនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាង កម្ពុជា-អាមេរិក។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ លោក Michael Burnett និងសហការី យ៉ាងក៏ក្តៅដែលបានអញ្ជើញមកបំពេញបេសកកម្មផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និងវិស័យអាទិភាពសំខាន់ៗមួយចំនួន ឯកឧត្តមរដ្ឋលេខាធិការថែមទាំងបានជម្រាបជូនអំពីកំណែទម្រង់នៃកិច្ចសម្រួលពាណិជ្ជកម្មសំខាន់ៗ ក្នុងនាមក្រសួងពាណិជ្ជកម្មជាសេនាធិការនៃរដ្ឋាភិបាលកម្ពុជា ព្រមទាំងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសមិទ្ធិផលធំៗដែលសម្រេចបានរបស់ប្រទេសទាំងពីរ នាពេលកន្លងមក។ ជាកិច្ចបន្ទាប់ លោកលេខាទី១ បានថ្លែងអំណរគុណ ឯកឧត្តម រដ្ឋលេខាធិការ សម្រាប់ការស្វាគមន៍ដ៏រាក់ទាក់ និងបានជម្រាបពីគោលបំណងនៃទស្សនកិច្ចរបស់ លោក និងសហការី […]

ព័ត៌មានកីឡា

នាយករដ្ឋ​មន្ត្រី​កម្ពុជា ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​ទៅ​ឥណ្ឌូណេស៊ី

ថ្ងៃ​ចន្ទ​ទី​៤​កញ្ញា​សប្តាហ៍​ក្រោយ នាយករដ្ឋ​មន្ត្រី​កម្ពុជា ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​ទៅ​ឥណ្ឌូណេស៊ី ដើម្បី​ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ាន ជំនួប​កំពូល​អាស៊ាន​បូក និងជំនួប​កំពូល​អាស៊ី​បូព៌ា។ សម្រាប់​កម្ពុជា​ដែល​ជា​សមាជិក​របស់​អាស៊ាន​តាំង​ពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ ជំនួប​កំពូល​ទាំង​អស់​នេះ ជា បន្តុំ​ព្រឹត្តិការណ៍​តំបន់​សំខាន់​ជាង​គេ​បង្អស់​ប្រចាំ​ឆ្នាំ។ សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញ ទាំង នេះ​គឺ​ជា​ឱកាស​មួយ​ពោរ​ពេញ​ទៅ​ដោយ​និមិត្តរូប​នយោបាយ។ ម្យ៉ាង ពីព្រោះ ជា​លើក​ទី​មួយ​បង្អស់​ហើយ ដែល​ឯកឧត្តមបណ្ឌិត, ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជាតាំង​ពី​ថ្ងៃ​ទី​២២​សីហា​មក​ម្ល៉េះ, នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការលើ​ឆាក​អន្តរ​ជាតិ។ ម្យ៉ាង​ទៀត ពីព្រោះ​នៅ​ថ្ងៃ​ទី​៥​កញ្ញា​ខាង​មុខ​នេះ នៅ​ទីក្រុង​ចាកាតា ឯកឧត្តមបណ្ឌិត នឹង​មាន​ឈ្មោះ​ជា​មេ​ដឹក​នាំ​កំពូល​ក្មេង​ជាង​គេ​បង្អស់​ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូល​បច្ចុប្បន្នទាំង​១០​រូប​របស់​អាស៊ាន។ ម្យ៉ាង​ចុង​ក្រោយ ពីព្រោះ​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧​កញ្ញា ក្នុង​រយៈ​ពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ នៅ​ទីក្រុង​ចាកាតា ​ដដែល, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង​ឃើញ, នឹង​ចាប់​ដៃ, នឹង​ជួប​ជា​ផ្លូវការ​ឬ​ក្រៅ​ផ្លូវ​ការ, ប្រមុខ​រដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល​ឬ​ក៏​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ចំនួន​១៧​នាក់​យ៉ាង​តិច ដែល​មក​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េ​ខាង​ត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ត្រាលី, និង នូវែល​សេឡង់។ ប្រជាជាតិ​កម្ពុជា​ទាំង​មូល​គួរ​តែ​និង​ត្រូវ​តែ​មាន​មោទនភាព ពីព្រោះ ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ត្រៀម​រួច​រាល់​អស់​ហើយ […]

ព័ត៌មានកីឡា

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយក៏ជាការបំពេញបេសកកម្មទៅក្រៅប្រទេសជាលើកដំបូងផងដែរក្នុងនាមជា នាយករដ្ឋមន្ត្រី នៃកម្ពុជា។ នៅក្នុងសារលិខិតអញ្ជើញ និងអបអរសាទររបស់ឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាននៅថ្ងៃនេះ បានគូសបញ្ជាក់ថា ក្រៅពីអបអរសាទរក្នុងការកាន់តំណែងជាផ្លូវការនាពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម Joko Widodo ក៏បានគោរពអញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា នៅថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញានេះ ព្រមទាំងចូលរួមវេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN-INDO-PACIFIC) ក្រោមមូលបទ៖ ការអនុវត្តនូវចក្ខុវិស័យអាស៊ានទៅលើឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកញ្ញាផងដែរ។ ឯកឧត្តមប្រធានាធិបតី ក៏បានជម្រាបជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ពីការអញ្ជើញសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀតផងដែរ ដោយយោងទៅលើការសន្មត់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា បើយោងទៅលើកម្មវិធីបន្ទាប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញានេះផងដែរ។

ព័ត៌មានកីឡា

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយលោក Mohan Bandam ចាងហ្វាងកាសែតខ្មែរថាមស៍

នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយលោក Mohan Bandam ចាងហ្វាងកាសែតខ្មែរថាមស៍ និងពិភាក្សាការងារមួយចំនួន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហការគ្នារវាងក្រសួង និងស្ថាប័នសារព័ត៌មានមួយនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់ និងតួនាទីនៃបណ្តាញសារព័ត៌មានសម្រាប់វិស័យកសិកម្ម ទាំងនៅក្នុងការជួយផ្សព្វផ្សាយពត៌មានដែលពិត មានមូលដ្ឋានច្បាស់លាស់ និងជៀសវាងឱ្យបាននូវការធ្វើឱ្យមានការភ័ន្តច្រលំ។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី សារព័ត៌មានដើរតួសំខាន់ណាស់ ក្នុងការផ្ដល់ព័ត៌មានពិតដល់សាធារណជន ជាពិសេសបងប្អូនប្រជាកសិករ ឱ្យបានយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងភាពសមហេតុសមផលនៃការគ្រប់គ្រងវិស័យនេះ ដោយផ្អែកទៅលើយន្តការសេដ្ឋកិច្ចទីផ្សារសេរី និងការអនុលោមទៅតាមបទដ្ឋានពាណិជ្ជកម្មអន្តរជាតិជាដើម។ ជាការឆ្លើយតប លោក Mohan Bandam បានបង្ហាញនូវឆន្ទះនៃការបង្កើតភាពជាដៃគូដើម្បីប្រយោជន៍រួម និងជួយផ្សព្វផ្សាយព័ត័មានប្រកបដោយការទទួលខុសត្រូវខ្ពស់និងមានក្រឹត្យក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។ លោក Mohan Bandam និងឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តោះផ្តូរយោបល់គ្នាលើប្រធានបទទូទៅមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។

ព័ត៌មានកីឡា

រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដែលកំពុងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការ លើកស្ទួយ និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត ការលើកកម្ពស់សោភណភាព និង អនាម័យទីក្រុង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងទីក្រុង ជាពិសេសដើម្បីបង្កើនដំណើរការ យន្តការពង្រឹងឱ្យកាន់តែស៊ីជម្រៅ រវាងមិត្តភាព និងសាមគ្គីភាព។ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងឱកាសដែល ឯកឧត្តមអញ្ជើញជាអធិបតី តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង កិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៃសមាគម AIMF នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃ បណ្ដាញអភិបាលក្រុងប្រើប្រាស់ភាសាបារំាងក្នុងកម្រិតអាស៊ីអាគ្នេយ៍ នេះគឺជាកិច្ចប្រជុំមួយ ដោយមានសារៈសំខាន់ គឺសម្រាប់រាជធានីភ្នំពេញផ្ទាល់ ដោយរាជធានីភ្នំពេញ គឺជាសមាជិកអចិន្ត្រៃយ៍របស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុង កម្រិតពិភពលោក ហើយរាជធានីភ្នំពេញបានបង្កើតនៅការិយាល័យប្រចាំការមួយនៅ តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ ក៏មានបន្ទប់ធ្វើការ របស់បណ្ដាញនេះដែរ។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់សមាគមអភិបាលក្រុងប្រើប្រាស់ ភាសាបារាំង […]