ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

អ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីព្រឹត្តិការបោះឆ្នោតនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបមុននឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន

អ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីព្រឹត្តិការបោះឆ្នោតនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបមុននឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន។  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ដើម្បីឱ្យសង្គមប្រជាធិបតេយ្យមួយដើរទៅមុខបានទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ការចូលរួមពីអ្នកសារព័ត៌មានអាជីព ពីព្រោះអ្នកសារព័ត៌មានជាអ្នកផ្តល់នូវចំណេះដឹង ទៅដល់ប្រជាពលរដ្ឋដែលព័ត៌មានទាំងអស់នោះ នឹងក្លាយជាធាតុចូលសំខាន់ មុននឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន។ ចំណែក អ្នកនាង ឥម សុផារិន្ទ អ្នកសារព័ត៌មានមកពីទូរទស្សន៍ជាតិកម្ពុជា តំណាងឱ្យសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះដែរក៏បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្ដាលអ្នកសារព័ត៌មាននេះប្រៀបដូចជាបង្កើនចំណេះដឹងថ្មីមួយទៀតសម្រាប់អ្នកសារព័ត៌មានមកពីគ្រប់អង្គភាពទាំងអស់កាន់តែខ្លាំងឡើងសម្រាប់សម័យកាលបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំ។ អ្នកនាង បន្ដថា នៅពេលដែលអ្នកសារព័ត៌មាននៅតាមអង្គភាពនីមួយៗខ្លាំង នឹងក្លាយទៅជាអ្នកសារព័ត៌មានអាជីពប្រៀបដូចជាអាវក្រោះការពារខ្លួន។ «ដូច្នេះទី១ នាងខ្ញុំសុំប្ដេជ្ញាតម្កល់ខ្លួនឯង ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ទី២ ប្ដេជ្ញាថានឹងធ្វើការងារទៅលើអាជីពសារព័ត៌មាននេះឱ្យកាន់តែមានតម្លាភាពសម្រាប់គណបក្សនយោបាយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទី៣ ធ្វើខ្លួនឲ្យក្លាយជាអ្នកសារព័ត៌មានអាជីព ហើយផ្ដល់តម្លៃយ៉ាងសំខាន់ទៅលើក្រសួងព័ត៌មាន ដើម្បីក្រសួងព័ត៌មានមានមោទនភាព ទី៤ គឺធ្វើឱ្យសង្គមកម្ពុជាក្លាយទៅជាសង្គមដែលខ្លាំងសម្បូរដោយអ្នកសារព័ត៌មានអាជីព។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ប្រសិនបើសារព័ត៌មានថាតាមគេ និយាយតាមគេ ឬតាមអ្នកនយោបាយ ឬក៏ប្រទេសមួយមិនមានសារព័ត៌មានទេនោះ គឺមានន័យថា […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានានៅវត្តមហាលាភ និងប្រគល់រង្វាន់ម៉ូតូមួយគ្រឿងដល់សិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានានៅវត្តមហាលាភ និងប្រគល់រង្វាន់ម៉ូតូមួយគ្រឿងដល់សិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A នៃវិទ្យាល័យជីហែ ដែលពិធីប្រព្រឹត្តនៅវត្តមហាលាភ ស្ថិតក្នុងភូមិមហាលាភជើង ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក ឆាយ ធីរិទ្

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានដឹកនាំប្រតិភូ ក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក ឆាយ ធីរិទ្ធ ជាអតីតចៅសង្កាត់ស្រះចក ត្រូវជាឳពុកបង្កើត ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលទើបទួលមរណភាព នៅវេលាម៉ោង ១១:៥៥ នាទី ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣ ក្នុងជន្មាយុ៧១ ឆ្នាំ ដោយរោគាពាធ។ សព លោក ឆាយ ធីរិទ្ធ ត្រូវបានក្រុមគ្រួសារ តម្កល់ធ្វើបុណ្យនៅគេហដ្ឋានលេខ ២៤០៨C សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំេពញ។ សព លោក ឆាយ ធីរិទ្ធ ក៏នឹងត្រូវធ្វើពិធីដង្ហែចេញពីគេហដ្ឋាន ដើម្បីយកទៅធ្វើពិធីបុណ្យបញ្ចុះសព នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅភូមិត្បែង ឃុំ ក្រាំងធ្នុង ស្រុកបាទី […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកសារព័ត៌មានលើកទី៥ នៅឆ្នាំ២០២៣ បន្ទាប់ពីអាក់ខានអស់រយៈពេលពេល២ ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ តាមរបាយការណ៍ ឆន ណាវី ទីប្រឹក្សាក្រសួង និងជាអគ្គនាយករង ព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានអោយដឹងថា ពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ គ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។ សម្រាប់កម្មវិធីខាងមុខនេះ នឹងមានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ ពាន់នាក់ រូបរួមមាន អង្គការ សមាគម ចំនួន ១៣ អង្គភាព, ទីភ្នាក់ងារបរទេស និងការិយាល័យតំណាង ចំនួន ០១ អង្គភាព ស្មើនឹង ២ រូប , គេហទំព័រ និង TV […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ

ផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងឡើងដល់ ជិត២ពាន់ដុល្លារ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនដល់ ៦.៦ភាគរយ ក្នុងឆ្នាំ ២០២៣។ ការថ្លែងបែបនេះ ត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ នៅឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានរំពឹងទុកថា កម្ពុជានឹងមាន អតិរេកថវិកាចរន្តបន្តទៀត ក្នុងនោះប្រសិនបើភ្ញៀវទេសចរចិន ដែលគ្រោងបើករបស់ខ្លួន ឡើងវិញក្នុងខែមករា ឆ្នាំ២០២៣នេះ នឹងមកកាន់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់កាន់តែខ្លាំង។ រាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងមានកំណើន ៦.៦ភាគរយ ហើយផលិតផលក្នុងស្រុកសរុប(ផ.ស.ស) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងពីឡើង ដល់ ១ ៩២៤ ដុល្លារ ធៀបនឹងឆ្នាំ២០២២ មាន GDP កម្ពុជាមានចំនួន១៧៨៥ដុល្លារ។ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គា និងលោក តាំង ពីងជាំង អ្នកគ្រប់គ្រងសារព័ត៌មានត្នោត និងសហការី

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គា និងលោក តាំង ពីងជាំង អ្នកគ្រប់គ្រងសារព័ត៌មានត្នោត និងសហការី ចូលគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងរាជធានីភ្នំពេញ។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរជាមួយឪពុក ម្តាយ អាណាព្យាបាល និងចៅៗទាំងអស់ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរជាមួយឪពុក ម្តាយ អាណាព្យាបាល និងចៅៗទាំងអស់ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស និង អរគុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យទទួលបាននូវលទ្ធផលល្អ ព្រមទាំង អរគុណដល់គណៈកម្មការរៀបចំការប្រឡង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងប្រកប ដោយជោគជ័យ។ នៅលើផេកហ្វេសប៊ុកផ្លូវការល្ងាចថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា តាសូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០ ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស “C”។ តាសប្បាយរីករាយនិងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ។ សម្តេចតេជោបន្តថា ខ្ញុំសូមជម្រាបជូនប្រវត្តិកុមារា ហ៊ឺ ទៀងគីមហុង ដោយសង្ខេប។ គីម ហុង កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០០៩ នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ សព្វថ្ងៃមានអាយុ ១៣ឆ្នាំ ឪពុកឈ្មោះ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែង អំណរគុណចំពោះសប្បុរជន និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តដែលបានចូលរួមចំណែកក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកកោះសូទិន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែង អំណរគុណចំពោះសប្បុរជន និងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តដែលបានចូលរួមចំណែកក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកកោះសូទិន។ នៅក្នុងឱកាសទទួលជួបសំណេះ សំណាលជាមួយប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ នឹងប្រគល់ជូនលិខិតថ្លែង អំណរគុណដល់សប្បុរជនដែល បានឧបត្តម្ភថវិកា ថ្នាំពេទ្យ និងបរិក្ខាពេទ្យ ដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ដើម្បីធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃនៅស្រុកកោះសូទិន ខេត្តកំពង់ចាម នាពេលកន្លងមកនេះ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំដែងនូវអំណរគុណចំពោះសប្បុរសជន និងបណ្តាក្រុមហ៊ុន រួមទាំងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តដែលបានចូលរួមចំណែកក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឃុំទាំង៨ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តមបានថា ក្នុងពេលកន្លង មកនេះក្រុមគ្រូពេទ្យបានចុះជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ។ សកម្មភាពការងារមនុស្សធម៌នានា បានសបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ លើបញ្ហាសុខទុក្ខ សុខុមាលភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកវេជ្ជបណ្ឌិត សៅ សំបូរ ទី ប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន អញ្ជើញក្នុងពិធីអបអរសាទរការប្រកាស ខេត្តត្បូងឃ្មុំ អស់មីន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន អញ្ជើញក្នុងពិធីអបអរសាទរការប្រកាស ខេត្តត្បូងឃ្មុំ អស់មីន។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសជាខេត្តអស់មីនទី៦នៅទូទាំងប្រទេស បន្ទាប់ពីខេត្តស្ទឹងត្រែង, ព្រះសីហនុ, ព្រៃវែង, កែប និងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ពិតជាមានអត្ថន័យយ៉ាងធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដោយហេតុថាខេត្តត្បូងឃ្មុំ គឺជាខេត្តដែលមានអតីតកាលនៃការប្រយុទ្ធគ្នា និងសោកនាដកម្មនៃការស្លាប់ របួស ពិការដោយសារសង្គ្រាម ក៏ដូចជាមានដានប្រវត្តិតស៊ូរបស់ សម្តេចតេជោ ព្រមទាំងឥស្សរជនជាតិជាច្រើនរូប ដើម្បីរំដោះជាតិ និងសង្គ្រោះប្រជាពលរដ្ឋ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខេត្តត្បូងឃ្មុំអស់មីន មានន័យថា ប្រទេសកម្ពុជាឈានទៅមុខមួយជំហានបន្ថែមទៀត ដែលកាន់តែកៀកជិតទៅដល់ការអស់មីននៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី […]