ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២–ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ប្រចាំ២០២២ត្រូវបានប្រកាសបើកជាផ្លូវការហើយ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ថ្លែងក្នុងការបើកការប្រកួតជាផ្លូវការនេះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រសួងបានរៀបចំគោលនយោបាយកីឡាជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅការងារអប់រំ កាយ និងកីឡា ៤ចំណុចចម្បងៗ ដើម្បីលើកកម្ពស់វិស័យកីឡាឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣។ ចំពោះ៤ចំណុចសំខាន់ៗនេះ រួមមាន៖ ១.ការជួសជុលកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ២. ការបណ្តុះបណ្តាលធនធានមនុស្ស ៣. ការកែលម្អរចនាសម្ព័ន្ធនៃការ ប្រកួត ៤. ការពង្រឹងសហព័ន្ធកីឡាជាតិ។ មិនតែប៉ុណ្ណោះក្រសួងអប់រំ យុវជន និងកីឡាក៏បានដាក់នូវកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិតក្នុងការរៀបចំឱ្យមានគុណភាព មានលក្ខណៈជាហ្គេមដូចជា៖ ១-ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ប្រចាំឆ្នាំ៤ប្រភេទកីឡាមកជាការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិលក្ខណៈ ហ្គេម (National School GAMES) ស្របតាមការប្រកួតកីឡាសិស្សអាស៊ាន (ASEAN School GAMES)។ ២-ការ ប្រកួតកីឡាឧត្តមសិក្សា […]