ព័ត៌មានកីឡា

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបន

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤រោជ ខែពិសាខឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លី ឬបណ្ណសំគាល់សិទ្ធ កាន់ កាប់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគ រូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុបានឪ្យដឹងថា ក្រុមការងារជំនាញធ្វើការវាស់វែងចុះបញ្ជីដីធ្លី ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ជាលទ្ធផល ការចុះបញ្ជីដីធ្លីនៅក្នុងភូមិ១ ភូមិ២ ឃុំកំពេញ លើក្បាលដីដែលគណៈ កម្មការរដ្ឋបាលបានលើកសំណើផ្ដល់កម្មសិទ្ធិលើដីធ្លី ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន វត្ថុ (បណ្ណកម្មសិទ្ធិ)សរុបមានចំនួនៈ ៤៦៥ក្បាលដី ក្នុងចំណោមក្បាលដី ៤៨៩ក្បាលដី ក្នុងនោះ៖ ភូមិ១ មានចំនួនៈ ២៤៤ក្បាលដី និងភូមិ២ មានចំនួនៈ ២២១ ក្បាលដី ។ […]

ព័ត៌មានកីឡា

សកម្មភាពនៃការប្រកួតកីឡាបាល់ទាត់ រវាងក្រុមកីឡាការិនីម្ចាស់ផ្ទះកម្ពុជា និងក្រុមកីឡាការិនីវៀតណាម

សកម្មភាពនៃការប្រកួតកីឡាបាល់ទាត់ រវាងក្រុមកីឡាការិនីម្ចាស់ផ្ទះកម្ពុជា និងក្រុមកីឡាការិនីវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកម្ពុជាបានចាញ់ក្នុងលទ្ធផល ៤ ទល់នឹង ០ នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ព័ត៌មានកីឡា

ក្រុមបាល់ទះជម្រើសជាតិ​ឥណ្ឌូ​ណេស៊ីបានយកឈ្នះក្រុមជម្រើសជាតិវៀតណាម៣សិតជាប់ៗ​គ្

បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញដោយប្រើបច្ចេទេសរួចមកនោះ ក្រុមបាល់ទះជម្រើសជាតិ​ឥណ្ឌូ​ណេស៊ីបានយកឈ្នះក្រុមជម្រើសជាតិវៀតណាម៣សិតជាប់ៗ​គ្នាបានធ្វើឱ្យក្រុម​ជម្រើស​ជាតិឥណ្ឌូណេស៊ីឈានដល់វគ្គផ្តាច់ព្រាត់។​ ការប្រកួតរវាងក្រុមទាំងពីរនេះ ធ្វើឡើងនៅក្នុង​សាល នៃពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។ ឥណ្ឌូណេស៊ីជាម្ចាស់មេដាយមាសគ្រប់គ្រងច្រើនសម័យកាលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយប្រកួតលើកនេះ បានយកឈ្នះវៀតណាម ដោយពិន្ទុ សម្រាប់សិតទី១ ឈ្នះ៣០​ទល់២៨ សិតទី២ ឈ្នះ២៥ទល់១៩ និងសិតទី៣ យកឈ្នះ២៥ទល់១៨។​ សូមជម្រាបថា ក្រុមកីឡាករបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី មុនឈានមកដល់ការ​យក​ឈ្នះក្រុមជម្រើសជាតិវៀតណាម គឺបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិបាល់ទះកម្ពុជា​៣សិត​ទល់នឹង០។​ សម្រាប់ការយកឈ្នះលើក្រុមជម្រើសជាតិវៀតណាមនេះ នឹងធ្វើឱ្យ​ក្រុមជម្រើសជាតិបាល់ទះឥណ្ឌូណេស៊ី​ឈាន​ដល់វគ្គផ្តាច់ព្រាត់នៅពេលខាងមុខនេះ។

ព័ត៌មានកីឡា

ក្រុមកីឡាករអាយុក្រោម២២ឆ្នាំកម្ពុជា ប្រកួតជាមួយនឹងក្រុមកីឡាករអាយុក្រោម២២ឆ្នាំមីយ៉ាន់ម៉ា សម្រាប់ពូល A

ក្រុមកីឡាករអាយុក្រោម២២ឆ្នាំកម្ពុជា ប្រកួតជាមួយនឹងក្រុមកីឡាករអាយុក្រោម២២ឆ្នាំមីយ៉ាន់ម៉ា សម្រាប់ពូល A នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយលទ្ធផល កម្ពុជា ០ មីយ៉ាន់ម៉ា ២។

ព័ត៌មានកីឡា

ក្រុមកីឡាបាល់ទាត់បុរសកម្ពុជា បានប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ាដោយពិន្ទុ២ទល់០

ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ – ក្រុមកីឡាបាល់ទាត់បុរសកម្ពុជា បានប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ាដោយពិន្ទុ២ទល់០ នៅក្នុងការប្រកួតនៃវគ្គជម្រុះពូល A នៃការប្រកួតព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅលើទីលានប្រកួតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមកីឡាបាល់ទាត់កម្ពុជាបានជួបប្រកួតជាមួយក្រុមមីយ៉ាន់ម៉ាសម្រាប់ជុំចុងក្រោយនៃវគ្គជម្រុះពូល A ។ ចាប់តាំងពីការប្រកួតចាប់ផ្តើម ក្រុមបាល់ទាត់មីយ៉ាន់ម៉ាហាកសម្រុកខ្លាំងទៅលើដៃគូប្រកួតកម្ពុជា និងមានឱកាសស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ តែត្រូវក្រុមកម្ពុជាទប់ជាប់ និងវាយបកទៅវិញ ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់ដំបូងឱ្យក្រុមខ្លួន។ ការប្រកួតដ៏ស្វិតស្វាញរវាងក្រុមទាំងពីរ បានធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោកញ្រ្ជៀវយ៉ាងកងរំពងដើម្បីជាលើកទឹកចិត្តដល់កីឡាករ ហើយនៅទីបំផុត កីឡាករមីយ៉ាន់ម៉ាឈ្មោះ Hein Htet Aung ពាក់លេខ១០ បានរកគ្រាប់ដំបូងឱ្យក្រុមរបស់ខ្លួននៅនាទីទី១២ ដែលធ្វើឱ្យក្រុមមីយ៉ាន់ម៉ានាំមុខក្រុមកម្ពុជា ១ទល់០។ បន្ទាប់ពីរកគ្រាប់បាល់ដំបូងបានហើយ ក្រុមមីយ៉ាន់ម៉ានៅតែបន្តវាយសម្រុកទៅលើក្រុមកម្ពុជាដោយក្រុមកម្ពុជាក៏មិនបន្ធូរដៃដែររហូតមានការប៉ះទង្គិចគ្នាបន្តិចបន្តួចរវាងកីឡាករក្រុមទាំងពីរ។ នៅនាទីទី៣៨ កីឡាករមីយ៉ាន់ម៉ា Thet Hein Soe ពាក់លេខ៣ បានរកគ្រាប់បាល់ទីពីរឱ្យក្រុមរបស់ខ្លួនដោយប្រើក្បាច់ផ្កាប់ចាន ដោយធ្វើឱ្យចប់តង់ទីមួយ ក្រុមមីយ៉ាន់ម៉ានាំមុខកម្ពុជា ២ទល់០។ នៅក្នុងតង់ទីពីរ បើទោះជាក្រុមមីយ៉ាន់ម៉ានាំមុខ២គ្រាប់ហើយក៏ដោយ ក៏ក្រុមកីឡាករបាល់ទាត់កម្ពុជាមិនបាក់ទឹកចិត្តនោះទេ ដោយពួកគេនៅតែខិតខំប្រឹងប្រែងលេងបានយ៉ាងល្អ ក្រុមសំឡេងហ៊ោគាំទ្រពីសំណាក់អ្នកគាំទ្រដែលកំពុងទស្សនាផ្ទាល់នៅឯទីលានប្រកួត។ ការប្រកួតជាមួយក្រុមកម្ពុជាក្នុងតង់ទីពីរនេះ ក្រុមមីយ៉ាន់ម៉ាហាក់លេងបានល្អជាងការប្រកួតមុនៗជាមួយក្រុមសិង្ហបុរី […]

ព័ត៌មានកីឡា

ក្រុមកីឡាករអាយុក្រោម២២ឆ្នាំ នៃប្រទេសមីយ៉ាន់ម៉ា យកឈ្នះ ក្រុមកីឡាករអាយុក្រោម២២ឆ្នាំ

ក្រុមកីឡាករអាយុក្រោម២២ឆ្នាំ នៃប្រទេសមីយ៉ាន់ម៉ា យកឈ្នះ ក្រុមកីឡាករអាយុក្រោម២២ឆ្នាំ នៃប្រទេសទីម័រខាងកើត ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបនៃពូល A សម្រាប់វិញ្ញាសាបាល់ទាត់ផ្នែកបុរស ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ។