ព័ត៌មានកីឡា

សម្តេចតេជោ ហ៊ុន សែន សូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា

សម្តេចតេជោ ហ៊ុន សែន សូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ​បន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ នៅលើបណ្ដាញតេឡេក្រាម នាល្ងាចថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ បន្ធូរ បន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។

សម្ដេចតេជោក៏ សូម ជូនពរឱ្យបងប្រុសជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរ៍តរៀងទៅ។    គួរបញ្ជាក់ដែរថា បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានបរទេសនៅ ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ២០២៣បានឱ្យដឹងថា រដ្ឋាភិបាលថៃ បានប្រកាសថា ព្រះមហាក្សត្រ ថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានសម្រេចព្រះទ័យបន្ធូរបន្ថយទោសជាប់ពន្ធនាគារ របស់ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ពី៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំ ប៉ុណ្ណោះ។ ការព្រះរាជទានបន្ធូរបន្ថយទោសខាងលើកើតមានឡើង បន្ទាប់ពីអតីតមេដឹកនាំ ថៃវ័យ៧៤ឆ្នាំរូបនេះ បានដាក់សំណើជាផ្លូវការ ដើម្បីស្នើសុំការលើកលែងទោសពី ព្រះ មហាក្សត្រ កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីថៃ បានទទួលយកបទឧក្រិដ្ឋរបស់លោក ហើយរូបលោកបានបង្ហាញ ការសោកស្តាយជាខ្លាំង។ សេចក្តីថ្លែងការណ៍ដដែល ក៏បានលើកឡើងថា លោក ថាក់ស៊ីន កំពុងឈឺថ្កាត់ ផងដែរ។ គួររម្លឹកដែរថា លោក ថាក់ស៊ីន ត្រូវបានតុលាការថៃផ្តន្ទាទោសដាក់ពន្ធនាគារ រយៈ ពេល៨ឆ្នាំ សម្រាប់បទល្មើសរំលោភអំណាច និងទំនាស់ផលប្រយោជន៍ បន្ទាប់ពីរូបលោក បានវិលត្រឡប់មកកាន់ប្រទេសថៃវិញ កាលពីសប្តាហ៍មុន ក្រោយការរស់នៅនិរទេសខ្លួន អស់ រយៈពេល១៥ឆ្នាំ។ លោក ថាក់ស៊ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ កាលពី ចន្លោះ ឆ្នាំ២០០១-២០០៦។

Leave a Reply

Your email address will not be published. Required fields are marked *