ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ជុំវិញបញ្ហាផ្ទះ និងដី របស់លោកគង៉ គាំ ថា តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ជុំវិញបញ្ហាផ្ទះ និងដី របស់លោកគង៉ គាំ ថា តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ នៅតែ​ជា​​កម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវ​ការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការ​របស់ក្រសួង​វិញ។ ​នៅលើផេកផ្លូវការ នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ខ្ញុំបានទទួលព័ត៌មានតាមហ្រ្វេសញូអំពីលិខិតរបស់លោក គង់ គាំ បំភ្លឺអំពីដំណើររឿងទាក់ទងនឹងដី និងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ សម្ដេច​តេជោបន្តថា ខ្ញុំទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើន ជាការពិត ពិសេស ត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់​​យ៉ាងច្បាស់ថា «ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជា​បាន​ជូន​ព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋ​មន្រ្តីក៏​បានយោគយល់រហូតមក»។ សម្ដេចតេជោគូសបញ្ជាក់ថា ខ្ញុំពិតជាមានការ​យោគ​យល់ចំពោះស្នាក់នៅនៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែ ខ្ញុំពុំដែលបានសម្រេចប្រគល់​ផ្ទះ និងដីនោះឱ្យលោក គង់ គាំ […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)នោះ។ នៅលើផេកផ្លូវការព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ គួររម្លឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗ ត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាប្រមូលចំណូលសារពើពន្

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាប្រមូលចំណូលសារពើពន្ធ ដូចជា ផ្នែក​ពន្ធដារ និងគយបានចំនួន ៦ ១៤៥ លានដុល្លារអាម៉េរិក ខណៈសេដ្ឋកិច្ចកម្ពុជា នឹង​ងើប​ឡើងវិញ ក្នុងអត្រា៥.៥ភាគរយ ផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវត​ភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅស្រុកចិត្របុរី ខេត្ដក្រចេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដី​រំពឹង​ទុកថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជា នឹងមានអតិរេកថវិកាចរន្តបន្តទៀត ប្រសិនបើ​ទេសចរ​ណ៍​​ចិនមកកម្ពុជាកាន់តែច្រើន នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់កាន់តែខ្លាំង។​សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ ឥឡូវសេដ្ឋកិច្ចកំពុងងើបជាមួយនឹងអត្រា ៥.៥ភាគរយ ឆ្នាំ ឆ្នាំ២០២២ នឹងជាមួយថវិកាជាតិដែលប្រមូលបាន រហូតទៅដល់១២៧ភាគរយ ជាមួយ​នឹងប្រាក់ចំណូលផ្នែកគយ ២ ៦៩០ លានដុល្លារ ស្មើនឹង១០៤.៩៤ភាគរយ។ ឯផ្នែកពន្ធដារ ៣ ៤៥៥ លាន ដុល្លារ ស្មើនឹង១២២.៥៤ភាគរយ បូកសរុបយើងប្រមូលបានចំណូល​សារ​ពើពន្ធទាំងគយ និងពន្ធដារ […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ-ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក។ ថ្លែងនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ មិនមានអត្ថន័យត្រឹមតែជាការផ្ទេរ-ទទួលអគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រគល់មួយផ្នែកនៃទីតាំងយោធានេះ សម្រាប់បម្រើឱ្យដំណើរការកាត់ក្តីខ្មែរក្រហមចាប់តាំងពីឆ្នាំ២០០៦ មក។ ឯកឧត្តម បានបន្តថា ពន្លឺនៃយុត្តិធម៌ដែលទទួលបានពីដំណើរការកាត់ក្តីអស់រយៈកាល ១៦ ឆ្នាំកន្លងមកនេះ គឺជាការបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ប្រជាជនខ្មែរដែលជាជនរងគ្រោះនៃរបបដ៏សាហាវយង់ឃ្នង ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល។ មួយវិញទៀត តុលាការនេះក៏បានផ្តល់ឱ្យពលរដ្ឋខ្មែរ ជាពិសេសអ្នកជំនាន់ក្រោយ នូវឱកាសបានដឹង និងបានឃើញជាក់ស្តែងនូវដំណើរការកាត់ក្តីមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាការអប់រំ និងការចងចាំអំពីសោកនាដកម្មដែលមិនត្រូវឱ្យកើតមានឡើងសាជាថ្មីម្តងទៀតឡើយទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល។ ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវអបអរសាទរចំពោះជោគជ័យរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដឹកនាំដោយសពសម្តេចវិបុលបញ្ញា សុខ អាន ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ ដោយធានាបានទាំងការគោរពអធិបតេយ្យភាពជាតិ […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញធ្វើជាសហធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។ ផ្លូវដែលត្រូវបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពជាថ្មីនេះ រួមមាន៖ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

តាមរបាយការណ៍របស់​មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ខេត្តសៀមរាប មានបេក្ខជនសរុបចំនួន ៨,១១១នាក់

សៀមរាប: តាមរបាយការណ៍របស់​មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ខេត្តសៀមរាប មានបេក្ខជនសរុបចំនួន ៨,១១១នាក់ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ក្នុងនោះ មានបេក្ខជនទទួលបាននិទ្ទេសA មានចំនួន ១១១នាក់ ស្រីចំនួន ៦១នាក់ តិចជាងឆ្នាំមុន ដែលមានសិស្សបានប្រឡងជាប់និទ្ទេស A ដល់ចំនួន ១៥៣នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន​ ៨,៨៣២​នាក់ ។ ក្រៅពីនេះ បេក្ខជនទទួលបាននិទ្ទេស B មានចំនួន ៦៥៤ ស្រីចំនួន ៤៣៦នាក់,  បេក្ខជនទទួលបាននិទ្ទេស C មានចំនួន ១,៧៧៦នាក់ ស្រីចំនួន ១,១២៣ , បេក្ខជនទទួលបាននិទ្ទេស D មានចំនួន ២,៨៨១នាក់ ស្រីចំនួន ១ ៧៧៤ និង បេក្ខជនទទួលបាននិទ្ទេស E មានចំនួន ២,៦៨៩នាក់ […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងសង្ក័សី និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២២ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅឃុំត្របែក និងឃុំដូនកឹង ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]

ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

គណៈកម្មការចម្រុះនៃគណៈកម្មាធិការជាតិ CAMSOC នឹងចុះពិនិត្យរួមគ្នានៅកន្លែងហូបចុកស្នាក់នៅ និងវាយតម្លៃចុងក្រោយ ដើម្បីឱ្យមានភាពកក់ក្តៅ ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ភ្ញៀវអន្តរជាតិ ក្នុងរង្វង់ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់

នៅដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ គណៈកម្មការចម្រុះនៃគណៈកម្មាធិការជាតិ CAMSOC នឹងចុះពិនិត្យរួមគ្នានៅកន្លែងហូបចុកស្នាក់នៅ និងវាយតម្លៃចុងក្រោយ ដើម្បីឱ្យមានភាពកក់ក្តៅ ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ភ្ញៀវអន្តរជាតិ ក្នុងរង្វង់ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ ក្នុងពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣(CAMSOC/CAMAPGOC) ក្រោយកិច្ចប្រជុំ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។ ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា កិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំពិនិត្យមើលវឌ្ឍនភាពការងាររបស់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់។ ជាមួយគ្នានេះគណៈអចិន្រ្តៃយ៍ ក៏បានពិនិត្យមើលលើបញ្ហាប្រឈមទាំងអស់ ដើម្បីដោះស្រាយឱ្យទាន់ពេលវេលាផងដែរ។ បញ្ហាសំខាន់ ដែលឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍ណែនាំ ក្នុងកិច្ចប្រជុំថ្ងៃនេះ គឺផ្តោតយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាស្នាក់នៅ ហូបចុក […]

ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង

ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតបានចូលរួមអរសាទរចំពោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រទាំង ៣៦៧ នាក់ នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង ដែលជាសមិទ្ធផលកើតចេញពីកិច្ចសហការជាកម្លាំងសរុបរវាងនិស្សិតគ្រប់រូបដែលជាតួអង្គចម្បង រួមជាមួយនឹងតួអង្គគាំទ្រជាច្រើនទៀត ជាអាទិ៍ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងក្រុមគ្រួសារ ដើម្បីធានាបាននូវការផលិតធនធានមនុស្សប្រកបដោយសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិ ជូនសង្គមជាតិ និងសង្គមគ្រួសារនីមួយៗ។ ជាមួយនឹងធនធានមនុស្សដ៏សម្បូរបែប និងប្រកបដោយសមត្ថភាព ដែលផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលចាប់តាំងពីក្រោយរបប ប៉ុល ពត, សព្វថ្ងៃ កម្ពុជាមានភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងមានកិត្យានុភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ហើយក៏អាចចូលរួមប្រកួតប្រជែងប្រកបដោយថាមភាពក្នុងចរន្តសាកលភាវូបនីយកម្ម។ ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «មនុស្ស» ជាកត្តាអាទិភាពចម្បង ដោយផ្តល់ទាំងការអប់រំ និងសុខភាព។ ចំណេះដឹង និងសុខភាពរបស់មនុស្ស គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ដូច្នេះ ការគិតគូរយកចិត្តទុកដាក់ខ្ពស់លើកិច្ចការទាំងនេះ គឺជាកិច្ចការដ៏ចាំបាច់បំផុតដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ។ […]