ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពរាល់លក្ខខណ្ឌជាសមាជិកភាពក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក ទោះស្ថិតនៅក្នុងកាល:ទេស:ណាក៏ដោយ ហើយក៏បានស្នើសុំឱ្យមាន ការពិចារណាដាក់លក្ខខ័ណ្ឌមួយបន្ថែមទៀត

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពរាល់លក្ខខណ្ឌជាសមាជិកភាពក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក ទោះស្ថិតនៅក្នុងកាល:ទេស:ណាក៏ដោយ ហើយក៏បានស្នើសុំឱ្យមាន ការពិចារណាដាក់លក្ខខ័ណ្ឌមួយបន្ថែមទៀត នោះគឺកុំឱ្យមានការប្រើប្រាស់ថង់ប្លាស្ទីកនៅតាមឆ្នេរ សមុទ្រស្អាតបំផុតលើសកលលោក។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងបែបនេះ នៅព្រឹកថ្ងៃទី ១០ ខែធ្នូឆ្នាំ២០២២ នេះ ក្នុងជំនួបពិភា ក្សាការងារជាមួយប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដឹកនាំដោយឯកឧត្តម មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត ក្នុងឱកាសដែលឯកឩត្តមអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសាកលលោក និងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម មីឆែល ប៊ូសូល តំណាងឱ្យប្រតិភូក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម មានសេចក្តីរីករាយ ដែលបានទទួលដំណឹងថា សម្ដេចតេជោ នឹងធ្វើដំណើរទៅអឺរ៉ុប ក្នុងការពិភាក្សាការ ស្វែងរកសន្តិភាព ដែលប្រទេសនៅអឺរ៉ុបត្រូវការបំផុត ជាពិសេសនៅប្រទេសអ៊ុយក្រែន។ ជាងនោះទៅទៀត […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣  នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៣  នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងវត្តមានចូលរួមរបស់លោកនាក់ ណេរ៉ុន អភិបាលរង នៃគណ:អភិបាលខេត្ត ព្រមទាំងលោកលោកស្រី នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា តំណាងកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក និងនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្តចូលរួមផងដែរ។ ឆ្លងទៅតាមរបៀបវារ:ដែលបានលើកឡើងចំនួន៦ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត ដែលបានគ្រោងទុកនោះមាន ១.- ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើសុំអនុញ្ញាច្បាប់ឈប់សម្រាកនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ ឯកឧត្តម ធា ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្ត ២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២, ៣- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ធនាគារពិភពលោក (World Bank) វាយតម្លៃខ្ពស់ពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងអាចសម្រេចបាន ៥,២ភាគរយ នៅឆ្នាំ២០២៣

ធនាគារពិភពលោក (World Bank) វាយតម្លៃខ្ពស់ពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងអាចសម្រេចបាន ៥,២ភាគរយ នៅឆ្នាំ២០២៣ ខណៈដែលកម្ពុជាកំពុងងើបឡើងវិញបានយ៉ាងល្អបន្ទាប់ពីការផ្ទុះការរីករាលនៃជំងឺកូវីដ-១៩ ប៉ុន្តែកត្តាអវិជ្ជមាននានា ដែលកំពុងកើតឡើងលើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមានសម្រាប់កំណើនក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ នេះបើយោងតាមរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមពីលើនេះ ធនាគារពិភពលោកបានព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៤,៨ភាគរយនៅក្នុងឆ្នាំ២០២២ ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចមានសន្ទុះកើនឡើង បន្ទាប់ពីបរិបទ នៃជំងឺរាតត្បាតកូវីដ-១៩ និងមួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ជាមួយគ្នានេះ ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅរក្សាបានភាពស្វិតស្វាញរបស់ខ្លួន។ វិស័យសេវាកម្ម ជាពិសេសផ្នែកធ្វើដំណើរ និងទេសចរណ៍ មានដំណើរការបានល្អក្រោយពេលរាជរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” នាចុងឆ្នាំ២០២១ ហើយចំនួនសរុបនៃការមកដល់របស់ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ ១,២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២២។ ដោយឡែក ទំនុកចិត្តរបស់ធុរកិច្ច និងអ្នកប្រើប្រាស់បានកើនឡើង អមដោយការកើនឡើងនៃការវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសផងដែរ។ ក្នុងនោះផងដែរ ធនាគារពិភពលោកព្យាកថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនរហូតដល់ ៥,២ភាគរយនៅឆ្នាំ២០២៣ ព្រោះថាកំណើននៃការជួលមនុស្សធ្វើ ការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់មានកំណើនលឿនជាងនេះ នៅប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ ដោយសារតែការវិវត្តសភាពការណ៍នៅក្រៅព្រំដែនរបស់កម្ពុជា។ កម្ពុជាមានសេដ្ឋកិច្ចទំហំតូចដែលបើកចំហចំពោះការធ្វើពាណិជ្ជកម្មនៅខាងក្រៅ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ស្របពេលមានការរីករាលដាលនៃជំងឺ Covid-19 ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត កើនឡើងដល់កម្រិតខ្ពស់

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ស្របពេលមានការរីករាលដាលនៃជំងឺ Covid-19 ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត កើនឡើងដល់កម្រិតខ្ពស់ ជះឥទ្ធិពលលើនយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងវប្បធម៌ គឺមិនអាចប្រកែកបាន ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាតសកល ព័ត៌មានមិនពិតរីករាលដាលលឿនជាងមេរោគទៅទៀត វាបានបង្កឱ្យមានការថប់អារម្មណ៍ និងការភ័យខ្លាច យ៉ាងខ្លាំងនៅក្នុងចិត្តរបស់មនុស្ស និងការមិនទុកចិត្តនៅក្នុងសហគមន៍មួយ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីបើកកិច្ចប្រជុំលើកទី៧ ក្រុមការងារឧត្តមមន្រ្តីទទួលបន្ទុកព័ត៌មានអាស៊ាន ស្តីអំពីព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តុះបណ្តាល ( 7th ASEAN SOMRI Working Group Meeting on Information, Media and Training) ដែលបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ រីជែនស៊ី អង្គរ ខេត្តសៀមរាប ។ ឯកឧត្ដម ខៀវ កាញារីទ្ធ បានថ្លែងថា ព័ត៌មានមិនពិតនេះ វារំខានដល់ការរួបរួម និងសន្តិភាពរបស់ប្រទេស ធ្វើឱ្យមានការមិនទុកចិត្តគ្នា […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ ឯកឧត្តម អាតសាផាងថង ស៊ីផាដូន (ATHSAPHANGTHONG SIPHADONE) អភិបាលរដ្ឋធានីវៀងចន្ទន៍

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ ឯកឧត្តម អាតសាផាងថង ស៊ីផាដូន (ATHSAPHANGTHONG SIPHADONE) អភិបាលរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោកវរសេនីយ៍ឯក JAMIE MURRAY សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា

នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោកវរសេនីយ៍ឯក JAMIE MURRAY សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីណែនាំខ្លួន និងពិភាក្សាការងារ បន្ទាប់ពីបានចូលកាន់មុខតំណែងកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះការតែងតាំងសេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាជាលើកដំបូងក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ ដែលពិតជាបានឆ្លុះបញ្ចាំងអំពីឆន្ទៈ និងចក្ខុវិស័យរបស់ចក្រភពអង់គ្លេស ក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ។ ឆ្លៀតឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងដំណាក់កាលស្វែងរកសន្តិភាពនាទសវត្សរ៍ឆ្នាំ១៩៩០ និងបន្តរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, អប់រំ, ការបោសសម្អាតមីន និងការប្រយុទ្ធក្នុងជំងឺកូវីដ-១៩ ជាដើម។ ជាការឆ្លើយតប លោកសេនានុព័ន្ធអង់គ្លេស បានសម្តែងនូវក្តីរីករាយប្រកបដោយកិត្តិយស ដែលទទួលបានការតែងតាំងឱ្យបំពេញការងារការទូតយោធានៅកម្ពុជា ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា ជាមួយនឹងបទពិសោធន៍ការងារជាយូរឆ្នាំដែលលោកមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យបានជិតស្និទ្ធ និងមានចីរភាពទៅមុខ។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ គ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខណៈដែលថវិកាចំនួន 18,473,570 ដុល្លារអាម៉េរិក ដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ និងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២២នោះ។ នៅលើផេកផ្លូវការ នាល្ងាចថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ ថវិកាចំនួន 18,473,570 ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ និងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២២នេះ។ សម្ដេចតេជោបន្តថា ដើម្បីធានាថាឆ្នាំ២០២៥កម្ពុជានឹងអស់គ្រាប់មីន ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរត្ឋ័ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន ៣០ លានដុល្លារភ្លាម ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថវិកានេះរួមជាមួយថវិកាពីដៃគូអភិវឌ្ឍន៍ អាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ ក្នុងករណីខ្វះនិងសម្រាប់ឆ្នាំ២០២៤ និង២០២៥អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។ ដើម្បីឱ្យឆ្នាំ២០២៥កម្ពុជាគ្មានមីន ការផ្តល់ដីដោយសុវត្តិភាពនិងដោយស្នាមញញឹម ខ្ញុំសូមអំពាវនាវសប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។ សូមឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹម បន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយះពេល ៥៥ឆ្នាំ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក នៃមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍បញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា នឹងបន្តផ្តល់សេវាថែទាំ ពិនិត្យ និងព្យាបាលកុមារកម្ពុជា ប្រកបដោយគុណភាព ដោយមិនគិតកម្រៃអ្វីឡើយ

លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក នៃមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍បញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា នឹងបន្តផ្តល់សេវាថែទាំ ពិនិត្យ និងព្យាបាលកុមារកម្ពុជា ប្រកបដោយគុណភាព ដោយមិនគិតកម្រៃអ្វីឡើយ។ លោកបានមានប្រសាសន៍ដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទូរទស្សន៍ជាតិកម្ពុជា (TVK) បន្ទាប់ពីជំនួប ជាមួយនឹងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកវេជ្ជបណ្ឌិត Denis Laurent បានមានប្រសាសន៍បន្ថែមថា ៖ “ក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ បន្ថែមពីលើសប្បុរសជននៅក្រៅប្រទេស ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តសកម្មភាពថែទាំ និងព្យាបាលដល់កុមារកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា មូលនិធិគន្ធបុប្ផានេះ បានធ្វើឱ្យមន្ទីរពេទ្យអាចដំណើរការសកម្មភាពប្រចាំថ្ងៃ ដោយមិនព្រួយបារម្ភពីកង្វះខាតផ្នែកហិរញ្ញវត្ថុ ក្នុងរយៈពេលយ៉ាងហោចណាស់០៥ឆ្នាំ ទៅ១០ឆ្នាំបន្ថែមទៀត ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ដដែល គឺមិនមានការយកកម្រៃលើការថែទាំ និងព្យាបាលកុមារនោះឡើយ។ លោក Denis […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ស.ស.យ.ក. ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកាប្រតិភូតំណាង ស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណជា ១ ៤០០នាក់ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារហ្កាឌិនស៊ីធីភ្នំពេញ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្ដមបណ្ឌិត Saysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្ដែងនូវក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ា លើកទី៤៣ ដែលបានសម្រេចជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព

ឯកឧត្ដមបណ្ឌិត Saysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្ដែងនូវក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ា លើកទី៤៣ ដែលបានសម្រេចជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមបណ្ឌិត សាយសំផន ភូមិវិហាន (Saysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ ឯកឧត្ដម Phomvihane បានគោរព និងសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា ការទប់ស្កាត់ជំងឺកូវីដ១៩បានយ៉ាងជោគជ័យ និងជាពិសេសបំផុតទៀតនោះ កម្ពុជាបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ទទួលបានជោគជ័យយ៉ាងធំធេង។ ឯកឧត្ដម Phomvihane ក៏បានសម្ដែងនូវក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ា លើកទី៤៣ ដែលបានសម្រេចជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ ជាមួយគ្នានេះដែរ ឯកឧត្ដមប្រធានរដ្ឋសភាឡាវ ក៏បានសម្ដែងនូវការពេញចិត្ត ជាមួយនឹងទំនាក់ទំនង […]