ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ចំពោះករណីមន្រ្តីកម្ពុជា

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ចំពោះករណីមន្រ្តីកម្ពុជា ដែលត្រូវឃាត់ខ្លួននៅរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក នោះ ក្រសួងការបរទេស និងស្ថានទូតកម្ពុជា នៅវ៉ាស៊ីនតោន និងញូវយ៉ក កំពុងធ្វើការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់យើង ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ។ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ក្នុងពេលជាមួយគ្នានេះ ស្ថានទូតយើងក៏កំពុងស្វះស្វែងដើម្បីបានចូលជួបសាម៉ីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីនេះផងដែរ។ សូមរម្លឹកថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា ដោយលោកត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការឃាត់ខ្លួននោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីព័ត៌មានមួយ ដោយសម្តែងនូវការភ្ញាក់ផ្អើល […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

មេដឹកនាំស្ថិតក្នុងក្រុមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ Asia-Pacific Economic Cooperation ហៅកាត់ថា APEC ដែលមានសមាជិកចំនួន 21 ប្រទេសបានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅរដ្ឋធានីរបស់ប្រទេសថៃ

មេដឹកនាំស្ថិតក្នុងក្រុមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ Asia-Pacific Economic Cooperation ហៅកាត់ថា APEC ដែលមានសមាជិកចំនួន 21 ប្រទេសបានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅរដ្ឋធានីរបស់ប្រទេសថៃ ឬ APEC 2022 Thailand Open, Connect and Balance នៅថ្ងៃសុក្រនេះដែលមានន័យថា៖ការបើកចំហរ ការតភ្ជាប់ និងតុល្យភាព ជាមួយនឹងបញ្ហាជាច្រើនដែលត្រូវប្រឈមមុខជាមួយគ្នារួមមាន៖ សង្គ្រាមនៅអ៊ុយក្រែន ការប្រជែងអំណាចដ៏ស្វិតស្វាញនៅអាស៊ី និងវិបត្តិអាហារពិភពលោក កង្វះថាមពល បញ្ហាអតិផរណា និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ មុនពេលកិច្ចប្រជុំនេះចាប់ផ្តើមដែលមានទាំងក្រុមមេដឹកនាំប្រទេស រដ្ឋមន្ត្រីពាណិជ្ជកម្ម ពាណិជ្ជករមកពីប្រទេសទាំងអស់ដែលនឹងត្រូវចូលរួម បានជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី APEC ដើម្បីពិភាក្សា និងកែលម្អការផ្តល់ជូនសម្រាប់កិច្ចប្រជុំកំពូល ដោយក្នុងនោះមានរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកផងដែរគឺលោក Anthony Blinken ។ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានថ្លែងទៅកាន់គណៈប្រតិភូទថ្នាក់ឧត្តមមន្រ្តីទាំងអស់ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានាបើទោះបីជាមានភាពខុសប្លែកគ្នាក៏ដោយ នៅក្នុងការប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងបរិស្ថានសំខាន់ៗនៅលើពិភពលោក។ ឥទ្ធិពលនៃកិច្ចប្រជុំកំពូល APEC ប្រចាំឆ្នាំឆ្នាំ២០២២គឺបានមកពីការប្រមូលផ្តុំមេដឹកនាំមកប្រទេស-ដែនដីចំនួន 21 ដែលមានសេដ្ឋកិច្ចនៅលើតំបន់ភាគីទាំងពីរនៃមហាសមុទ្រប៉ាស៊ីហ្វិកសម្រាប់ធ្វើការពិភាក្សាជាលក្ខណៈទ្វេភាគីនិងមានកិច្ចព្រមព្រៀងគ្រប់ភាគីថែមទៀតផង។ ក្នុងនោះប្រទេសមកពីទ្វីបអាមេរិកឡាទីនរួមមានប្រទេសឈីលី ម៉ិកស៊ិក […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យស ថានិន្ទ នាយកគណៈគ្រប់គ្រងកម្មវិធីពិភាក្សាតស៊ូមតិ (Cam DEBATE )

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យស ថានិន្ទ នាយកគណៈគ្រប់គ្រងកម្មវិធីពិភាក្សាតស៊ូមតិ (Cam DEBATE ) បានគោរពស្នើសុំការគាំទ្រសម្រាប់កម្មវិធីពិភាក្សាតស៊ូមតិ ដែលនឹងចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២៣ ដែលកម្មវិធីពិភាក្សានេះផ្តោតទៅលើសង្គម ការអប់រំ បច្ចេកវិទ្យា និងបរិស្ថាន។ លោក យស ថានិន្ទ បានជម្រាបជូនថា កម្មវិធីខាងលើនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជាការអប់រំ បទពិសោធន៍ទៅអោយ សិស្ស និស្សិត និងយុវជនកម្ពុជាយើង មានឱកាសចូលរួមប្រកួតកម្មវិធីតស៊ូមតិ ដែលអាចអោយអ្នកចូលរួមហ៊ានឡើង និយាយ​ជាសាធារណៈ ក្នុងការតស៊ូមតិ។ ទន្ទឹមនេះអ្នកចូលរួមនឹងទទួលបានការអប់រំបន្ថែមទាក់ទងកិច្ចការ ដែលត្រូវអនុវត្តន៍ដោយខ្លួនឯងផ្ទាល់ ហើយជាឱកាសសម្រាប់ការសិក្សាបន្ថែមពីការតស៊ូមតិ និងការនិយាយជាសាធារណៈ។ ដូច្នេះសម្រាប់ឱកាសដែលក្រុមការងារអញ្ជើញចូលជួប ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ គឺដើម្បីស្នើសុំការគាំទ្រ និងជួយផ្សព្វ​ផ្សាយអោយបានទូលំទូលាយ នូវកម្មវិធីពិភាក្សាតស៊ូមតិ ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងនៃប្រទេសទាំងពីរ ជាពិសេសការយកចិត្តទុកដាក់សហការ និងជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ សម្រាប់ទិសដៅទៅមុខ សមភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អក្នុងកម្រិតកងទ័ពជើងគោក និងបណ្តាកងឯកភាពចំណុះ ស្របទៅតាមខ្លឹមសារនៃ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-TOR” រវាងកងទ័ពជើងគោកទាំងពីរ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសជាតិទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម លឹម ចុកហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ឯកឧត្តម លឹម ចុកហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនាសប្តាហ៍នេះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាស ឱ្យមានការចែករំលែកបទពិសោធន៍រវាងបណ្តារដ្ឋសមាជិកអាស៊ាន ដែលអាចរៀនសូត្របានពីគ្នាទៅវិញទៅមក នូវភាពជោគជ័យ បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍នានា

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាស ឱ្យមានការចែករំលែកបទពិសោធន៍រវាងបណ្តារដ្ឋសមាជិកអាស៊ាន ដែលអាចរៀនសូត្របានពីគ្នាទៅវិញទៅមក នូវភាពជោគជ័យ បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍នានា នៃការអនុវត្តរបបសន្តិសុខសង្គមរៀងៗខ្លួន។ ចំពោះកម្ពុជា ការចែករំលែកនេះ គឺជាធាតុចូលបន្ថែមដ៏មានសារ:សំខាន់បំផុត សម្រាប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថាពលរដ្ឋទាំងនោះទទួលបានការងារសមរម្យ សន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំណត់ថា នឹងមិនទុកនរណាម្នាក់ឱ្យនៅក្រៅសំណាញ់នៃប្រព័ន្ធសន្តិសុខសង្គមឡើយ។ សិក្ខាសាលានេះ មានរយ:ពេលពីរថ្ងៃ នៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប រៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីថ្លែងបើកអង្គសិក្ខាសាលា ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋសមាជិកអាស៊ាន សហព័ន្ធនិយោជកអាស៊ាន ក្រុមប្រឹក្សាសហជីពអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិខាងការងារ សមាគមសន្តិសុខសង្គមអាស៊ាន និងតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា៖ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធសុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ទទួលបន្ទុកអាហារូបករណ៍នៃក្រសួងព័ត៌មាន និងឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម កត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ទទួលបន្ទុកអាហារូបករណ៍នៃក្រសួងព័ត៌មាន និងឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម កត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហ​កម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់អាហា​រូបករណ៍របស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ជូនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់អាហារូបករណ៍របស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ជូនដល់ក្រសួងឧស្សាហ​​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានធ្វើពិធីចុះហត្ថលេខាដោយ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកអាហារូបករណ៍នៃក្រសួងព័ត៌មាន និង ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម កត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ ពីកាលបរិច្ឆេទច្បាស់លាស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ ពីកាលបរិច្ឆេទច្បាស់លាស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនៅអំឡុងសប្ដាហ៍ទីពីរនៃខែវិច្ឆិកាខាមុខនោះ។ ក្នុងពិធីសំណេះសំណាល ផ្ដល់ស្រូវពូជ និងចែងស្បៀងអាហារ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួនជាង ៦ ០០០គ្រួសារ នៅខេត្តព្រៃវែងនាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបប្រជាពលរដ្ឋថា កន្លងមកសម្ដេចពុំទាន់បានប្រកាសនោះទេ អំពីការអញ្ជើញមកកាន់កម្ពុជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដោសារភាគីខាងសហរដ្ឋអាមេរិកក៏មិនទាន់បាន បញ្ជាក់មកយើង ហើយទុកឱ្យខាងសេតវិមានបញ្ជាក់វិញ។ សម្ដេចតេជោបន្តថា ឥឡូវច្បាស់លាស់ហើយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នឹងធ្វើដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅរាជធានីភ្នំពេញ។ បើតាមសេចក្ដីប្រកាសនោះ គាត់នឹងចាកចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអេហ្ស៊ីប ចេញពីអេហ្ស៊ីបមកកាន់កម្ពុជា និងចេញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់មកគាត់នឹងត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។ ជាមួយគ្នានេះ ឯកឧត្ដម ចូ បៃដិន ក៏នឹងបញ្ជូនអនុប្រធានាធិបតីសហរដ្ឋអាមេរិក មកចូលរួមកិច្ចប្រជុំ អេប៉ិច នៅទីក្រុងបាងកក […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជួបពិភាក្សាការងារជាមួយនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំស្ដីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជួបពិភាក្សាការងារជាមួយនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំស្ដីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ឱ្យបានត្រឹមត្រូវ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។