ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ក្រសួងព័ត៌មាន ត្រូវធ្វើក្នុងនោះគឺការត្រៀមរៀបចំផ្លាស់ ប្តូរប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍ពីអាណាឡូក ទៅជាឌីជីថល ឱ្យមានប្រសិទ្ធភាព ដើម្បីបំរើដល់ការទស្សនាកម្សាន្តការទស្សនារបស់ប្រជាពលរដ្ឋ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា ការងារដែលក្រសួងព័ត៌មាន ត្រូវធ្វើក្នុងនោះគឺការត្រៀមរៀបចំផ្លាស់ ប្តូរប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍ពីអាណាឡូក ទៅជាឌីជីថល ឱ្យមានប្រសិទ្ធភាព ដើម្បីបំរើដល់ការទស្សនាកម្សាន្តការទស្សនារបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្ដីនៅក្នុងឱកាសទទួលជួប ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារបណ្តុះបណ្តាលធនធានមនុស្សនៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ ដើម្បីគោរពជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនពីកិច្ចការងារសំខាន់ៗ នានាជាច្រើនទៀតដែល ក្រសួងព័ត៌មាន ត្រូវធ្វើក្នុងនោះគឺការត្រៀមរៀបចំផ្លាស់ ប្តូរប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍ពីអាណាឡូក ទៅជាឌីជីថល ។ ដូច្នេះគឺទាមទារឱ្យយមានការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីដើរឱ្យទាន់នូវបច្ចេក វិទ្យាថ្មីៗទំនើប ទាន់សម័យ។ តាមរយះនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញដល់ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ដែលទទួលបន្ទុកការងារបណ្តុះ បណ្តាលធនធាន មនុស្ស ត្រូវធ្វើយ៉ាងបង្កើនកិច្ចការងារបណ្តុះបណ្តាលសមត្ថភាព វិជ្ជាជីវ: ជំនាញ និង គុណភាពការងារ ជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មាន បានកាន់តែរឹងមាំបន្ថែមទៀត ដើម្បីធ្វើអោយកិច្ចការបំរើដល់វិស័យ ព័ត៌មាន […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អញ្ជើញជាអធិបតី ពិធីប្រកាសបើកជាផ្លូវការកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ប្រធានាធិបតីបារាំង លោក អេម៉ានូអ៊ែល ម៉ាក្រុន បាននិយាយនៅក្នុងវិទ្យុបារាំង Inter កាលពីថ្ងៃចន្ទថា ប្រទេសបារាំងនឹងពិភាក្សាជាមួយបណ្តាដៃគូនៅសហភាពអឺរ៉ុប អំពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ជុំវិញស្ថានភាពនៅទីក្រុងប៊ូចារបស់ប្រទេសអ៊ុយក្រែនដែលនៅក្បែរទីក្រុងគៀវ ហើយនឹងមិនបដិសេធចំពោះការរឹតបន្តឹងលើការផ្គត់ផ្គង់ប្រេង និងធ្យូងថ្មរបស់រុស្ស៊ីនោះទេ

ប្រធានាធិបតីបារាំង លោក អេម៉ានូអ៊ែល ម៉ាក្រុន បាននិយាយនៅក្នុងវិទ្យុបារាំង Inter កាលពីថ្ងៃចន្ទថា ប្រទេសបារាំងនឹងពិភាក្សាជាមួយបណ្តាដៃគូនៅសហភាពអឺរ៉ុប អំពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ជុំវិញស្ថានភាពនៅទីក្រុងប៊ូចារបស់ប្រទេសអ៊ុយក្រែនដែលនៅក្បែរទីក្រុងគៀវ ហើយនឹងមិនបដិសេធចំពោះការរឹតបន្តឹងលើការផ្គត់ផ្គង់ប្រេង និងធ្យូងថ្មរបស់រុស្ស៊ីនោះទេ។ លោកបាននិយាយថា អ្វីដែលបានកើតឡើងនៅក្នុងទីក្រុងប៊ូចា បានទាមទារឱ្យមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ យើងគ្រោងនឹងសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាដៃគូនៅអឺរ៉ុបរបស់យើង ជាពិសេសជាមួយប្រទេសអាល្លឺម៉ង់។ ឆ្លើយតបទៅនឹងសំណួរអំពីការត្រៀមខ្លួនរបស់សហភាពអឺរ៉ុបក្នុងការបដិសេធការចែកចាយប្រេង និងធ្យូងថ្មពីប្រទេសរុស្ស៊ី លោកប្រធានាធិបតីបារាំងបាននិយាយថា «ការរឹតបន្តឹងក្នុងវិស័យនេះនឹងជាការផ្តល់ការលំបាកជាពិសេសមួយ»។ លោកសង្ឃឹមថា បញ្ហានេះនឹងត្រូវបានលើកយកមកពិភាក្សានៅថ្នាក់សហភាពអឺរ៉ុបនាពេលខាងមុខនេះ។ លោក ម៉ាក្រុន បាននិយាយថា ខ្ញុំគិតថាបញ្ហាទាក់ទងនឹងប្រេង និងធ្យូងថ្ម យើងអាចឆ្ពោះទៅមុខ ហើយយើងគួរតែឆ្ពោះទៅមុខក្នុងលក្ខខណ្ឌនៃការដាក់ទណ្ឌកម្ម។ កាលពីថ្ងៃទី៣ ខែមេសា ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធចំពោះការចោទប្រកាន់របស់របបទីក្រុងគៀវអំពីការសម្លាប់រង្គាលជនស៊ីវិលនៅក្នុងទីក្រុងប៊ូចា។ ទីភ្នាក់ងារយោធាបាននិយាយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានចាកចេញពីទីក្រុងប៊ូចាកាលពីថ្ងៃទី៣០ ខែមីនា ខណៈដែលភស្តុតាងនៃឧក្រិដ្ឋកម្មបានលេចឡើងត្រឹមតែ ៤ថ្ងៃក្រោយមក បន្ទាប់ពីមន្រ្តីសេវាសន្តិសុខអ៊ុយក្រែនបានទៅដល់ទីក្រុងនោះ។ ក្រសួងនេះបានសង្កត់ធ្ងន់ថា នៅថ្ងៃទី៣១ ខែមីនា អភិបាលទីក្រុងប៊ូចា លោក Anatoly Fedoruk បានបញ្ជាក់នៅក្នុងវីដេអូមួយថា មិនមានកងទ័ពរុស្ស៊ីនៅក្នុងទីក្រុងប៊ូចាទេ។ ទោះជាយ៉ាងណា លោកមិនបាននិយាយអ្វីមួយពីជនស៊ីវិលដែលត្រូវបានគេបាញ់សម្លាប់នៅតាមដងផ្លូវដោយមានដៃជាប់ចំណងទៅក្រោយខ្នងនោះទេ។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញថ្លែងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់កងពលតូចអន្តរាគមន៍លេខ១៤ ក្នុងខេត្តពោធិ៍សាត់។ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងសូមអបអរសាទរចំពោះសមិទ្ធផលដែលកងពលតូចអន្តរាគមន៍លេខ១៤ ទទួលបាន និងសូមគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងស្មារតី ថវិកា និងសម្ភារ។ ជាមួយគ្នានេះ ក៏សូមអរគុណដល់អង្គភាពដៃគូសម្ព័ន្ធមេត្រីភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលតែងបានផ្តល់ការគាំទ្រដល់បណ្តាកងឯកភាពនានាទូទាំងកងទ័ព ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលនៃខឿនការពារជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមកាតសរសើរកងពលតូចអន្តរាគមន៍លេខ១៤ ដែលក្រៅពីភារកិច្ចស្នូល ក៏បានខិតខំយកចិត្តទុកដាក់ការពារសុខភាពរបស់យោធិន និងគ្រួសារយោធិន តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ រួមជាមួយនឹងវិធានការសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗនៅក្នុងដំណាក់កាលនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩។ ក្នុងនោះ យោធិន និងគ្រួសារយោធិនទាំងអស់ ក៏បានបង្ហាញនូវជំនឿទុកចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាល និងភាពជាអ្នកដឹកនាំរបស់ […]

ព័ត៌មានវិទ្យា

រដ្ឋមន្ត្រីក្រសួងទេស ចរណ៍បានចាត់ទុកថា ការងើបឡើងវិញនៃវិស័យទេស ចរណ៍កម្ពុជា មិនអាចកាត់ ផ្ដាច់ចេញពីការវិវត្តន៍ទេស ចរណ៍នៅខេត្តសៀមរាបបានឡើយ

រដ្ឋមន្ត្រីក្រសួងទេស ចរណ៍បានចាត់ទុកថា ការងើបឡើងវិញនៃវិស័យទេស ចរណ៍កម្ពុជា មិនអាចកាត់ ផ្ដាច់ចេញពីការវិវត្តន៍ទេស ចរណ៍នៅខេត្តសៀមរាបបានឡើយ ដោយសារតែខេត្តមានសក្តានុពលទាំងទេសចរណ៍វប្បធម៌ ធម្មជាតិ និងកែច្នៃដែលជាទីទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តមិនចេះដាច់។  ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ក្នុងកិច្ចប្រជុំ បច្ចេកទេស លើកទី៣៥ របស់គណៈកម្មាធិការអន្តរ ជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍ តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នាសណ្ឋាគារសូហ្វីតែលអង្គរខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២នេះថា ក្រសួងទេសចរណ៍ បានចាត់ទុកតំបន់សៀមរាប-អង្គរ គឺជាក្បាលម៉ាស៊ីនរុញកំណើនទេសចរណ៍កម្ពុជា ទាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ឯកឧត្តមបន្តថា ក្នុងន័យនេះ ការរៀបចំអភិវឌ្ឍន៍ទេស ចរណ៍ខេត្តសៀមរាប ជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន ស្របតាមគន្លងប្រក្រតីភាពថ្មី គឺជាការចាំបាច់ជាយុទ្ធសាស្រ្ត ដែលការណ៍នេះទាមទារឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព តាមការចង្អុលទិសរបស់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលបានទទួលការអនុម័តពីរាជ រដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ […]

ព័ត៌មានវិទ្យា

ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តដែលគេអាច មើលឃើញច្បាស់ពីគុកតារាជ នឹងកើតមានឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ

ខេត្តៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ អ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បាតុភូតធម្មជាតិ នៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី » ន័យសាមញ្ញ គឺរយ:ពេលថ្ងៃ និងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តដែលគេអាច មើលឃើញច្បាស់ពីគុកតារាជ នឹងកើតមានឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ។ លោក អុឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ ថ្ងៃរះនៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នៃសមរាត្រី ខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង ៦និង៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ ។ អ្នកបុរាណ វិទូដដែលបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២ នេះអាចកើតមាន ២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត ។ […]

ព័ត៌មានវិទ្យា

ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុកនៅ​ខេត្ត​ត្បូងឃ្មុំ ជាប្រភពចំណូររបស់ សមត្ថកិច្ច​និងមន្ដ្រីពាក់ព័ន្ធ

ត្បូងឃ្មុំ ៖ប្រភពថ្មីៗនេះពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​លួចខ្សឹបប្រាប់ឲ្យដឹងថា កន្លងមក​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ខុសច្បាប់​ច្រើន​ប្រភេទ​ទៀត​កើតឡើង​យ៉ាង​ពេញបន្ទុកទៅហើយពី ព្រោះ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនសូវ​គិតចុះបង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បានល្អ​ប្រសើរ​នោះទេ​..?។ ជាក់ស្ដែង​មិនមែន​តែ​នៅក្នុង​ស្រុក​ត្បូងឃ្មុំ ប៉ុណ្ណោះ​ទេ​ដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​អនាធិបតេយ្យ គឺ​នៅ​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ក៏មាន​ល្បែងស៊ីសង​កើតឡើង​យ៉ាងគំហុក​ផងដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។ បើតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​បន្ថែមទៀតដឹងថា មេ​ល្បែងស៊ីសង​ភាគច្រើន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមមន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទើប​ពួកគេ​បើក​ល្បែង​បញ្ជល់មាន់ ល្បែង​បៀ​អាប៉ោង កន្ទុយលេខ ឬ​ល្បែង​ផ្សេងៗ​ទៀត​តាម​អំពើ​ចិត្ត​។ កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ចាត់វិធានការ​បង្ក្រាប​ស​ង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​នៅ​ចំណុច​ចំការ​ចំប៉ី ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដែល​ម្ចាស់​សង្វៀន​មានឈ្មោះ ទ្រី និង​ឈ្មោះ ធា ល្បីល្បាញ​ខាង​បើក​ល្បែងស៊ីសង​ខុសច្បាប់​ជា​យូរ​មកហើយ​។ ការបង្ក្រាប​នោះបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទ្រា អស់សំណើច​យ៉ាងខ្លាំង​ព្រោះ​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ បង្ក្រាប​បានតែ​កៅអី​កញ្ចាស់​១​និង​រុះរើ​សង្វៀន​បញ្ជល់មាន់​ដុតចោល​ប៉ុណ្ណោះ​។ ចំណែក​ម្ចាស់​សង្វៀន​បញ្ជល់​មាន់ឈ្មោះ ទ្រី និង​ឈ្មោះ ធា នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់​ដដែល ហើយ​មិនយូរ​ទេ​បុគ្គល​ទាំង​២​នាក់​នេះ​បើក​ល្បែងស៊ីសង​នៅ​កន្លែង​ដដែល​ជាមិនខាន​។ ថ្មីៗនេះប្រជាពលរដ្ឋ​ក្នុងភូមិ​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ពួកគាត់​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ ក្នុងការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​របស់​ឈ្មោះ ទ្រី និង​ឈ្មោះ […]