ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្ដមបណ្ឌិត Saysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្ដែងនូវក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ា លើកទី៤៣ ដែលបានសម្រេចជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព

ឯកឧត្ដមបណ្ឌិត Saysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្ដែងនូវក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ា លើកទី៤៣ ដែលបានសម្រេចជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមបណ្ឌិត សាយសំផន ភូមិវិហាន (Saysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្ដម Phomvihane បានគោរព និងសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា ការទប់ស្កាត់ជំងឺកូវីដ១៩បានយ៉ាងជោគជ័យ និងជាពិសេសបំផុតទៀតនោះ កម្ពុជាបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ទទួលបានជោគជ័យយ៉ាងធំធេង។ ឯកឧត្ដម Phomvihane ក៏បានសម្ដែងនូវក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ា លើកទី៤៣ ដែលបានសម្រេចជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ ជាមួយគ្នានេះដែរ ឯកឧត្ដមប្រធានរដ្ឋសភាឡាវ ក៏បានសម្ដែងនូវការពេញចិត្ត ជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ ហើយក៏បានថ្លែងអំណរគុណ ក្នុងនាមបក្ស និងរដ្ឋាភិបាលឡាវ ជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវសម្ភារ និងថវិកា ប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាផ្ដល់រថយន្តសម្រាបដឹកវ៉ាក់សាំង ជួយឡាវក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដម Saysomphone Phomvihane ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំអាយប៉ាដោយផ្ទាល់ ដែលនេះបានសបញ្ចាំងឱ្យឃើញនូវការគាំទ្រ ដែលធ្វើឱ្យកិច្ចប្រជុំអាយប៉ាទទួលបានជោគជ័យ។ សម្ដេចតេជោ ក៏បានជម្រាបជូនប្រធានរដ្ឋសភាឡាវ អំពីយុទ្ធសាស្ត្រផ្ការីកដែលកម្ពុជាបានដាក់ចេញ និងអនុវត្ត ក្នុងការទប់ស្កាត់ការរីរាលដាលជំងឺកូវីដ១៩។

Leave a Reply

Your email address will not be published. Required fields are marked *