ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ក្រសួងព័ត៌មាន ត្រូវធ្វើក្នុងនោះគឺការត្រៀមរៀបចំផ្លាស់ ប្តូរប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍ពីអាណាឡូក ទៅជាឌីជីថល ឱ្យមានប្រសិទ្ធភាព ដើម្បីបំរើដល់ការទស្សនាកម្សាន្តការទស្សនារបស់ប្រជាពលរដ្ឋ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា ការងារដែលក្រសួងព័ត៌មាន ត្រូវធ្វើក្នុងនោះគឺការត្រៀមរៀបចំផ្លាស់ ប្តូរប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍ពីអាណាឡូក ទៅជាឌីជីថល ឱ្យមានប្រសិទ្ធភាព ដើម្បីបំរើដល់ការទស្សនាកម្សាន្តការទស្សនារបស់ប្រជាពលរដ្ឋ។

ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្ដីនៅក្នុងឱកាសទទួលជួប ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារបណ្តុះបណ្តាលធនធានមនុស្សនៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ ដើម្បីគោរពជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនពីកិច្ចការងារសំខាន់ៗ នានាជាច្រើនទៀតដែល ក្រសួងព័ត៌មាន ត្រូវធ្វើក្នុងនោះគឺការត្រៀមរៀបចំផ្លាស់ ប្តូរប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍ពីអាណាឡូក ទៅជាឌីជីថល ។ ដូច្នេះគឺទាមទារឱ្យយមានការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីដើរឱ្យទាន់នូវបច្ចេក វិទ្យាថ្មីៗទំនើប ទាន់សម័យ។ តាមរយះនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញដល់ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ដែលទទួលបន្ទុកការងារបណ្តុះ បណ្តាលធនធាន មនុស្ស ត្រូវធ្វើយ៉ាងបង្កើនកិច្ចការងារបណ្តុះបណ្តាលសមត្ថភាព វិជ្ជាជីវ: ជំនាញ និង គុណភាពការងារ ជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មាន បានកាន់តែរឹងមាំបន្ថែមទៀត ដើម្បីធ្វើអោយកិច្ចការបំរើដល់វិស័យ ព័ត៌មាន និង សោតទស្សន៍ នៅ កម្ពុជា កាន់តែរីកចំរើនទៅមុខទៀត នៅក្នុងឆ្នាំថ្មី ២០២២ ។

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ បានជម្រាបជូនពីលទ្ធផលការងារ ដែលបានបំពេញ និងអនុវត្តន៍បានក្នុងពេលកន្លងមកនេះ ដោយបាន រៀបចំជាវគ្គបណ្តុះបណ្តាលមួយចំនួន ដូចជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីច្បាប់ សហលក្ខន្តិក:មន្រ្តីរាជការស៊ីវិល និងរចនាសម្ពន្ធ័របស់ក្រសួងព័ត៌មាន សម្រាប់មន្រ្តីក្របខណ្ឌថ្មីឆ្នាំ២០២១។ ជាមួយគ្នានេះដែរ ក៏បានលើកពីគម្រោងផែនការ សម្រាប់ការងារបណ្តុះបណ្តាលឆ្នាំ២០២២ បន្តទៀតដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីក្នុងការ បំពេញការងារប្រកបដោយវិជ្ជាជីវៈ។

Leave a Reply

Your email address will not be published. Required fields are marked *