ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្

លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិ និងនវកាយរឹទ្ធិប្អូន ចំនួន ៥៤៨ នាក់ (ស្រី៣៤៧ នាក់) មកពីបណ្តាសាលារៀនចំនួន០៩ ស្ថិតក្នុងស្រុកចំនួន០៣ រួមមាន ស្រុកត្បូងឃ្មុំ ស្រុកតំបែរ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វុង

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរនាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសំណេះសំណាលសាកសួរសុខទុក្ខគ្នាទៅវិញទៅមក ដែលបង្ហាញអំពីភាពស្និទ្ធស្នាលជិតដិតរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបានពិភាក្សាផងដែរអំពីកិច្ចសហការរវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងការចូលរួម បង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនៅតាមបណ្តោយព្រំដែន និងបានផ្លាស់ប្តូរមតិយោបល់លើការងារសន្តិសុខមួយចំនួន។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

អាជ្ញាធរឃុំពង្រ ស្រុកកោះ សូទិន ខេត្តកំពង់ចាម បានត្រៀមទីទួលសុវត្ថិភាពរួចជា ស្រេចសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលរដូវទឹកឡើងនេះ

អាជ្ញាធរឃុំពង្រ ស្រុកកោះ សូទិន ខេត្តកំពង់ចាម បានត្រៀមទីទួលសុវត្ថិភាពរួចជា ស្រេចសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលរដូវទឹកឡើងនេះ ដើម្បីការពារនិងទប់ស្កាត់សកម្មភាពដែលអាចនឹងកើតមានឡើងជាយថាហេតុ។ លោក ឃឹម ប៉ោទៀង មេឃុំពង្រ ស្រុកកោះសូទិន នៃខេត្តកំពង់ចាម បានមានប្រសាស ន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ននេះស្ថានភាពទឹក ជំនន់នៅក្នុងឃុំពង្រមិនទាន់មានការជន់លិចបំផ្លិចបំផ្លាញដំណាំ ក៏ដូចជាលំនៅស្ថានរបស់ប្រជាពលរដ្ឋនៅឡើយទេ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធ បានត្រៀមខ្លួនរួចរាល់ក្នុងការជួយ សង្គ្រោះ ជម្លៀសប្រជាពលរដ្ឋ ដូចជា ៖ កងកម្លាំង ទីទួលសុវត្ថិភាព ថ្នាំសង្កូវ និងសម្ភារចាំបាច់មួយចំនួន ដែលការត្រៀមបម្រុងនេះ ក្នុងគោល បំណងអន្តរាគមន៍ជួយប្រជា ពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ លោកបានបន្តថា អាជ្ញាធរពាក់ព័ន្ធបានជ្រើសរើសទីទួលសុវត្ថិភាពមួយកន្លែង ស្ថិតនៅក្នុងភូមិកំពង់ឪជ្រឹងដែលមានលក្ខណៈសមរម្យនិងសុវត្ថិ ភាព ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ប្រកបដោយប្រសិទ្ធ ភាព ហើយវាក៏ត្រូវបានប្រើ ប្រាស់ជាកន្លែងប្រមូលផ្ដុំ សម្រាប់បុគ្គលនិងគ្រួសារទាំងឡាយណា ដែលបានទទួលរងការប៉ះទង្គិចដោយផ្ទាល់ពីគ្រោះទឹកជំនន់។ « សូមឱ្យប្រជាពល រដ្ឋត្រៀមលក្ខណៈជានិច្ច ជាពិសេសមានការប្រុង ប្រយ័ត្នខ្ពស់ ដើម្បីការពារនូវសុវត្ថិភាពសម្រាប់គ្រួសាររបស់ខ្លួននិងខ្លួនឯងផ្ទាល់ ជាពិសេសគឺត្រៀមសម្រាប់ការងារអនាម័យតាំងពីទឹកស្អាត យ៉ាងណាឱ្យមានជាប់ជាប្រចាំនៅលើផ្ទះរបស់ខ្លួន និងសម្ភារមួយចំនួន ប្រសិន ណាបើមានទឹកជន់ឡើងភ្លាមៗនោះនឹងត្រូវបោះទីតាំងនៅលើទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ដែលទាំងនេះ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយលុកទីប្រជុំជនអ៊ុយ ក្រែន ដែលឆ្លងកាត់ទន្លេពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ខណៈដែលរបាយការណ៍នៃការបាញ់ផ្លោងជុំវិញរោងចក្រនេះបានជំរុញឱ្យមានការភ័យខ្លាចនៃគ្រោះ មហន្តរាយវិទ្យុសកម្ម

អន្តរជាតិ ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយលុកទីប្រជុំជនអ៊ុយ ក្រែន ដែលឆ្លងកាត់ទន្លេពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ខណៈដែលរបាយការណ៍នៃការបាញ់ផ្លោងជុំវិញរោងចក្រនេះបានជំរុញឱ្យមានការភ័យខ្លាចនៃគ្រោះ មហន្តរាយវិទ្យុសកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហា។ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោង ចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបបានក្លាយជាចំណុចក្តៅដ៏សំខាន់នៅក្នុងជម្លោះរយៈពេលប្រាំមួយខែជាមួយភាគីទាំងពីរ និងមាន ការស្តីបន្ទោសចំពោះការបាញ់ផ្លោងនាពេលថ្មីៗនេះនៅជិតរោងចក្រ។ក្រុមមន្ត្រីនៅទីនោះបាននិយាយថា កងកម្លាំងរុស្ស៊ី ក៏បានបន្តការបាញ់ផ្លោងរបស់ពួកគេនៅតំបន់ Donbas ដែលជាបេះដូងឧស្សាហកម្មនៅភាគខាងកើតរបស់អ៊ុយក្រែន។លោក Zelenskiy បាននិយាយថា “គ្មានភេរវករណាមួយនឹងត្រូវបានចាកចេញដោយគ្មានចម្លើយសម្រាប់ការវាយ ប្រហារលើទីក្រុងរបស់យើងនោះទេ”។លោក វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” ដោយជម្លោះនេះបានឈានចូលដល់សង្រ្គាមនៃការវាយប្រយុទ្ធគ្នានៅភាគខាងកើត និងខាង ត្បូងនៃអ៊ុយក្រែន។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តនៅកម្ពុជាទាំងអស់ ត្រូវបានទុកពេល ៦ ខែ ឲ្យលុបបំបាត់ការលក់ ឬការចែកចាយស៊ីមកាត ដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណពីអ្នកទិញ

ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តនៅកម្ពុជាទាំងអស់ ត្រូវបានទុកពេល ៦ ខែ ឲ្យលុបបំបាត់ការលក់ ឬការចែកចាយស៊ីមកាត ដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណពីអ្នកទិញ ។ នេះបើយោងតាមលិខិតកាលពីពេលថ្មីៗរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងដីការបញ្ជូនរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្ញើទៅឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តធំៗនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងលិខិតនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានយល់ព្រមឲ្យចាត់វិធានការ ដើម្បីលុបបំបាត់ការប្រើប្រាស់ឯកសារសម្គាល់អត្តសញ្ញាណក្រោមឈ្មោះតែម្នាក់ សម្រាប់អ្នកប្រើប្រាស់រាប់រយនាក់ ។ បច្ចុប្បន្ននេះប្រតិបត្តិករនានា បាននិយាយថា ពួកគេកំពុងតែព្យាយាមគោរពតាមច្បាប់របស់ប្រទេស ហើយកំពុងជំរុញអតិថិជនរបស់ខ្លួន ក៏ដូចជាភ្នាក់ងារឲ្យគោរពឲ្យបានម៉ឺងម៉ាត់ចំពោះគោលការណ៍ណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ប្រតិបត្តិករបានឲ្យដឹងថា ខ្លួនក៏កំពុងជំរុញសាជាថ្មី ឲ្យអតិថិជនរបស់ខ្លួន ចុះឈ្មោះ ប្រើប្រាស់ស៊ីមកាតឲ្យបានត្រឹមត្រូវស្របតាមច្បាប់ មិនថាតាមរយៈភ្នាក់ងារ ឬចុះឈ្មោះតាមគេហទំព័រ និងកម្មវិធីអ៊េបផងដែរ ។ ប្រធានគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន មិត្តហ្វូន (Metfone) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលធំមួយនៅកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន មិត្តហ្វូន តែងតែជំរុញលើកទឹកចិត្តឲ្យអតិថិជនរបស់ខ្លួនគោរពតាមច្បាប់ ពីព្រោះរដ្ឋាភិបាល ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំ ឲ្យប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់បញ្ចូលព័ត៌មានអតិថិជនរបស់ខ្លួន នៅពេលដែលពួកគាត់ទិញស៊ីមកាតថ្មី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អតិថិជនចាស់ៗរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ ។ ក្រសួងប្រៃសណីយ៍ […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

មន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យបានអនុវត្តជំហានទី១ស្តារស្ទឹងស្វាយ ចេកបាន៣៦គីឡូម៉ែត្រ ដើម្បីបង្ការគ្រោះទឹកជំនន់ និងជួយស្តុកទឹកទុកសម្រាប់ប្រជាពល រដ្ឋប្រើប្រាស់

មន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យបានអនុវត្តជំហានទី១ស្តារស្ទឹងស្វាយ ចេកបាន៣៦គីឡូម៉ែត្រ ដើម្បីបង្ការគ្រោះទឹកជំនន់ និងជួយស្តុកទឹកទុកសម្រាប់ប្រជាពល រដ្ឋប្រើប្រាស់។ ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្តីពី « សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងធន ធានទឹក និងឧតុនិយម នាទីស្តីការគណៈរដ្ឋមន្ត្រី លោក យឹម ប៊ុនរ៉ុប ប្រធានមន្ទីរធន ធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានមាន ប្រសាសន៍ថា ដោយសារតែសង្កេតឃើញ អំពីបញ្ហាគ្រោះទឹកជំនន់ដែលតែងតែកើត មានឡើងស្ទើររាល់ឆ្នាំក្នុងខេត្តបន្ទាយមានជ័យនេះ ទើបមន្ទីរធនធានទឹកខេត្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំធ្វើការស្តារស្ទឹងស្វាយចេកឱ្យបានលឿន ដើម្បីបង្ការគ្រោះ មហន្តរាយដោយសារទឹក ជំនន់ ពិសេសជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ ដែលជួយផ្គត់ផ្គង់ទឹកសម្រាប់ប្រជា ពលរដ្ឋប្រើប្រាស់និងធ្វើកសិកម្ម។ ឥឡូវនេះយើងបានជួសជុលហើយបានស្ដារស្ទឹងស្វាយចេកនេះឡើងវិញយ៉ាងលឿនបំផុត គឺបាន៣៦ គីឡូហើយ ឥឡូវនេះយើងកំពុងដំណើរការ ហើយយើងមានផែនការបន្តទៀត ដើម្បីស្ដារស្ទឹងស្វាយចេកឱ្យគ្រប់គោលដៅដូចជាដល់ស្ទឹងសិរីសោភ័ណនៅសល់ប្រហែល ជា៨គីឡូទៅ១០គីឡូប៉ុណ្ណោះគឺយើងដល់គោលដៅ ឥឡូវ នេះយើងបាននិងកំពុងអនុវត្តហើយ។   លោកបានបន្ថែមថា ស្ទឹងស្វាយចេកមានប្រវែង ៧៧ គីឡូម៉ែត្រ ប៉ុន្តែឥឡូវអាជ្ញាធរខេត្តស្ដារបានពាក់កណ្ដាលហើយ ស្ទឹងស្វាយចេកមានអត្ថប្រយោជន៍ទី១ គឺការរំដោះទឹកជំនន់ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ព្រោះខេត្តបន្ទាយមានជ័យ និងខេត្តនៅជាប់ព្រំដែនថៃ គឺមានរយៈកម្ពស់ទឹករហូតដល់ ៣២ ម៉ែត្រ នៅពេលភ្លៀងម្ដងៗគឺហូរលឿនធ្វើឱ្យផ្ទៃរងទឹកភ្លៀងនៅប៉ែកខាងលើហូរធ្លាក់មកខាងក្រោមដូចជាស្រុកថ្មពួក […]

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

សម្តេចតេជោហ៊ុនសែន បញ្ជាឱ្យក្រសួងការងារខ្ចីលុយរដ្ឋទៅដោះស្រាយឱ្យកម្មករជាមុន ចាំដោះស្រាយជាមួយម្ចាស់រោងចក្រនៅពេលក្រោយ

សម្តេចតេជោហ៊ុនសែន បញ្ជាឱ្យក្រសួងការងារខ្ចីលុយរដ្ឋទៅដោះស្រាយឱ្យកម្មករជាមុន ចាំដោះស្រាយជាមួយម្ចាស់រោងចក្រនៅពេលក្រោយ ដើម្បីជួយសម្រួលការលំបាករបស់កម្មករកម្មការិនីឱ្យសមស្របតាមគោលការ ណ៍របស់រាជរដ្ឋាភិបាល។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហានេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រោយពីទទួលដំណឹងថា កម្មករមួយចំនួនបានដាក់ញត្តិមកខុទ្ទកាល័យរបស់សម្ដេចអស់រយៈពេលជិត២ខែហើយ ដើម្បីឱ្យជួយអន្តរាគមន៍ ដោះ ស្រាយករណីថៅកែរោងចក្របានបិទរោងចក្រមិនបើក ប្រាក់ខែឱ្យកម្មករនោះ សម្តេចបានណែនាំឱ្យក្រសួងការងារជំរុញការដោះស្រាយករណីនេះឱ្យបានឆាប់ ដើម្បីជួយសម្រាលទុក្ខលំបាករបស់កម្មករ។ សម្តេចតេជោបានបន្តថា កម្មករទាំងនោះបានមកដាក់ញត្តិឱ្យជួយដោះស្រាយ ដោយសារម្ចាស់រោងចក្ររបស់ពួកគេមិនបានបើក ប្រាក់ខែឱ្យពួកគេ។ សម្តេចតេជោបានបញ្ជាក់ថា ទាំងក្រសួងការងារទាំងខុទ្ទកា ល័យរបស់សម្ដេចទទួលបានញត្តិហើយតើត្រូវដោះស្រាយយ៉ាងម៉េចចំពោះកម្មករកម្មការិនីរោងចក្រ អ៊ីចឹងទេក្រសួងការងារត្រូវដោះស្រាយជូនកម្មករភ្លាមៗ។ «កាលពីមុនខ្ញុំធ្លាប់ឱ្យអស់លោកខ្ចីលុយយកទៅដោះស្រាយកម្មករហេតុអីពេលនេះលោកមិនដោះថ្ងៃនឹងអត់មានក្រសួងការងារមកម្នាក់ទៅវិញរាយការណ៍ឱ្យរដ្ឋមន្រ្តីក្រែងរដ្ឋមន្រ្តីអត់បានមើលទៀត។ដោយកន្លែងណាមួយទៀតនោះកម្មករដូចជា ៣០០ផ្លាយខ្ចីលុយរដ្ឋាភិបាលបើកឱ្យសិនទៅរួចចាំដោះសា្រយជាមួយក្រុមហ៊ុននិងក្រោយចាំទេឯកឧត្តមអ៊ិតសំហេងខ្លួនឯងធ្លាប់ប្រាប់ខ្ញុំឱ្យខ្ចីលុយរដ្ឋាភិបាលឱ្យខ្ចីលុយដោះស្រាយកម្មករសិនហើយបានយើងដោះស្រាយជាមួយថៅកែរោងចក្រនៅពេលក្រោយតាមរយៈប្តឹង ឬឃាត់ទុក ឬការបង្កកគណនេយ្យនៅធនាគារអាហ្នឹងថៅកែដូចមកពីម៉ាឡេអាហ្នឹងខ្ញុំសូមបញ្ជាក់ហើយកម្មករជារឿងយើងត្រូវយក ចិត្តទុកដាក់ដោះស្រាយគ្នាដាក់ញត្តិយើងអត់បានដោះ ស្រាយឥឡូវត្រូវការលុយប៉ុន្មានអស់លោកត្រូវការប៉ុន្មានដើម្បីដោះស្រាយកម្មករប៉ុន្មានរយនាក់អស់លោកត្រូវការលុយប៉ុន្មានហេតុអីមិនធ្វើរឿងប៉ុណ្ណឹងឱ្យវាចេញរង់ចាំប៉ុន្មានខែទៀតឬទុករឿងហ្នឹងឱ្យនាយករដ្ឋមន្រ្តីដោះស្រាយបើទុកឱ្យនាយករដ្ឋមន្រ្តីដោះស្រាយមិនបាច់បង្កើតក្រសួងទេ។

ព័ត៌មានជាតិ ព័ត៌មានវិទ្យា ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

មានទទួលទិញដែកអេតចាយខ្នាតធំ និងទិញសំភារៈចាយផ្សេងៗទៀតគ្រប់ប្រភេទ។ ទទួលទិញដែកអេតចាយខ្នាតធំទូទាំងប្រទេស សូមទំនាក់ទំនងមកភ្នាក់ងារទិញតាមរយៈលេខទូរសព្ទ៖ 097 260 4981/ 093 562 366

មានទទួលទិញដែកអេតចាយខ្នាតធំ និងទិញសំភារៈចាយផ្សេងៗទៀតគ្រប់ប្រភេទ។ ទទួលទិញដែកអេតចាយខ្នាតធំទូទាំងប្រទេស សូមទំនាក់ទំនងមកភ្នាក់ងារទិញតាមរយៈលេខទូរសព្ទ៖ 097 260 4981/ 093 562 366 រឺក៏អាចទំនាក់ទំនងតាមតេលេក្រាម/ Or can contact by telegram: 097 260 4981/ 093 562 366 សូមអរគុណ!

ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤ ៥៩០ ៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤ ៥៦១ ៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨ ៨៤៩នាក់។ ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២ ៨៩៧នាក់ ថ្ងៃទី២៖ ភ្ញៀវមានចំនួន១ ៥៧៩ ២៥១នាក់ ថ្ងៃទី៣៖ ភ្ញៀវមានចំនួន២ ១៤៨ ១៧៨នាក់។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តបាត់ដំបង ៥៦៥ ៦១៨នាក់ ខេត្តកំពង់ចាម ៥១៤ ៤៤៧នាក់ ខេត្តសៀមរាប ៤០០ ៥៩១នាក់ ខេត្តបន្ទាយមានជ័យ ៣៨៨ ២៧៣នាក់ ខេត្តព្រៃវែង ៣៨២ ៨៦៧នាក់ ខេត្តកំពង់ស្ពឺ ៣៣១ ៨០៩នាក់ ខេត្តពោធិ៍សាត់ ២៩៨ ០៣៧នាក់ ខេត្តកំពង់ឆ្នាំង ២៧៥ […]