ព័ត៌មានវិទ្យា

រដ្ឋមន្ត្រីក្រសួងទេស ចរណ៍បានចាត់ទុកថា ការងើបឡើងវិញនៃវិស័យទេស ចរណ៍កម្ពុជា មិនអាចកាត់ ផ្ដាច់ចេញពីការវិវត្តន៍ទេស ចរណ៍នៅខេត្តសៀមរាបបានឡើយ

រដ្ឋមន្ត្រីក្រសួងទេស ចរណ៍បានចាត់ទុកថា ការងើបឡើងវិញនៃវិស័យទេស ចរណ៍កម្ពុជា មិនអាចកាត់ ផ្ដាច់ចេញពីការវិវត្តន៍ទេស ចរណ៍នៅខេត្តសៀមរាបបានឡើយ ដោយសារតែខេត្តមានសក្តានុពលទាំងទេសចរណ៍វប្បធម៌ ធម្មជាតិ និងកែច្នៃដែលជាទីទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តមិនចេះដាច់។  ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ក្នុងកិច្ចប្រជុំ បច្ចេកទេស លើកទី៣៥ របស់គណៈកម្មាធិការអន្តរ ជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍ តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នាសណ្ឋាគារសូហ្វីតែលអង្គរខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២នេះថា ក្រសួងទេសចរណ៍ បានចាត់ទុកតំបន់សៀមរាប-អង្គរ គឺជាក្បាលម៉ាស៊ីនរុញកំណើនទេសចរណ៍កម្ពុជា ទាំងក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ឯកឧត្តមបន្តថា ក្នុងន័យនេះ ការរៀបចំអភិវឌ្ឍន៍ទេស ចរណ៍ខេត្តសៀមរាប ជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន ស្របតាមគន្លងប្រក្រតីភាពថ្មី គឺជាការចាំបាច់ជាយុទ្ធសាស្រ្ត ដែលការណ៍នេះទាមទារឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព តាមការចង្អុលទិសរបស់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលបានទទួលការអនុម័តពីរាជ រដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ឯកឧត្តមបន្តទៀតថា រាជ រដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធទ្រទ្រង់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសការវិនិយោគសារធារណៈសាង សង់ផ្លូវ ៣៤ខ្សែ នៅខេត្តព្រះសីហនុ និងការសាងសង់ផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប ដែលនឹងសម្ពោធដាក់ឱ្យប្រើ ប្រាស់នាថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ផែនការមេនេះបានកំណត់ចក្ខុវិស័យសៀមរាបជា គោលដៅទេសចរណ៍អន្តរ ជាតិដ៏ទាក់ទាញ ប្រកបដោយគុណភាព, ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប, មាន ការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ, និងមានភ្ញៀវទេសចរមកកម្សាន្តបានម្ដងហើយម្ដង ទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។ ដើម្បីសម្រេចបាននូវចក្ខុ វិស័យនេះ ផែនការមេបានដាក់ចេញយុទ្ធសាស្រ្តចំនួន ០៦ តំបន់ទេសចរណ៍អាទិភាពចំនួន ០៦  និងមានជាយន្តការអភិបាលកិច្ច ដែលតម្រូវឱ្យមានការបង្កើតអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍រួមសម្រាប់ខេត្ត សៀមរាប ហៅថា “គណៈកម្ម ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ” រួចហើយ គណៈកម្មការនេះត្រូវរៀបចំបង្កើត “អង្គភាពគ្រប់គ្រងគោលដៅទេស ចរណ៍ដោយឡែក”តាមតំបន់អាទិភាពទាំង៦ ដូចជា៖តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន- នរោត្តម-“ភ្នំគូលែន ទី២. តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ទី៣. តំបន់ក្រុងសៀមរាបបច្ចុប្បន្ន ទី៤. តំបន់បឹងទន្លេសាប និងទី៥. តំបន់ទេសចរណ៍សៀមរាបថ្មី ដោយឡែក អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍បេតិកភណ្ឌអង្គរ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា។សូមជម្រាបផងដែរថា ក្រប ខណ្ឌនៃការកសាងគោល នយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ក្រសួង ទេសចរណ៍ ក៏បានរៀបចំឯកសារគោលសំខាន់ៗ រួមមាន៖ ១-ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើក ស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ- ១៩ ២-វិធានការគោលនយោ បាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ៣-ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ៤-ផែនការមេអភិ វឌ្ឍន៍ទេសចរណ៍ខេត្ត សៀម រាបឆ្នាំ២០២១- ២០៣៥ ៥-ផែនការមេអភិវឌ្ឍន៍ទេស ចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ និង៦- កំពុងរៀបចំបញ្ចប់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២២-២០៣៥។ ក្នុងន័យនេះ ក្រសួងរំពឹងថា អាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ ក្នុងឆ្នាំ២០២២នេះ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ រហូតដល់ឆ្នាំ ២០២៧ ជាមួយភាពមិនប្រាកដប្រជានៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកល លោក។

Leave a Reply

Your email address will not be published. Required fields are marked *