ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ

ផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងឡើងដល់ ជិត២ពាន់ដុល្លារ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនដល់ ៦.៦ភាគរយ ក្នុងឆ្នាំ ២០២៣។

ការថ្លែងបែបនេះ ត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។

នៅឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានរំពឹងទុកថា កម្ពុជានឹងមាន អតិរេកថវិកាចរន្តបន្តទៀត ក្នុងនោះប្រសិនបើភ្ញៀវទេសចរចិន ដែលគ្រោងបើករបស់ខ្លួន ឡើងវិញក្នុងខែមករា ឆ្នាំ២០២៣នេះ នឹងមកកាន់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់កាន់តែខ្លាំង។

រាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងមានកំណើន ៦.៦ភាគរយ

ហើយផលិតផលក្នុងស្រុកសរុប(ផ.ស.ស) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងពីឡើង ដល់ ១ ៩២៤ ដុល្លារ ធៀបនឹងឆ្នាំ២០២២ មាន GDP កម្ពុជាមានចំនួន១៧៨៥ដុល្លារ។

ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាថា សម្រេចបានអត្រារហូតដល់ ៥.៥ភាគរយ នៅឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូលជាតិ បានពីចំណូលសារពើពន្ធ ដែលមានពន្ធដារ និងគយប្រមូលបាន ១២៧ភាគរយ (លើសផែនការ ២៧ភាគរយ) ស្មើនឹងទឹកប្រាក់សរុបចំនួន ៦១៤៥លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលដែលរកបានជាង៦ពាន់លានដុល្លារនេះ គ្រាន់តែជាចំណូលសារពើពន្ធប៉ុណ្ណោះ មិនទាន់គិតដល់ចំណូលមិនមែនសារពើពន្ធផ្សេង ទៀតនោះទេ ដូចជាចំណូលបានពីទិដ្ឋាការភ្ញៀវទេសចរ ចំណូលវិស័យរ៉ែ ជាដើម។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ជាមុនចំពោះអ្នក ទេសចរចិនដែលចង់មកទស្សនាប្រទេសកម្ពុជា នៅពេលរដ្ឋាភិបាលចិនបើកឱ្យប្រជាជន ចេញក្រៅប្រទេសបានស្រួលបួលឡើងវិញនាពេលខាងមុខនោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកប ដោយភាពទាក់ទាញ មានសុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅ និងមានការត្រៀមខ្លួនរួចជាស្រេច ចំពោះវត្តមានភ្ញៀវទេសចរចិន។ ឆ្នាំនេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាន២សែននាក់ប៉ុណ្ណោះ តែក៏រំពឹងថានឹងទទួលបានអ្នកទេសចរចិន ២លាននាក់ ក្រោយ ពេលរដ្ឋាភិបាលចិនបើកឱ្យប្រជាជនខ្លួនចេញក្រៅប្រទេសបានឡើងវិញនោះ។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នឹងប្រែក្លាយជីវភាព ប្រជាពលរដ្ឋឱ្យមានភាពធូរធារ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ បើមើលពីការ ធ្វើជំរឿន សេដ្ឋកិច្ចឆ្នាំ២០២២កន្លងទៅបង្ហាញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីក ចម្រើនជាបន្តបន្ទាប់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២៥ ដល់២០៣០ ផលិតផលសរុប (ផ.ស.ស) របស់ប្រជាពលរដ្ឋនឹងកើនដល់ប្រមាណ ២ ៤០០ ដុល្លារអាម៉េរិកក្នុង១ឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *