ព័ត៌មានជាតិ ព័ត៌មានវិទ្យា របាយកាណ៍ទូទៅ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកសារព័ត៌មានលើកទី៥ នៅឆ្នាំ២០២៣ បន្ទាប់ពីអាក់ខានអស់រយៈពេលពេល២ ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

តាមរបាយការណ៍ ឆន ណាវី ទីប្រឹក្សាក្រសួង និងជាអគ្គនាយករង ព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានអោយដឹងថា ពិធីជួបជុំរវាងសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ គ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។

សម្រាប់កម្មវិធីខាងមុខនេះ នឹងមានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ ពាន់នាក់ រូបរួមមាន អង្គការ សមាគម ចំនួន ១៣ អង្គភាព, ទីភ្នាក់ងារបរទេស និងការិយាល័យតំណាង ចំនួន ០១ អង្គភាព ស្មើនឹង ២ រូប , គេហទំព័រ និង TV ONLINE ចំនួន ៣២៨ អង្គភាព, កាសែត ទស្សនាវដ្ដី ចំនួន ៥៤ អង្គភាព, វិទ្យុ និងទូរទស្សន៍៖ វិទ្យុ ១៧ ស្ថានីយ ទូរទស្សន៍ ១៥ ស្ថានីយ, អ្នកនាំពាក្យ និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ចំនួន ៦៣ រូប ។

ជាមួយនេះក៏មានការចុះឈ្មោះចូលរួមពីមន្ត្រីផ្នែកព័ត៌មាន រដ្ឋបាលខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ , ក្រុមការងារគេហទំព័រគណបក្សប្រជាជនកម្ពុជា , ក្រុមការងារព័ត៌មានយុវជននៅសហរដ្ឋអាមេរិក , នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ គជប ,។

ជាមួយនេះក៏មាន និស្សិត DMC ,ក្រុម ហ្វេសប៊ុក ព្រំ សាន , សម្ព័ន្ធយុវជនស្ម័គ្រចិត្ត , សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព , ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាន ។

ទាក់ទងចំពោះអនុញ្ញាត្តលចូលរួមក្នុងអង្គពិធី គឺ ព័ណ៌ខ្សែ និងបណ្ណ ដោយ ព័ណ៍ ក្រហម ៖ សម្រាប់ ក្រសួងព័ត៌មាន និង មន្ទីរព័ត៌មានរាជធានី ខេត្ត ,

ទឹកប៊ិច៖ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ,

ទឹកប្រាក់៖ អ្នកសារព័ត៌មាន , លឿង ៖ ពិធីការ , ស្វាយ៖ ក្រុមសិល្បៈ ,

បៃតង៖ បម្រើការ (សម្រាប់ក្រុមចុងភៅ អ្នករត់តុ)

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រោមឱវាទ ក្រសួងព័ត៌មាន ពាក់ពន្ធ័បានធ្វើការពិភ្សាគ្នាលំអិត ដើម្បីធ្វើយ៉ាងណាអោយគ្រប់អនុគណៈកម្មការដែលទទួលខុសត្រូវតាមផ្នែកនីមួយៗ ដាក់ចេញផែនការ ការងារច្បាស់លាស់ សម្រាប់ដោះស្រាយបញ្ហា និងសម្រួលកិច្ចការ អោយអនុវត្តន៍ទៅព្រមៗគ្នា ។

ឯកឧត្តមបរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តីនិងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនតាមរយៈការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ អ្នកនាំពាក្យរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។

ដូច្នេះ ក្រុមការងារក្រសួងព័ត៌មាន ត្រូវបន្តរួមសហការសាមគ្គីគ្នាព្រោះយើងមានបទពិសោធន៍ច្បាស់លាស់កាលធ្វើរយៈពេល ៤ លើករួចមកហើយ ។ ទាំងនេះហើយ សម្រាប់ឱកាសកិច្ចប្រជុំនាពេលបឭនេះ គឺដើម្បីធ្វើយ៉ាងណាអោយការងារសម្របសម្រួល រៀបចំអោយកម្មវិធី ជួបជុំរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ អោយដំណើរទៅដោយរលូន និងជោគជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *