ព័ត៌មានជាតិ

ប្រទេសអូស្ត្រាលីនឹងបន្តកិច្ចសហប្រតិបត្តិការ ជួយបោសសម្អាតមីននៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី បានបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង ប្រទេសអូស្ត្រាលី នឹ​​​ង​បន្តកិច្ចសហប្រតិបត្តិការ ជួយដល់ក ម្ពុជាលើវិស័យ ជាច្រើនបន្ថែមទៀត ពិសេសការបោសសម្អាតមីននៅក្នុងខេត្តតែម្តង ។​

នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីលោក Pablo Chiho Kang បានអញ្ជើញចូលជួបសម្តែងការគួរ​ស​ម​ និងពិភាក្សាការងារជាមួយអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ពាក់ព័ន្ធទៅនឹងអ្នកទទួល​ផល​លើ​ដី​ច​ម្ការ​មី​ន​បោ​ស​ស​​​ម្អាតរួច ដោយគម្រោង Clearing for Results lll ក្នុងកម្មវិធីទិវាជាតិយល់ដឹងអំ​ពី​មី​ន​២៤ កុម្ភៈ និងដំណើរទស្សនកិច្ចច​ម្កា​រមី​ន​​​បោសសម្អាតរួច ក្នុងខេត្តបាត់ដំបង ។

លោក ងួន រតនៈ បានស្វាគមន៍ដល់ ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី និងប្រតិភូ និងបានជម្រាបជូនថា ខេត្តបាត់ដំបងមានផ្ទៃដីសរុ​ប ​១១,៧៤៨ គីឡូម៉ែត្រក្រឡា។ រដ្ឋបាលខេត្ត​ត្រូ​​វ​បានបែងចែកជា ក្រុង១ ស្រុក ១៣ មាន ៩២ឃុំ ១០សង្កាត់ និង៨០៩ភូមិ ។ មានប្រជាពលរដ្ឋសរុបចំនួន ១,២០៥,០៥០នាក់ ក្នុងនោះស្រី ៦០២,៩៩៤នាក់ ស្មើ ២​៦​៣,៤៣៥គ្រួសារ និងមានប្រជាពលរដ្ឋប្រ​មា​ណ​៧២% ប្រកបមុខរបរកសិកម្ម ។

លោកថា នៅប៉ែកខាងលិចខេត្ត មានព្រំប្រទល់ជាប់ជាមួយខេត្តនៃប្រទេសថៃ គឺខេត្តច័ន្ទបូរី ខេត្តត្រាត និងខេត្តស្រះកែវ ហើ​យ​​​មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន០២ គឺច្រកទ្វារអន្តរជាតិដូង (ស្រុកកំរៀង) ច្រកទ្វារអន្តរជាតិភ្នំដី (ស្រុកសំពៅលូន) និង​មា​នច្រកទ្វារតំបន់ចំនួន៣ គឺច្រកទ្វារតំបន់ព្រំដែនអូររំដួល (ស្រុកភ្នំព្រឹក) ច្រកទ្វារតំបន់ព្រំដែន​អូ​រ​អន្លក់ (ស្រុកកំរៀង)និងច្រ​ក​ទ្វារតំបន់ព្រំដែន៤០០ (ស្រុកសំឡូត) ដើម្បីធ្វើការទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ។

លោកបានបន្តថា «កន្លងមកប្រទេសកម្ពុជាយើងបានទទួលជំនួយផ្សេងៗពីប្រទេសអូស្រ្តាលី ពិសេសវិស័យបោសសម្អាតមីនក្នុ​ង​ខេត្តបាត់ដំបងរហូតមក ។ ជាក់ស្តែងថ្មីៗនេះ ​យើងបាននិងកំពុងកសាងស្ពានថ្មថ្មី នៅខាងមុខសាលាខេត្តចាស់ ហើយយើងបានរាវរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣៦គ្រាប់ នៅតាមច្រាំងស្ទឹងសង្កែ ហើ​យ​បានធ្វើការបំផ្ទុះនៅនឹងកន្លែងផង​ដែ​រ» ។

លោក Pablo Chiho Kang បានជម្រាបជូនលោកអភិបាលខេត្តថា នៅប្រទេសកម្ពុជាដោយឡែកនៅខេត្តបាត់ដំបងផ្ទាល់ ប្រ​ទេ​ស​អូស្ត្រាលីនឹងបន្តកិច្ចសហប្រតិបត្តិការ ជួ​យ​ដល់កម្ពុជាលើវិស័យជាច្រើនបន្ថែមទៀត ពិសេសការបោសសម្អាតមីននៅក្នុង​ខេ​ត្តបាត់ដំបងតែម្តង ។

លោក Pablo Chiho Kang បានថ្លែងអំណរគុណផងដែរ ចំពោះលោកអភិបាលខេត្តបានអនុញ្ញាត និងបង្កលក្ខណ:ឲ្យលោកជាអ្ន​ក​ការទូតថ្មី បានចូលជួបសម្តែងការគួរស​ម​ដោយទទួល យ៉ាងរាក់ទាក់កក់ក្តៅបំផុត ហើយបានចុះនៅតាមស្រុកគោលដៅនា​នា​​​ដែលមាននៅសេសសល់ចម្ការមីននិងដីដែលបានបោសសម្អាតមីនអស់ហើយនាព្រឹ​ក​ថ្ងៃនេះផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *