ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះពាក់ព័ន្ធចុះបង្ក្រាប ទីតាំងកែច្នៃរថយន្តគ្មានច្បាប់នៅស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ ទីតាំងកែច្នៃរថយន្តគ្មានច្បាប់អនុញ្ញាត្តមួយកន្លែងរបស់លោក អេង គង់ អាយុ ២៨ឆ្នាំ ត្រូវបានសមត្ថកិច្ចចម្រុះ​ពា​ក់ព័ន្ធចុះបង្ក្រាបនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២​០​​២០ នៅចំណុច ភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដា​ល ។

លោក លី សុជាតិ ស្នងការរង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះថា ការចុះបង្ក្រាបនេះ​ ធ្វើឡើងដោយកម្លាំងការិយាល័យនគរ​បា​ល​ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល សហការជាមួយកម្លាំងសាខាគយ និងរ​ដ្ឋា​​ករខេត្តកណ្ដាល កម្លាំងអធិការរដ្ឋាននគរបាលស្រុកស្អាង ប៉ុស្តិ៍រដ្ឋបាលត្រើយស្លា និង​អា​ជ្ញាធរមូលដ្ឋានភូមិ-ឃុំ ក្រោមការស​ម្រ​បសម្រួលនីតិវិធី ដោយលោក ហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។

ក្នុ​ងការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចរឹបអូសបានវត្ថុតាងមួយចំនួនរួមមាន៖

–  ទី១ ៖ រថយន្តម៉ាក Nissan Diesel ចង្កូតស្ដាំ ពណ៌ស មានទ្រុង ទំងន់ ៥តោន គ្មានផ្លាកលេខ ឆ្នាំផលិត ២០០១គ្មានពន្ធ ។
– ទី២ ៖ រថយន្តម៉ាក NissanDiesel ចង្កូតស្ដាំ ពណ៌ ប្រផេះគ្មានផ្លាកលេខ ឆ្នាំផលិតឆ្នាំ២០០១ គ្មានពន្ធ ។

លោកបន្តថា បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចមក លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យក្រុមការងារដឹកជញ្ជូនវត្ថុតាងរថយន្តទាំ​ង​ពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគ​រ​បា​​​លស្រុកស្អាង រង់ចាំការអនុវត្តនីតិវិធីរបស់សាខាគយ និងរដ្ឋាករខេត្តក​ណ្ដា​ល​ ។

ចំណែកឯម្ចាស់ទីតាំងរថយន្តកែច្នៃ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងមន្ទីរសាធារណការ និ​ង​ដឹកជញ្ជូនខេត្តកណ្ដាលធ្វើកិច្ចសន្យា ប​ញ្ឈ​​​​​​ប់​ការកែច្នៃរថយន្ត ដោយគ្មានច្បាប់អនុញ្ញាតបន្តទៀត និងបានណែនាំឲ្យម្ចាស់ទី​តាំ​ងធ្វើច្បាប់ត្រឹមត្រូវមុននឹងបន្តបើកអាជីវកម្ម ។

គួរជម្រាបថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល ដឹកនាំដោយលោក លី សុជាតិ និងសមត្ថកិច្ច​ពា​ក់ព័ន្ធ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ត​ម​​សេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានសម្រេចស្នាដៃយ៉ាងច្រើន ក្នុ​ង​​​ការចុះបង្ក្រាបទីតាំងកែច្នៃរថយន្តគ្មានច្បាប់ល្មើសច្បាប់ ស្ទើរនៅគ្រប់ស្រុក-ក្រុងនៃទឹ​ក​​​ដីខេត្តកណ្ដាល ៕

Leave a Reply

Your email address will not be published. Required fields are marked *