ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាប្រមូលចំណូលសារពើពន្

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាប្រមូលចំណូលសារពើពន្ធ ដូចជា ផ្នែក​ពន្ធដារ និងគយបានចំនួន ៦ ១៤៥ លានដុល្លារអាម៉េរិក ខណៈសេដ្ឋកិច្ចកម្ពុជា នឹង​ងើប​ឡើងវិញ ក្នុងអត្រា៥.៥ភាគរយ ផងដែរ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវត​ភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅស្រុកចិត្របុរី ខេត្ដក្រចេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដី​រំពឹង​ទុកថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជា នឹងមានអតិរេកថវិកាចរន្តបន្តទៀត ប្រសិនបើ​ទេសចរ​ណ៍​​ចិនមកកម្ពុជាកាន់តែច្រើន នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់កាន់តែខ្លាំង។​សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ ឥឡូវសេដ្ឋកិច្ចកំពុងងើបជាមួយនឹងអត្រា ៥.៥ភាគរយ ឆ្នាំ ឆ្នាំ២០២២ នឹងជាមួយថវិកាជាតិដែលប្រមូលបាន រហូតទៅដល់១២៧ភាគរយ ជាមួយ​នឹងប្រាក់ចំណូលផ្នែកគយ ២ ៦៩០ លានដុល្លារ ស្មើនឹង១០៤.៩៤ភាគរយ។ ឯផ្នែកពន្ធដារ ៣ ៤៥៥ លាន ដុល្លារ ស្មើនឹង១២២.៥៤ភាគរយ បូកសរុបយើងប្រមូលបានចំណូល​សារ​ពើពន្ធទាំងគយ និងពន្ធដារ ៦ ១៤៥ លានដុល្លារ ដោយមិនទាន់គិតចំណូលមិនមែន​សារ​ពើ​ពន្ធ។ អាចនិយាយបានថា កម្ពុជាបានត្រឡប់មកមាន អតិរេកថវិកាចរន្តសារជាថ្មី បន្ទាប់​ពី​កូវីដ-១៩ ដែលយើងចំណាយ ច្រើនជាងចំណូល។

Leave a Reply

Your email address will not be published. Required fields are marked *