ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

កីឡាករតេក្វាន់ដូ WT ចំនួន០៣រូប ទទួលបានមេដាយ មាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០៣រូប ទទួលបានមេដាយ មាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ នៅលើផេកហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរថា បន្ទាប់ពីម្សិលមិញ កីឡាករ សំ យូដេត និង កីឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស ថ្ងៃនេះ កីឡាករ ផល សុវណ្ណាត់ ក៏ទទួលបាន មេដាយមាសមួយទៀត ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។

សម្តេចតេជោបានថ្លែងថា “នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ហើយទទួលបានមេដាយមាសទាំង០៣នាក់ តែម្តង។

Leave a Reply

Your email address will not be published. Required fields are marked *