ព័ត៌មានជាតិ

ឯកឧត្តម អ៊ុយ ថន អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាថ្ងៃសៅរ៍ ២ រោច ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១នេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការទូទៅ និងការងារគណបក្សឆ្នាំ ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ ថន ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ជូនដល់ក្រុមការងារយុវជនគណបក្សខេត្ត ក្បាលម៉ាស៊ីននិងថ្នាក់ដឹកនាំយុវជន ថ្នាក់ក្រុង-ស្រុកទាំង៨ ឃុំ-សង្កាត់ទាំង៨០ ទូទាំងខេត្តស្វាយរៀង សរុបចំនួន ១២៨ នាក់ ស្រី ២២ នាក់។

កិច្ចប្រជុំនេះបង្ហាញជូនដល់យុវជនពីសមិទ្ធផលនានាដែលសម្រេចបាន បញ្ហាប្រឈម ដែលមាននៅក្នុងឆ្នាំ ២០២០ និងបានកំណត់ទិសដៅសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២១។

ឯកឧត្តមគណ:អធីបតីបានលើកទឹកចិត្តឲ្យយុវជនជាសមាជិក សមាជិកាបន្តជំរុញការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានខ្ពស់ បន្តការកសាងកម្លាំងគាំទ្រជាយុវជនសម្រាប់បន្តរក្សាឈ្នះក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ ព្រមទាំងចូលរួមកសាងការរៀបចំជ្រើសរើសនូវបេក្ខភាពជាយុវជនបន្តវេនដែលមានសមត្ថភាព មានការស្រឡាញ់រាប់អានគាំទ្រ និងជឿទុកចិត្តពីប្រជាជននៅក្នុងមូលដ្ឋាន។

ជាកិច្ចបញ្ចប់ ក្រុមកាងារបានចែកទស្សនាវដ្តីយុវជន របស់យុវជនគណបក្សថ្នាក់កណ្តាល ជូនដល់ក្រុង-ស្រុកទាំង៨ ឃុំ-សង្កាត់ទាំង៨០៕

Leave a Reply

Your email address will not be published. Required fields are marked *