ព័ត៌មានជាតិ របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ដោយវិធានការរដ្ឋបាល និងសុខាភិបាលត្រូវបានសម្រួល និងដកចេញជា បន្ត បន្ទាប់នោះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ដោយវិធានការរដ្ឋបាល និងសុខាភិបាលត្រូវបានសម្រួល និងដកចេញជា បន្ត បន្ទាប់នោះ កម្ពុជាសូមលើកទឹកចិត្តឱ្យមានការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការជំរុញ ការវិនិយោគ ការធ្វើពាណិជ្ជកម្មដោយអនុវត្តន៍ឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ដែលបានចូលជា ធរមាន, និង ការតភ្ជាប់ប្រជាជន និងប្រជា ជន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដើម្បីរួមគ្នាស្តារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញ នៅក្រោយវិបត្តិ នៃជំងឺកូវីដ-១៩។

ក្នុងសុន្ទរកថា ថ្លែងតាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨របស់ UN ESCAP ក្រោមប្រធានបទ «របៀបវារៈ រួម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅ ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក» សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជារបៀបវារៈរួម ជាសកលដ៏សំខាន់ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងប្រទេស តំបន់ និងសកលលោកទាំងមូល។ សម្ដេចតេជោបន្តថា វិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាបញ្ហាប្រឈមផ្សេងទៀត ដែលបាននិងកំពុងកើតមានឡើង មិនត្រឹមតែបានបន្ទច់ បង្អាក់ដំណើរការនៃ ការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឱ្យ ឃើញពីភាពចាំបាច់នៃការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យកាន់តែខ្លាំងឡើងថែមទៀត។

សម្ដេចតេជោគូសបញ្ជាក់ថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរ តែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយ អាទិភាព ចម្បងនៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិប្រ យុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់វ៉ាក់ សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ។ ក្នុងន័យនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការ ចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពស៊ាំសហគមន៍ពេញលេញ នៅទូទាំងសកលលោក។

សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា ក្នុងពេលដែលតំបន់របស់យើង ក៏ដូចជាពិភព លោកទាំងមូល កំពុងតែសម្លឹងទៅមុខ ប្រ កបដោយសុទិដ្ឋិនិយម យើងក៏កំពុងទទួលរងនូវវិបត្តិមួយថ្មីទៀត គឺសង្រ្គាមនៅអ៊ុយក្រែន ដែលវិបត្តិនេះមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញនៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះ ឥទ្ ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយរយៈពេលវែងផងដែរ។ ក្នុងន័យនេះ យើងត្រូវខិតខំប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សន្តិភាព និងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និង តំបន់ ដោយរក្សាឱ្យបាននូវរំហូរនៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឱ្យប្រជាជនរបស់យើង ជួបទុក្ខលំបាកថែមទៀត និង «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់បន្ថែមថា កម្ពុជាយល់ឃើញថា ការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ទាមទារឱ្យមានការសម្រេចចិត្តរួមគ្នាក្រោមយន្តការពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិនិងអធិបតេយ្យភាពនៃប្រទេសនីមួយៗ។ សម្ដេចតេជោ សង្ឃឹមថាសន្និបាតប្រចាំឆ្នាំលើកទី៧៨ នេះ នឹងមាន ការពិភាក្សាផុលផុស និងឈានទៅដល់ការបង្កើតនូវយន្តការ និងគំនិតផ្តួចផ្តើមថ្មីៗ នៃកិច្ចសហប្រតិបត្តិ ការតំបន់អាស៊ី និងប៉ាស៊ីហ្វិក សំដៅជំរុញការស្ដារ និងលើកកម្ពស់កំណើនឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩ និងឈានឆ្ពោះទៅសម្រេចបាននូវគោល ដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ តាមការរំពឹងទុក។ សម្តេចតេជោបន្ថែមថាកម្ពុជាត្រៀមខ្លួនរួចជា ស្រេចក្នុងការចូលរួម ទាំងក្នុងនាមជាប្រទេស មួយក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២។ យន្តការពហុភាគីនិយម គឺជាក្តីសង្ឃឹមរបស់យើង ហើយ អង្គការសហប្រជាជាតិ គឺជាសញ្ញានៃក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *