ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើក ឡើងថា ផ្លែផ្កានៃកិច្ចសហ ប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម (AIMF)

លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើក ឡើងថា ផ្លែផ្កានៃកិច្ចសហ ប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងមួយ ចំនួនធំ ដែលបានជួយលើក កម្ពស់ដល់ជីវភាពរបស់ប្រជា ពលរដ្ឋ ក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង។

ថ្លែងក្នុងពិធីផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការណ៍រវាងរដ្ឋបាលរាជធានីភ្នំពេញនិងសមាគមអន្តរជាតិអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង (AIMF)នារសៀលថ្ងៃទី២៣ ឧសភាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ លោកនួន ផារ័ត្ន បានមានប្រសាស ន៍លើកឡើងថា៖ បច្ចុប្បន្ន រាជ ធានីភ្នំពេញបានទទួលនូវការអភិវឌ្ឍលើគ្រប់វិស័យ ដោយបានប្រែក្លាយមុខមាត់នៃរាជធានីដ៏ចំណាស់មួយនេះ ចូលក្នុងតួនាទីមួយក្នុងឆាកអន្តរជាតិផងដែរ។ ជាក់ស្ដែង រាជធានីភ្នំពេញ បានក្លាយជាសមាជិកការិយាល័យ របស់សមាគមអន្តរជាតិអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅឆ្នាំ២០០៣ ដែលក្នុងចំណោម សមាជិកទាំងអស់ចំនួន ៣០៧ មានតែសមាជិកចំនួន ២៧ រូប ប៉ុណ្ណោះ ដែលត្រូវបានបោះ ឆ្នោតជ្រើសតាំងជាសមាជិកការិយាល័យអចិន្ត្រៃយ៍របស់សមាគមដែល នេះជាមោទន ភាពមួយរបស់រាជធានីភ្នំពេញ ។

លោកបន្តថា កាលពីដើមខែធ្នូនៅឆ្នាំ២០១៩រាជធានីភ្នំពេញបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាត ប្រចាំឆ្នាំ របស់សមាគម AIMF ជាសន្និបាតលើកទី៣៩ និងជាខួបលើកទី ៤០ ឆ្នាំ នៃការបង្កើតសមាគម ដែលទទួលបាននូវភាពជោគ ជ័យខ្លាំងបំផុត ដែលបង្ហាញពីសក្តានុពលរបស់រាជធានីភ្នំពេញ ក៏ដូចជា ព្រះរាជាណា ចក្រកម្ពុជាក្នុងឆាកអន្តរជាតិ។

លោកនួន ផារ័ត្ន បន្តទៀតថា ក្រោមផ្លែផ្កានៃកិច្ចសហប្រតិ បត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងមួយចំនួនធំ ដែលនឹងជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅក្នុងពិធីផ្សព្វផ្សាយនេះ ទី១ បានធ្វើបទបង្ហាញអំពី ការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សមាគម AIMF ដែលមានទីតាំង នៅអគារនៃសាលារាជធានីភ្នំពេញ ចាប់ពីដើម ឆ្នាំ២០២០មក ជាការិយា ល័យអនុវត្តគម្រោងសម្រប សម្រួលជួយដល់កិច្ចសហការនានារបស់ក្រុមការងារផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍របស់សមាគម។ទី២. ជាបទបង្ហាញអំពីគម្រោងការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទល់នឹងគ្រោះទឹកជំនន់ ដែលបានរៀបចំតាក់តែងផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នសម្រាប់រាជធានីភ្នំពេញ ។ទី៣. បទបង្ហាញអំពីគម្រោងស្តីពី “ការពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជាក្នុងការរៀបចំ ផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានា នូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈជាសារវន្ត”។ទី៤. បទបង្ហាញរបស់គម្រោងតាក់ តែងឯកសារទីក្រុងឆ្លាត ដែលបានចាប់ផ្ដើមនៅឆ្នាំ២០១៩ ដោយមានអ្នកជំនាញការជនជាតិបារាំងជួយគាំទ្ររៀបចំ និងមានការផ្តល់ធាតុចូលពីស្ថាប័នក្រសួង មន្ទីរ ជំនាញពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា។ ជាលទ្ធផល ឯកសារ « ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាត និងមានចីរភាពរាជធានីភ្នំពេញ ២០២១-២០៣៥” បានចេញជារូបរាង និងផ្សព្វផ្សាយដូចក្នុងថ្ងៃនេះ ដែលក្នុងនោះបានកំណត់ការងារកសាងទីក្រុងឆ្លាតលើវិស័យគន្លឹះចំនួន ៥ គឺការប្រើប្រាស់ដីធ្លី, សុវត្ថិភាព និង សន្តិសុខ, ចរាចរណ៍ក្នុងទីក្រុង, បរិស្ថានរស់នៅឆ្លាត និងអភិបាលកិច្ចឌីជីថល។

ទី៥ បទបង្ហាញអំពីគម្រោង ការគ្រប់គ្រងសំណល់ភក់បង្គន់ ។ ជាលទ្ធផល គម្រោងសម្រេចបានឯកសារយុទ្ធ សាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ ឆ្នាំ ២០៣៥ ជាភាសា ខ្មែរ និង ភាសាអង់គ្លេស។ ឯកសារយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ឆ្នាំ ២០៣៥នេះ បានបញ្ចប់ក្នុងដំណាក់កាលទី១នៃគម្រោង ដែលបានចង្អុលបង្ហាញដល់រាជធានីភ្នំពេញ គួរបានកសាងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ យ៉ាង ហោចណាស់ចំនួន៤។

Leave a Reply

Your email address will not be published. Required fields are marked *