ព័ត៌មានជាតិ

ទូកឈើមួយគ្រឿងអស់លក័្ខជាប់អន្ទាក់សម្ថកិច្ចក្របួចបានទាំងយប់

ក្រចេះ÷ ក្រោយពីទទួលបានការចង្អុលបង្ហាញអំពីឯកឧត្តម្ភ ឧត្តម្ភសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ ភ្លាមៗនោះ លោកវរ:សេនីយ៍ត្រី អឹុម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរីុ បានសហការជាមួយលោក. ឡាយ ធុច នាយរងផ្នែករដ្ឋបាលព្រៃឈើ ខេត្តក្រចេះ និងលោក ផេង លួង នាយរងសង្កាត់ថ្មគ្រៃ បានដឹកនាំកម្លាំងចុះផ្ទាល់ដើម្បីត្រួតពិនិត្យនិងចាប់បានទូកដឹកឈើប្រភេទឈើគ្រឿងនិងក្តារមួយគ្រឿងពេញប្រៀបដែលកំពុងតែធ្វើចរាចរណ៍ពីលើចុះមកនៅកណ្តាលទន្លេមេគង្គ ត្រង់ចំណុចភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរីុ ខេត្តក្រចេះ វេលាម៉ោង១០យប់ ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៩ ។

ខណ:ពេលនោះកម្លាំងអាវុធហត្ថស្រុកចិត្របុរីុដែលដឹកនាំដោយលោកវរ:សេនីយ៍ត្រី អឺុម ចិត្រា ក៍បានធ្វើការបង្ក្រាបភ្លាមៗនោះដែរតែដោយឈ្មួញដែលនៅលើទូកនោះដឹងខ្លួនទាន់ពួកគេក៍លោតចូលក្នុងទឹកគេចខ្លួនបាត់ស្រម៉ោលតែម្តង់។

បើតាមការអោយដឹងពីកម្លាំងអាវុធហត្ថស្រុកចិត្របុរីុបានប្រាប់ភ្នាក់ងារសារព័ត៌មាន រស្មីឦសាន យើងអោយដឹងថា ឈើមួយទូកនេះមានចំនួនប្រហែលជា៦មែត្រគូប ហើយកម្លាំងរបស់លោកក្រោយធ្វើការបង្ក្រាបក៍បានប្រគល់ទៅអោយកម្លាំងរដ្ឋបាលព្រៃឈើថ្មគ្រែបន្តដើម្បីធ្វើការវាស់វែងនិងបញ្ជូនយកទៅរក្សារទុកនៅថ្នាលបណ្តុះកូនឈើខ្សារ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់ ហើយម្ចាស់ឈើឈ្មោះអ្វីនោះក៍កម្លាំងលោកមិនទាន់បានដឹងនោះដែរព្រោះពួកគេបានលោតទឹកគេចខ្លួនបាត់។

Leave a Reply

Your email address will not be published. Required fields are marked *