ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ កាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពាន បេតុង០១ខ្សែ មានទទឹង៨ម៉ែត្រ បណ្តោយ៩៨ម៉ែត្រ និងផ្លូវបេតុង ០១ខ្សែតភ្ជាប់សងខាងស្ពាន ដែលមានទីតាំងស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នពេញ នារសៀលថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អភិបាលរងរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ និងក្រុមការងាររាជរដ្ឋាភិបាលចុះនៅមូលដ្ឋានខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋ កងកម្លាំង ប្រមាណជាង៥០០នាក់ ចូលរួមផងដែរ។

សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាវិស័យអាទិភាពមួយក្នុងបណ្តា វិស័យអាទិភាពដទៃទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ដោយបានដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ គ្រប់ដំណាក់កាល និងជាពិសេសផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។

ទន្ទឹមនឹងនោះផងដែររាជរដ្ឋាភិបាលក៏បានខិតខំស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងច្រើនខ្វាត់ខ្វែង ដូចសរសៃឈាមនៅពាសពេញផ្ទៃប្រទេស សំដៅជំរុញកំណើន សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រឱ្យកាន់តែថយចុះបន្ថែមទៀត និងលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ឡើងជាលំដាប់។

សូមបញ្ជាក់ថា សមិទ្ធផលដែលបានសម្ពោធឱ្យប្រើប្រាស់នៅក្នុងថ្ងៃនេះ ជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅរាជធានីភ្នំពេញ រួមមាន ស្ពាន បេតុង ០១ខ្សែ មានទទឹង៨ម៉ែត្រ បណ្តោយ ៩៨ម៉ែត្រ និងផ្លូវបេតុង០១ខ្សែ (ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត) ដែលបានចាប់ផ្តើម បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ និងបានចំណាយថវិកា សាងសង់អស់ ១លាន ៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោមការគាំទ្រជាថវិការបស់ ឧកញ៉ា អៀង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនរិទ្ធីសិដ្ឋ ដេវែឡូបមឹន រួមជាមួយនឹងសហការី

Leave a Reply

Your email address will not be published. Required fields are marked *