ព័ត៌មានជាតិ

អបអរសាទរ ពិធីប្រកាសតែ​ងតាំង​មុខតំណែង អភិបាល នៃគ​ណៈអភិបាល ក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖​ នាព្រឹកថ្ងៃទី១៨ ខែ​មេសា ឆ្នាំ២០១៩ ឯក​ឧត្តម សួន បវរ អភិបាល នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​,ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សុខ​ ភាព​ រដ្ឋលេខាធិការ​ក្រសួង​ការពា​រជាតិ ឯកឧត្ដម​ គោ​ ស៊ុំសារឿត​ សមាជិក​រដ្ឋ​សភា​ បានអញ្ជើញជាអ​ធិបតីក្នុងពិធី ប្រកាស​តែងតាំង​មុខតំណែង​អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ដោយលោក គាត ហ៊ុល ចៅ​សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ត្រូវបានចូល​កាន់មុខតំណែងជាអភិបាល នៃគណៈអ​ភិបាលក្រុង​ប៉ោយ​ប៉ែត ខណៈ​ដែលលោក សាន ស៊ាន ហូរ ចូលនិវត្តន៍។

​សូមជម្រាបដែរថា ពិធីនេះ​ប្រព្រឹត្ត​ទៅនៅ​សាលាក្រុងប៉ោយប៉ែត ស្ថិតនៅភូមិផ្សារគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញ​ចូលរួមពីគណៈ​អធិបតី មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ ក្នុងនោះ​ក៏មានការ​អញ្ជើញចូល​រួមពីលោក​អភិបាលស្រុកអារញ្ញប្រាថេត នៃប្រទេសថៃទៀតផង។​

Leave a Reply

Your email address will not be published. Required fields are marked *