ព័ត៌មានជាតិ របាយកាណ៍ទូទៅ

សេចក្តីប្រកាសស្តីពី គណបក្សនយោបាយទាំងអស់ ដែលឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោតតែ៨ថ្ងៃ ប៉ុណ្ណោះ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាស របស់ គ.ជ​.ប គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទាំងអស់ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត តែរយៈពេល៨ថ្ងៃប៉ុណ្ណោះ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩

បើតាម លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដែលថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ គឺការឃោសនាបោះឆ្នោតត្រូវធ្វើឡើងតាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយបានចុះបញ្ជីឈរឈ្មោះ។

សូមអានសេចក្តីប្រកាសនៅខាងក្រោម ដើម្បីដឹងនៅព័ត៌មានលំអិត៖

Leave a Reply

Your email address will not be published. Required fields are marked *