ព័ត៌មានកីឡា

ក្រុមបាល់ទះជម្រើសជាតិ​ឥណ្ឌូ​ណេស៊ីបានយកឈ្នះក្រុមជម្រើសជាតិវៀតណាម៣សិតជាប់ៗ​គ្

បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញដោយប្រើបច្ចេទេសរួចមកនោះ ក្រុមបាល់ទះជម្រើសជាតិ​ឥណ្ឌូ​ណេស៊ីបានយកឈ្នះក្រុមជម្រើសជាតិវៀតណាម៣សិតជាប់ៗ​គ្នាបានធ្វើឱ្យក្រុម​ជម្រើស​ជាតិឥណ្ឌូណេស៊ីឈានដល់វគ្គផ្តាច់ព្រាត់។​ ការប្រកួតរវាងក្រុមទាំងពីរនេះ ធ្វើឡើងនៅក្នុង​សាល នៃពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣។

ឥណ្ឌូណេស៊ីជាម្ចាស់មេដាយមាសគ្រប់គ្រងច្រើនសម័យកាលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយប្រកួតលើកនេះ បានយកឈ្នះវៀតណាម ដោយពិន្ទុ សម្រាប់សិតទី១ ឈ្នះ៣០​ទល់២៨ សិតទី២ ឈ្នះ២៥ទល់១៩ និងសិតទី៣ យកឈ្នះ២៥ទល់១៨។​ សូមជម្រាបថា ក្រុមកីឡាករបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី មុនឈានមកដល់ការ​យក​ឈ្នះក្រុមជម្រើសជាតិវៀតណាម គឺបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិបាល់ទះកម្ពុជា​៣សិត​ទល់នឹង០។​ សម្រាប់ការយកឈ្នះលើក្រុមជម្រើសជាតិវៀតណាមនេះ នឹងធ្វើឱ្យ​ក្រុមជម្រើសជាតិបាល់ទះឥណ្ឌូណេស៊ី​ឈាន​ដល់វគ្គផ្តាច់ព្រាត់នៅពេលខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *