ព័ត៌មានជាតិ

ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអនុញ្ញាតឱ្យ ឯកឧត្តម ឃុំសន ខុនប៉ាសើត អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិប​តេយ្យប្រជាមានិត​ឡាវ ប្រចាំខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអនុញ្ញាតឱ្យ ឯកឧត្តម ឃុំសន ខុនប៉ាសើត អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិប​តេយ្យប្រជាមានិត​ឡាវ ប្រចាំខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ចូលជួបសំដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ជាអគ្គកុងស៊ុល នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងជំនួបនាពេលនេះភាគីទាំងពីរបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរគឺព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវពិសេសនៅ​តាមបណ្តាខេត្តដែលនៅ​ជាប់​ព្រំ​ប្រទល់។ ជាមួយនេះ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការបន្តរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន និងភាពសុខសាន្តសម្រាប់​ប្រជាជន​រស់នៅ​តាម​បណ្ដោយ​ព្រំដែន នៃប្រទេសទាំងពីរ។

លើសពីនេះទៀត ឯកឧត្តមអគ្គកុងស៊ុលបានសំដែងនូវមនោសញ្ចេតនាយ៉ាងជ្រាល ជ្រៅព្រមទាំងថ្លែងអំណរគុណ និងចងចាំទុកជានិច្ចចំពោះការស្រឡាញ់រាប់អានរបស់ថ្នាក់ ដឹកនាំ និងប្រជាជនក្នុងខេត្ត ហើយទោះបីជិតបញ្ចប់​បេសកកម្ម​ទៅវិញក្តី ក៏ឯកឧត្តមចងចាំជានិច្ចចំពោះទំនាក់ទំនងល្អការសាមគ្គីភាពរវាង ខេត្តនៅជាប់ព្រំប្រទល់ និងក្នុងតំបន់។បន្ថែមពីនេះឯកឧត្តមក៏បានថ្លែងកោតសរសើរចំពោះការ អភិវឌ្ឍន៍រីកចម្រើនលើ​គ្រប់វិស័យរបស់​ខេត្តព្រះវិហារ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *