ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា និងជាប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន ដឹកនាំប្រតិភូអាស៊ានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រខាងកើត និងចូលរួមកិច្ចប្រជុំបូកសរុប ដោយមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន

ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា និងជាប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន ដឹកនាំប្រតិភូអាស៊ានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រខាងកើត និងចូលរួមកិច្ចប្រជុំបូកសរុប ដោយមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន នៃប្រទេសសមាជិកអាស៊ាន ប្រធានវិស័យនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន អគ្គលេខាធិការរងទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន មន្ត្រីបង្គោលពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន នាល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងឌីលី ប្រទេសទីម័រខាងកើត។ក្នុងដំណើរទស្សនកិច្ចផ្លូវការក្នុងថ្ងៃទីបី នៃបេសកកម្មស្វែងរកការពិតពីប្រទេសទីម័រខាងកើត ដែលមានគោលបំណងចូលជាសមាជិកអាស៊ាននេះ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី និងប្រតិភូបានធ្វើទស្សនកិច្ចនៅស្ថាប័នជាច្រើនក្នុងប្រទេសទីម័រឡេស្តេ។ បន្ថែមពីលើនេះ ឯកឧត្តម បានឡើងថ្លែងសុន្ទរកថា ដែលមាន០៤ចំណុចសំខាន់ៗរួមមាន៖ ទី១ ដំណើរទស្សនកិច្ចនេះបានជួយកំណត់សកម្មភាពដែលអាស៊ានអាចជួយប្រទេសទីម័រខាងកើតបន្ថែមទៀតតាមរយៈការកសាងសមត្ថភាព។ ទី២ កម្មវិធីដែលប្រទេសទីម័រខាងកើតរៀបចំដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការក្លាយជាផ្នែកមួយនៃគ្រួសារអាស៊ាន។ ទី៣ តាមរយៈការចូលរួមរបស់ប្រទេសជាសមាជិកអាស៊ាន យើងនឹងប្រមូលព័ត៌មានពាក់ព័ន្ធទាំងអស់ជុំវិញបេសកកម្មនេះ និងធានាឱ្យមានវឌ្ឍនភាពក្នុងការពិចារណាលើពាក្យសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេសស្តេ និងទី៤ ទោះបីបេសកកម្មនេះបានបញ្ចប់ក៏ដោយ កម្ពុជានឹងបន្តរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរមតិជាបន្តបន្ទាប់ ដើម្បីធានាបាននូវវឌ្ឍនភាព និងការពន្លឿនការពិចារណាលើពាក្យសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។នៅយប់ថ្ងៃដដែលនះ ក៏មានពិធីជប់លៀងជូនឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា និងឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន ដទៃទៀត ពីសំណាក់ ឯកឧត្តមបណ្ឌិត José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតផងដែរ។ ឯកឧត្តមបណ្ឌិត José Ramos-Horta បានថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់ដែលបានមកបំពេញទស្សនកិច្ចស្វែងរកការពិត នៅប្រទេសរបស់ឯកឧត្តម រយៈពេល៣ថ្ងៃកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពង់ក្នុងកម្មវិធីថតរូបអនុស្សាវរីយ និងពិធីលៀងសាយភោជន៍ផងដែរ។

ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានបញ្ជាក់ថា ៖ “ខ្ញុំសូមអរគុណទៅកាន់ប្រទេសសមាជិកអាស៊ានទាំងអស់ សម្រាប់ការនៅជាមួយពួកយើង និងសម្រាប់ការជួយទីម័រខាងកើតជោគជ័យក្នុងអាស៊ាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកតញ្ញូតាធម៌ចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា ហើយយើងនឹងចូលរួមជាមួយអ្នកគ្រប់គ្នាឆាប់ៗនេះ។ សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីស្វែងរកការពិតនៅប្រទេសទីម័រខាងកើតនេះ គណៈប្រតិភូក្រសួងព័ត៌មាន ក៏បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះផងដែរ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន។

Leave a Reply

Your email address will not be published. Required fields are marked *