ព័ត៌មានជាតិ របាយកាណ៍ទូទៅ

អាជ្ញាធរខេត្តព្រះសីហនុដាក់ចេញផែនការជាច្រើនដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នាឱកាសព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យប្រព្រឹត្តទៅដោយរលូនមានតម្លាភាព យុត្តិធម៌ និងគ្មានអំពីហឹង្សា

អាជ្ញាធរខេត្តព្រះសីហនុដាក់ចេញផែនការជាច្រើនដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នាឱកាសព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យប្រព្រឹត្តទៅដោយរលូនមានតម្លាភាព យុត្តិធម៌ និងគ្មានអំពីហឹង្សា ។

​ ថ្លែងក្នុងកិច្ចសម្ភានស៍ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា លោក ឡុង ឌីម៉ង អភិបាលរង ខេត្តព្រះសីហនុ បានឱ្យដឹងថា តាមប្រតិទិន របស់គណៈកម្មា ធិការជាតិរៀបចំការបោះ ឆ្នោតហៅកាត់ថា « គជប » នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់ ដូចនេះ អាជ្ញាធរខេត្ត ជាពិសេសគណៈបញ្ជាការឯកភាពខេត្ត បានខិតខំជំរុញ ឱ្យប្រជាពល រដ្ឋប្រើប្រាស់សិទ្ធិ ចូលរួមបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសមត្ថភាព បទពិសោធ និងឆន្ទៈមោះមុត ក្នុងការដោះស្រាយបញ្ហាជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ លោកបន្តថា គណៈបញ្ជាការឯកភាពខេត្ត ក៏បានកំណត់នូវយន្តការ និងរចនាសម្ព័ន្ធ សន្តិសុខ ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ជាមួយ នឹងកិច្ចសហប្រតិបត្តិការជាមួយនឹងគ.ជ.ប ធ្វើជាគណៈកម្មការឃុំ សង្កាត់ ដោយគោរពបានទៅតាមបទបញ្ញត្តិ ដែលគោលការណ៍ស្ដីពីការបោះឆ្នោតក៏ដូចជាបទបញ្ជានីតិវិធីគ.ជ.ប សម្រាប់ការបោះឆ្នោតថ្នាក់ ក្រោមជាតិប្រកបដោយក្រម សីលធម៌។ មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្ត បានត្រៀម កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថធ្វើយ៉ាងណា ត្រូវបំពេញភារកិច្ច ជាភ្នាក់ងារសន្តិសុខបោះឆ្នោត ក្រុម ប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ឱ្យបានល្អ ពិសេសធានាឱ្យបាន នូវសន្តិសុខសុវត្ថិភាពរបៀប រៀបរយ និងសណ្តាប់ធ្នាប់ ដើម្បីឱ្យដំណើរការនៃការបោះ ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ បានប្រព្រឹត្ត ទៅដោយរលូនដោយគ្មានការភ័យខ្លាច បំភិតបំភ័យ គំរាមកំហែង និងអំពើហិង្សាណាមួយកើតឡើងនោះទេ។

   លោក​បញ្ជាក់ថា​ « យើងបានខិតខំត្រៀមខ្លួនក្នុងការធានាឱ្យបាននូវការផ្តល់សេវាសន្តិសុខ សុវត្ថិភាពចំពោះបណ្ដាមុខសញ្ញាៗនឹងត្រូវយកចិត្តទុក ដាក់ដល់ការសហការការពារសន្តិសុខសុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់នៅតាមគោល ដៅ នៅមុខសញ្ញាសំខាន់ៗទាំងក្នុងអំឡុងពេលយុទ្ធនា ការឃោសនាបោះឆ្នោត ពេលបោះឆ្នោត នឹងនៅពេលរាប់សន្លឹកឆ្នោតជាដើម ដើម្បីធា នាឱ្យបាននូវសុខសុវត្ថិភាព ។»

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា នៅទូទាំងខេត្តមាន ឃុំ សង្កាត់ចំនួន ២៩ និងមានប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតចំនួន ១៣៦២៧៥មានការរិយាល័យបោះឆ្នោត៣១៧​ និងមានគណបក្សប្រកួតចំនួន១១​ ដូច្នោះលោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ សូមចូល រួមបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តឡើងនៅពេលឆាប់ៗខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *