ព័ត៌មានជាតិ

មីជាតិចំនួន ២០០០កេស និងទឹកបរិសុទ្ធចំនួន ២០០០កេស ប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល បានទទួលអំណោយពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ ខេត្តកណ្តាល ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិទី៣ និងជាប្រធានគណៈកម្មា ធិការទី១០ ព្រឹទ្ធសភា បាននាំយក មីជាតិចំនួន ២០០០កេស និងទឹកបរិសុទ្ធចំនួន ២០០០កេស ដើម្បីប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្តាក្រុង-ស្រុក ទូទាំងខេត្តកណ្តាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់ ឯកឧត្តម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដែលបានឈ្លាតពេលវេលាដ៏មានតម្លៃ និងមមាញឹក ព្រមទាំងបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ដែលកំពុងធ្វើចត្តាឡីស័ក។

 

Leave a Reply

Your email address will not be published. Required fields are marked *