ព័ត៌មានជាតិ

នាយកដ្ឋានសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី២ ស្ដីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើស ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

នាយកដ្ឋានសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី២ ស្ដីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើស ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកមកពី ៧ខេត្ត ដើម្បីបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យាថ្មី កាលពីពេលថ្មីៗនេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ព្រំ វន្ថា ប្រធាននាយក ដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវ គោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលការដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក និងបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យាថ្មី ជាចំណែកចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

លោកប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញនូវក្តីសង្ឃឹមថា បងប្អូនមន្ត្រីនគរបាលនឹងមានការចូលរួមយ៉ាងយកចិត្តទុកដាក់ រៀនសូត្រ និងចាប់យកចំណេះដឹងអំពីបច្ចេកវិទ្យាថ្មី ដែលជាផ្នែកមួយជួយសម្រួលដល់ការដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ងឹម វេត ស្នងការរង ទទួលផែន បានកោតសរសើរយ៉ាងជ្រាលជ្រៅដល់អង្គភាពពាក់ ព័ន្ធទាំងអស់ ដែលមានស្មារតីសហការរួមគ្នាក្នុងការអភិវឌ្ឍកម្មវិធី Mobile App និងប្រព័ន្ធគ្រប់គ្រងបទល្មើសចរាចរណ៍នេះឡើងប្រកប ដោយភាពជោគជ័យ ដើម្បីផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ក្នុងការអនុវត្តការងារ និងបានជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសិក្ខាកាមសរុបទាំង អស់ចំនួន ៨១នាក់ ក្រោមការបណ្តុះបណ្តាលពីគ្រូឧទេសចំនួន ៣រូប មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទ្រូម៉ាន់នី (True Money) ក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍អំពីការប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការគ្រប់គ្រងរក្សាទុកទិន្នន័យនៃការផាក ពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីឱ្យសិក្ខាកាមដែលជាមន្ត្រីនគរបាលចរាចរ ណ៍អាចប្រើប្រាស់ក្នុងការ អនុវត្តជាក់ស្តែងបានផងដែរ។ ជាលទ្ធផលក្រោយពីទទួលបាននូវការបណ្តុះបណ្តាលអស់រយៈពេលពេញ១ថ្ងៃ ឃើញថា មន្ត្រីនគរបាលចរាចរណ៍ដែលជាសិក្ខាកាមអាចប្រើប្រាស់កម្មវិធីដកពិន្ទុ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកបានជាមួយនឹងឧបករណ៍បច្ចេកវិទ្យា POS បានយ៉ាងរលូន។

Leave a Reply

Your email address will not be published. Required fields are marked *