ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទទួលជំនួយវ៉ាក់សាំង Sinovac ចំនួន ២លានដូស ដែលជាជំនួយបន្ថែមពីសាធារណរដ្ឋ ប្រជាមានិតចិន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលការមកដល់នូវ វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ប្រភេទ Sinovac ចំនួន ២លានដូស ដែលជាជំនួយបន្ថែមរបស់សាធារណរដ្ឋប្រជាមានិតចិន ពី ឯកឧត្តម វ៉ាង វិនធៀន ( Wang Ventien ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ក្នុងឱកាសនៃការអបអរសាទរ ការផ្តល់វ៉ាក់សាំងដោយជោគជ័យ របស់ រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។

Leave a Reply

Your email address will not be published. Required fields are marked *