ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអង្ករចំនួន២០តោន ពីក្រុមហ៊ុន Cambodian Energy Limited និងក្រុមហ៊ុន Cambodian Energy II Co., Ltd.

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាក​បាទក្រហមកម្ពុជា  ខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ពី​​​​​​ក្រុមហ៊ុន Cambodian Energy Limited  នូវអង្ករចំនួន ១០តោន និងក្រុមហ៊ុន  Cambodian Energy II Co., Ltd. អង្ករ ១០តោន ដើម្បីបម្រើដ​ល់សកម្មភាពមនុស្សធម៌ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

Leave a Reply

Your email address will not be published. Required fields are marked *