ព័ត៌មានជាតិ

មន្ទីរកសិកម្មខេត្តព្រៃវែងចងក្រងជាបណ្តុំសហគមន៍កសិករផលិតបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការបរិភោគប្រចាំថ្ងៃរបស់ប្រជាកសិករ នឹងយកទៅលក់លើទីផ្សារបង្កើនប្រាក់ចំណូល

ខេត្តព្រៃវែង ៖ មន្ទីរកសិកម្មខេត្តព្រៃវែងចងក្រងជាបណ្តុំសហគមន៍កសិករផលិតបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការបរិភោគប្រចាំថ្ងៃរបស់ប្រជាកសិករ នឹងយកទៅលក់​លើ​​​​​​ទីផ្សារបង្កើនប្រាក់ចំណូល។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងបានឲ្យដឹងថា មន្ទីរសិកម្មខេត្តបានចុះចងក្រងបជាណ្តុំសហគមន៍កសិករបន្លែសុវត្ថិភាព ដែល​មា​នកសិករស្ម័គ្រចិត្តចន្លោះចាប់ពី១៥គ្រួសារទៅ ៥០គ្រួសារ ដើម្បីធ្វើការផលិតនៅបន្លែសុវត្ថិភាពសម្រាប់លក់ជូនទៅអាជីករជាអ្នកទទួលទិញ។
លោ​​កបានបន្តថា មន្រ្តីជំនាញរបស់មន្ទីរបានសហការជាមួយគម្រោងដៃគូរអភិវឌ្ឍន៍ក្នុងការផ្តល់បច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនការចងក្រ​ង​​​​ជាបណ្តុំកសិករដាំបន្លែសុវត្តិភាពនៅតាមគោលដៅសំខាន់ៗជាច្រើន តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ នឹងជួយពួកគាត់ឲ្យមានទីផ្សារលក់ផលិតផលទាំងនេះមានតម្លៃ។

លោកបន្ថែមថា ការចងក្រងជាបណ្តុំកសិករ នឹងអាចឈានទៅរកការចុះកិច្ចសន្យាលក់ផលិតទៅឲ្យអាជីវករតាមទីផ្សារ និងហាងលក់ទំនិញនានា តាមតម្លៃដែលបានកំណ​ត់​​ច្បាស់លាស់។
លោកបបានបញ្ជាក់ទៀតថា ការចងក្រងកសិករជាបណ្តុំក្នុងការផលិតបន្លែ ពិតជាបានធ្វើឲ្យពួកគាត់អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួ​ល​បានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានឲ្យដឹងថា ដំណាំរួមផ្សំ អនុវត្តន៍សរុប ៩៧៨៧ ហិកតា រួមមានពោត ៣៥០០ ហិកតា អំ​ពៅ៦៧១ហិកតា សណ្តែក ល្ង ឪឡឹក និងបន្លែគ្រប់មុខ៩០៦ហិកតា ៕

Leave a Reply

Your email address will not be published. Required fields are marked *