ព័ត៌មានជាតិ

តាមច្បាប់ នាយករដ្ឋមន្ត្រីជាអ្នកតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តែសិទ្ធិនេះត្រូវរដ្ឋមន្ត្រីដណ្តើមយកទៅចាត់ចែងអស់ហើយ

រាជធានីភ្នំពេញ ៖ ថ្លែងចំពោះមុខមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​លើ​កឡើងថា ការតែងតែរដ្ឋលេខាធិការ និង​អ​នុ​រដ្ឋលេខាធិការ នៅតាមក្រសួង និងស្ថាប័នរដ្ឋ គឺជាសិទ្ធិអំណាចរបស់នាយករដ្ឋ​ម​ន្ត្រី ដែលត្រូវបានចែងដោយច្បាប់ ប៉ុន្តែសិទ្ធិតែងតាំងនេះត្រូវបានរដ្ឋមន្ត្រីតាមក្រសួងទាំងនោះ ដណ្តើមយកទៅចាត់ចែងអ​ស់​​ទៅវិញ។ ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែ​​​កុម្ភៈ ឆ្នាំ២០២០ ។

លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាក់តាម Facebook យ៉ាងដូ​ច្នេះ​​​​​​​​ថា៖ «តាមច្បាប់ គឺនាយករដ្ឋមន្ត្រីជាអ្នកតែងតាំងរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ តែសិទ្ធិនេះគឺរដ្ឋមន្ត្រីដណ្តើមយកទៅ​​​ចាត់ចែងអស់ហើយ តែខ្ញុំចេះតែចុះហត្ថលេខាជូនទៅ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី៧ កុ​ម្ភៈ ២០២០»។

សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រង់មាត្រា២២ បានចែងថា នាយករដ្ឋមន្ត្រី​លើ​កសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅទីស្តីការគ​ណៈ​រដ្ឋមន្ត្រី និងនៅតាមក្រសួង ស្ថាប័ននានាដោយព្រះរាជក្រឹត្យ ៕

Leave a Reply

Your email address will not be published. Required fields are marked *