ភ្នំពេញ ៖ បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្តារវិស័យអប់រំឡើងវិញក្នុងស្ថានភាពយ៉ាប់យឺនជាទីបំផុត។ បវេសនកាលនៅក្នុងប្រទេសកម្ពុជា ត្រូវបានបើកឡើងវិញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៩ ពោលត្រឹមតែ៤ខែប៉ុណ្ណោះ ក្រោយការវាយផ្តួលរំលំរបបខ្មែរក្រហម ។ ក្នុងសន្និសីទព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីវឌ្ឍនភាពលើវិស័យអប់រំនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឌី ខាំប៉ូលី អ្នកនាំពាក្យក្រសួងអប់រំ បានអះអាងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យវិស័យអប់រំមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងរយៈពេល៤១ឆ្នាំក្រោយប្រទេសត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ។ បើតាមលោក ឌី ខាំប៉ូលី មកដល់ពេលបច្ចុប្បន្នកម្ពុជាមានសាលារៀននៅទូទាំងប្រទេសសរុប១៤,៥២២សាលា រាប់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ។ ក្នុងនោះសាលារដ្ឋមានចំនួន១៣,៣០០សាលា។ ដោយឡែកគ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ដែលរួមមានសាកលវិទ្យាល័យ និងវិទ្យាស្ថាននោះ មានចំនួន១២៥សាលា ក្នុងនោះរដ្ឋមានចំនួន៤៨។ លោក ឌី ខាំប៉ូលី បានឱ្យដឹងផងដែរថា សិស្សដែលកំពុងសិក្សាពីថ្នាក់មត្តេយ្យ ដល់ឧត្តមសិក្សាមានជាង៣លាននាក់ សិស្សជានារីមានជាង៤៩ភាគរយ។ ក្នុងនោះសិស្សកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាមានជាង២១ម៉ឺននាក់។ បច្ចុប្បន្នមានបុគ្គលិកអប់រំទាំងអ្នកបង្រៀន និងអ្នកបម្រើការងារលើវិស័យអប់រំមានចំនួនសរុបជាង១២ម៉ឺននាក់ […]
ព័ត៌មានជាតិ
ប្រទេសចិន នឹងខាតបង់ការផលិតរថយន្ដ១លានគ្រឿង ខណៈរោងចក្រផលិតរថយន្ដជាច្រើន បង្ខំចិត្តបិទទ្វារ ដោយសារតែវីរុសកូរ៉ូណា
ប្រទេសចិន ៖ ក្រុមអ្នកជំនាញខាងឧស្សាហកម្មរថយន្ដ បានព្រមានថាចិន អាចនឹងខាតបង់ការផលិតរថយន្ដមួយលានគ្រឿង ខណៈរោងចក្រផលិតរថយន្ដជាច្រើន នៅក្នុងប្រទេស បានបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។ បើតាមអ្នកជំនាញដូចជាលោក Michael Dunne ដែលជានាយកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកឧស្សាហកម្មរថយន្ដអាស៊ី ZoZo Go ក្រុមហ៊ុនផលិតរថយន្ដជាច្រើន ដែលមាន រោងចក្រនៅក្នុងប្រទេសចិន បានឱ្យដឹងថា ពួកគេគ្រោងនឹងបើករោងចក្រឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ប៉ុន្តែមានក្រុមហ៊ុនខ្លះអាចនឹងបន្តបិទទ្វាររោងចក្ររបស់ខ្លួន ជាបណ្ដោះអាសន្នយូរជាងនេះក៏ថា ស្របពេលការស្លាប់ និងការឆ្លងវីរុសដូចជាមិនទាន់មានភាពធូរស្រាលទាល់តែសោះ។ លោក Dunne បន្ថែមថា ការបិទទ្វាររោងចក្រ នៅក្នុងប្រទេសចិន ពីសំណាក់ក្រុមហ៊ុនផលិតរថយន្ដធំៗ អាចនឹងធ្វើឱ្យចិនខាតបង់ការផលិតរថយន្ដមួយលានគ្រឿង ហើយវាអាចនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៅតាមរយៈ ពេលនៃការបិទរោងចក្រ។ គួរបញ្ជាក់ថា ទីក្រុង Wuhan នៃខេត្ត Hubei ត្រូវបានគេចាត់ទុកថាគឺជាមូលដ្ឋានមួយសម្រាប់ឧស្សាហកម្មរថយន្ដរបស់ចិន ដោយមានក្រុមហ៊ុនជាច្រើនកំពុងឈរជើង ដូចជា Nissan, Kia, Peugeot, និង Honda។ ក្រុមហ៊ុន Nissan ផលិតរថយន្ដ១.៥លានគ្រឿងក្នុងមួយឆ្នាំនៅក្នុងទីក្រុង […]
សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភថវិកាម្នាក់ៗ២លានរៀលក្នុង១ខែ ដល់និស្សិតទាំង២៣រូប នៅទីក្រុងវូហាន រហូតដល់ស្ថានការណ៍វីរ៉ុសកូរ៉ូណាស្រាកស្រាន្ត
រាជធានីភ្នំពេញ ៖ និស្សិតកម្ពុជាទាំង២៣រូប ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងទីក្រុងវូហាន ប្រទេសចិន ទីដែលជំ ងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កដោយវីរ៉ុសកូរ៉ូណារាតត្បាត ដោយម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ២លានរៀលក្នុងមួយខែ ពីរាជរដ្ឋាភិបាលកម្ពុជា រហូតស្ថានការណ៍វីរ៉ុសនេះស្រាកស្រាន្ត។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពរួចហើយ លើសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ចំពោះការឧបត្ថម្ភថវិកាចំនួន២លានរៀលក្នុង១ខែ សម្រាប់និស្សិតកម្ពុជា ទាំង២៣រូប ដែលកំពុងស្នាក់នៅទីក្រុងវូហាន រហូតដល់ស្ថានភាពមេរោគកូរ៉ូណា ស្រាកស្រាន្ត ។ យោងតាមលិខិតរបស់រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បានឲ្យដឹងថា ក្នុងអំឡុងពេលកើតមាននូវការផ្ទុះរាលដាលមេរោគជំងឺរលាកសួតប្រភេទថ្មី នៅទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន និស្សិតកម្ពុជាចំនួន២៣រូប ត្រូវបានភាគីខាងសាកលវិទ្យាល័យ យកអាហារមកផ្គត់ផ្គង់ ដល់បន្ទប់ស្នាក់នៅរបស់និស្សិតជាប្រចាំ និងនិស្សិតមួយចំនួនទៀតត្រូវទិញ អាហារដោយខ្លួនឯងពីកន្លែងលក់ទំនិញ ។ […]
តាមច្បាប់ នាយករដ្ឋមន្ត្រីជាអ្នកតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តែសិទ្ធិនេះត្រូវរដ្ឋមន្ត្រីដណ្តើមយកទៅចាត់ចែងអស់ហើយ
រាជធានីភ្នំពេញ ៖ ថ្លែងចំពោះមុខមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ការតែងតែរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៅតាមក្រសួង និងស្ថាប័នរដ្ឋ គឺជាសិទ្ធិអំណាចរបស់នាយករដ្ឋមន្ត្រី ដែលត្រូវបានចែងដោយច្បាប់ ប៉ុន្តែសិទ្ធិតែងតាំងនេះត្រូវបានរដ្ឋមន្ត្រីតាមក្រសួងទាំងនោះ ដណ្តើមយកទៅចាត់ចែងអស់ទៅវិញ។ ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាក់តាម Facebook យ៉ាងដូច្នេះថា៖ «តាមច្បាប់ គឺនាយករដ្ឋមន្ត្រីជាអ្នកតែងតាំងរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ តែសិទ្ធិនេះគឺរដ្ឋមន្ត្រីដណ្តើមយកទៅចាត់ចែងអស់ហើយ តែខ្ញុំចេះតែចុះហត្ថលេខាជូនទៅ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី៧ កុម្ភៈ ២០២០»។ សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រង់មាត្រា២២ បានចែងថា នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅទីស្តីការគណៈរដ្ឋមន្ត្រី និងនៅតាមក្រសួង ស្ថាប័ននានាដោយព្រះរាជក្រឹត្យ ៕
រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តការណ៍រត់ម៉ារ៉ាតុនដើម្បី ចូលរួមចំណែកទិញបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យយោធាភូមិភាគ ៥
ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំព្រឹត្តការណ៍រត់ម៉ារ៉ាតុនដើម្បីមនុស្សធម៌ នៅថ្ងៃទី១៦ខែកុម្ភៈនេះ ដើម្បីរកថវិកាក្នុងការចូលរួមចំណែកទិញបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យយោធាភូមិភាគ ៥ ។ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត មានប្រសាសន៍ថា ព្រឹត្តការណ៍រត់ម៉ារ៉ាតុនដើម្បីមនុស្សធម៌ ដោយមានការសហការវាងរដ្ឋបាលខេត្តបាត់ដំបង មន្ទីពេទ្យយោធាភូមិភាគទី៥ និងមន្ទីរពេទ្យបាងកកច័ន្ទបុរី ប្រទេសថៃ គ្រោងនឹងរៀបចំនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រុងបាត់ដំបង ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមហាត់ប្រាណ ដើម្បីឱ្យរាងកាយមាំមួន មានសុខភាពល្អ និងដើម្បីរកថវិកាក្នុងការចូលរួមចំណែក ទិញបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យយោធាភូមិភាគ ៥ ។ លោកសឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ការរត់ម៉ារ៉ាតុន គឺចាប់ផ្តើមចេញដំណើរនៅម៉ោង៥ព្រឹក ដោយរត់ចេញពីសួននាគបាញ់ទឹក ហើយរត់ចំនួន៣វគ្គ គឺរត់ចម្ងាយ ៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ។ ក្នុងការរៀបចំនេះ គឺមានការអំពាវនាវឲ្យមន្ទីរអង្គភាពជុំវិញខេត្ត សប្បុរសជន ដើម្បីចុះឈ្មោះរត់ម៉ារ៉ាតុន ចម្ងាយ ៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រដើម្បីកៀរគររកចំណូលទិញបរិក្ខា សម្រាប់ផ្តល់ជូនទៅមន្ទីរពេទ្យយោធភូមិភាគទី៥ ។ […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរទស្សនកិច្ចការងារ នៅប៉េកាំង ដែលសម្តេច គ្រោងជួបនាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីចិន នៅល្ងាចនេះ
កូរ៉េខាងត្បូង ៖ នៅពេលឡើងលើយន្តហោះចាកចេញពីប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីដំណើរទស្សនកិច្ចការងាររបស់សម្តេច នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលសម្តេច គ្រោងជួបនាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីចិន នៅល្ងាចនេះ ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិផងដែរ អំពីការធ្វើដំណើររបស់ខ្ញុំ ទៅកាន់ទីក្រុងប៉េកាំង នៅរសៀលថ្ងៃទី៥កុម្ភៈនេះ គឺជាដំណើរទស្សនកិច្ចការងារ ដែលខ្ញុំគ្រោងនឹងជួបលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង នៅម៉ោង ៥:១៥នាទីល្ងាចនេះ និងបន្ទាប់មកជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅម៉ោង ៦:០០ល្ងាចនេះ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់នេះ ។ សូមជូនពរបងប្អូនជនរួមជាតិ សុខសប្បាយទាំងអស់គ្នា គ្រប់ទីកន្លែង» ។ នៅប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ បានប្រកាសថា សម្តេចនឹងអញ្ជើញទៅសាកសួរសុខទុក្ខក្រុមនិស្សិតខ្មែរ ២៣នាក់ ដែលកំពុងរៀននៅទីក្រុងវ៉ូហាន ប្រទេសចិន នៅថ្ងៃទី០៥ ខែកុម្ភៈ ។ ក៏ប៉ុន្តែនៅយប់ ថ្ងៃទី០៤ ខែកុម្ភៈ […]
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញស្តីពីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍន៍មជ្ឈមណ្ឌលកម្សាន្តមនុស្សពេញវ័យ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ទីរទេសចរ ណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ស្តីពីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងតំណាងអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។ លោម តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ស្តីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្តមនុស្សពេញវ័យ ក្នុងរយ:ពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានការរីកចម្រើនប្រកបដោយស្តង់ដារខ្ពស់ ដែលអាចផ្តល់នូវការទាក់ទាញ និងកម្សាន្តសម្រាប់ភ្ញៀវទេសចរ ។ ការរៀបចំការកំណត់តំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ តបតាមការណែនាំ អនុក្រឹត្យ និងការប្រកាសរបស់ក្រសួងទេសចរណ៍ វាមានសារ: ប្រយោជន៍ដល់វិស័យឯកជន និងចូលរួមការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានផងដែរ ។ លោកប្រធានមន្ទីរទេសចរណ៍បន្តថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ក្នុងគោលនយោបាយសេដ្ឋកិច្ច និងទេសចរណ៍ អភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស […]
រដ្ឋមន្ត្រីក្រសួងបរិស្ថានសាកសួរសុខទុក្ខនិងថ្លែងអំណរ គុណដល់មន្ត្រីឧទ្យានុរក្សនៅលើកំពូលភ្នំម្រេចកង្កែប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត តស៊ូពុះពាររាល់ការលំបាកទាំងឡាយដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ
ខេត្តកោះកុង ៖ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០ អំឡុងពេលដែលឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមនឹងគណៈប្រតិភូក្រសួងបរិស្ថាន និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងជួបសំណេះសំណាលសាកសួរសុខទុក្ខនិងថ្លែងអំណរ គុណដល់មន្ត្រីឧទ្យានុរក្សនៅលើកំពូលភ្នំម្រេចកង្កែប តំបន់អារ៉ែង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះបងប្អូនមន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត តស៊ូពុះពាររាល់ការលំបាកទាំងឡាយដើម្បីការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព ហើយកម្ពុជាទទួលបានថវិកាពីការលក់ឥណទានកាបូនដែលបានមកពីព្រៃឈើ ដើម្បីពង្រឹងការងារអភិរក្ស ក៏ដូចជាជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ និងបង្កើនចំណូលជូនប្រជាសហគមន៍មូលដ្ឋានតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ» ។ តំបន់ទេសចរណ៍ធម្មជាតិភ្នំម្រេចកង្កែបនៃតំបន់អារ៉ែង ពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ដោយសារតែមានទេសភាពដ៏ល្អត្រកាល គ្របដណ្តប់ដោយសមុទ្រឈើជាទីមនោរម្យ មានចំរាក់ភ្នំដ៏គួរឱ្យទាក់ទាញ រុក្ខជាតិនិងជីវៈចម្រុះដ៏សម្បូរបែប និងជាទីកន្លែងគួរឱ្យចង់ស្នាក់នៅកម្សាន្ត ។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក ។ […]
សម្ដេចតេជោ ហ៊ុន សែន អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានកន្លងមកនេះ ទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព
កូរ៉េខាងត្បូង ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយសារតែកម្ពុជា ជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងវិបត្តិវិនាសកម្មជាច្រើន។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបា នបញ្ជាក់ថា អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានកន្លងមកនេះទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព ។ សម្តេចបានបន្តទៀតថា ការបន្តរក្សាបាននូវសន្តិភាព គឺមិនអាចកាត់ផ្ដាច់បានពីការផ្ដល់ឱកាសស្មើគ្នា ជូនប្រជាជនគ្រប់រូបនូវផ្លែផ្កា នៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍន៍ធនធានមនុស្សឲ្យក្លាយទៅជាធនធាន ដែលមានសក្តានុពលមិនចេះរីងស្ងួត។ ហើយចាប់តាំងពីកម្ពុជា ទទួលបាននូវសន្តិភាពពេញលេញទូទាំងប្រទេសក្នុងឆ្នាំ១៩៩៨មក រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដោតយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្ស ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងៗទាំងបួន។ ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែទម្រង់ស៊ីជម្រៅលើវិសយអប់រំ សំដៅពង្រឹងគុណភាព និងពង្រីកសេវាអប់រំ ដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាព សម្រាប់គាំទ្រការសម្រេចចិត្តនៅចក្ខុវិសយរយៈពេលវែងរបស់កម្ពុជា។ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិសយអប់រំ ជាវិសយដែលមានអាទិភាពខ្ពស់ ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិសយនេះបន្ថែមទៀត ជាបន្តបន្ទាប់។ ថវិកាចំណាយនេះ គឺផ្ដោតទៅលើការសាងសង់សាលារៀន ដំណើរការសាលារៀន ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី ការពង្រឹងការសិក្សាជំនាញបច្ចេកទេស នៅតាមវិទ្យាលយចំណេះទូទៅ […]
គណៈកម្មការជាតិអះអាងថា បច្ចុប្បន្ននេះការកាប់ឈើ និងដឹកជញ្ជូនឈើដោយខុសច្បាប់ជាលក្ខណៈទ្រុងទ្រាយធំ មានភាពស្ងប់ស្ងាត់
ភ្នំពេញ ៖ បច្ចុប្បន្ននេះ ការកាប់ឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំ មានភាពស្ងប់ស្ងាត់ ប៉ុន្តែនៅមានការលូចបន្លំ ដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាមរូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉កជាដើម។ នេះបើតាមការឲ្យដឹងពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។ សេចក្ដីប្រកាសព័ត៌មានស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈនេះ បានឲ្យដឹងថា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការជាតិ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ៥៩នាក់, ចាប់យកឈើចម្រុះបាន៩,២១៥,៨៧៦ម៉ែត្រគូប និងចាប់យកមធ្យោបាយសរុបចំនួន ៤៩១គ្រឿង ព្រមជាមួយគ្នានោះ ក្រុមការងារបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់បំផ្លាញចោលនូវរថយន្តបាកុង និងមធ្យោបាយកែច្នៃសរុបចំនួន ២១២គ្រឿង។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា ឈើដែលចាប់បាន គណៈកម្មការជាតិកំពុងថែរក្សាមិនឱ្យបាត់ ឬឆេះដោយប្រការណាមួយឡើយ ហើយឈើនេះត្រូវបានដាក់ឱ្យដេញថ្លៃ ឬពិគ្រោះថ្លៃ ដើម្បីប្រមូលថវិកាជូនជាតិ។ ជាមួយគ្នានេះ គណៈកម្មការជាតិ និងអាជ្ញាធរមានសមត្ថកិច្ច […]