ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាថ្ងៃអង្គារថា ទំនាក់ទំនងរវាងរុស្ស៊ី-ចក្រភពអង់គ្លេស ទំនងជាមិនអាចឈានដល់ចំណុចនៃអរិភាពដោយផ្ទាល់នោះទេ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាថ្ងៃអង្គារថា ទំនាក់ទំនងរវាងរុស្ស៊ី-ចក្រភពអង់គ្លេស ទំនងជាមិនអាចឈានដល់ចំណុចនៃអរិភាពដោយផ្ទាល់នោះទេ ប៉ុន្តែចាំបាច់ត្រូវឆ្លើយនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មានអង់គ្លេសដែលបានចេញផ្សាយដោយទូរទស្សន៍ Sky News កាលពីយតបទៅនឹងការគំរាមកំហែងដែលលេចចេញមកពីប្រទេសរុស្ស៊ី។

នៅពេលសួរថា តើចក្រភពអង់គ្លេសកំពុងរៀបចំត្រៀមសម្រាប់សង្រ្គាមជាមួយរុស្ស៊ី? លោក ចនសុន បាននិយាយថា «ខ្ញុំមិនគិតថាវានឹងមកដល់នោះទេ ហើយច្បាស់ណាស់ថាយើងកំពុងធ្វើការងារយ៉ាងខ្លាំងដើម្បីធ្វើឱ្យប្រាកដថាយើងកម្រិតដែនកំណត់រឿងនេះចំពោះអ៊ុយក្រែន»។

ជាមួយគ្នានេះដែរ លោកបាននិយាយថា ចក្រភពអង់គ្លេសត្រូវតែបង្កើនការចំណាយទៅលើវិស័យការពារជាតិ នៅពេលដែលការគំរាមកំហែងមានការប្រែប្រួល។ (ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) ។

Leave a Reply

Your email address will not be published. Required fields are marked *