ព័ត៌មានជាតិ

ឯកឧត្ដមឃួង ស្រេងប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់និងអាជ្ញាធរខណ្ឌទាំង១៤

ឯកឧត្ដមឃួង ស្រេងប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់និងអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគណៈកម្មការមួយ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួមនិងក្លឹបកម្សាន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខឱ្យបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសគ្រឿងញៀននិងការជួញដូរមនុស្សគ្រប់ទម្រង់។ ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមាន ប្រសាសន៍លើកឡើងថា៖ គណៈ កម្មការនេះ ត្រូវតែចេញដំណើរជាបន្ទាន់ ហើយការចុះត្រួតពិនិត្យនោះ ដាច់ខាតត្រូវធ្វើកំណត់ហេតុនិងចុះហត្ថលេខាពីម្ចាស់ទីតាំងដែលមានភាគហ៊ុនធំជាងគេ មិន អនុញ្ញាតឱ្យមេការគ្រប់គ្រងមកទទួលខុសត្រូវចុះហត្ថលេខាជំនួសនោះទេ។ ការងារនេះត្រូវតែក្តាប់ឱ្យបាន បើយើងក្តាប់ស្ថិតិនេះមិនបាន តើយើងធ្វើអី្វកើត។ ឯកឧត្ដមបញ្ជាក់ថា ចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះជារឿងសំខាន់ ដែលយើងត្រូវពង្រឹងនិងគ្រប់គ្រងឱ្យបាន ដើម្បីកុំឱ្យក្រុមសង្គមងងឹតធ្វើសកម្មភាពបាន។ គណៈបញ្ជាការឯកភាពរាជ ធានីភ្នំពេញ ត្រូវតែគ្រប់គ្រងមនុស្សចេញ-ចូលរាជធានីភ្នំពេញឱ្យបាន ។ ការរឹតបណ្តឹងខ្លាំង វាមិនប៉ះពាល់ដល់វិស័យទេសចរណ៍ទេ បើរាជ ធានីភ្នំពេញយើងមានសន្តិសុខល្អប្រសើរ នោះអ្នកទេសចរបរទេសគេនឹងមកលេងរាជធានីភ្នំពេញរបស់យើងកាន់តែច្រើនហើយ។ ការរឹតបណ្តឹងខាងលើនេះត្រូវអនុវត្តចាប់ពីពេលនេះតទៅ រហូតដល់បុណ្យភ្ជុំ បិណ្ឌ បន្តដល់បុណ្យអ៊ុទូកនិងបន្តរហូតទៅ។

ឯកឧត្ដម ឃួង ស្រេង បានបន្ថែមទៀតថា ក្រៅពីវិធានការខាងលើហើយនោះ ការដាក់កម្លាំង ពិនិត្យអាវុធជាតិផ្ទុះ ការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការបង្រ្កាបល្បែងស៊ីសងនៅតាមមូលដ្ឋាន ក៏ជារឿងសំខាន់ ដែលត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ជាមួយនឹងការចុះពង្រឹងសន្តិសុខ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតំបន់ស្មុគស្មាញឱ្យបាន ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ

Leave a Reply

Your email address will not be published. Required fields are marked *