ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនៅថ្ងៃទី០៧ ខែមិថុនា ខាងមុខនេះ ខណៈដែលផ្លូវនេះនឹងក្លាយជាផ្លូវល្បឿនលឿនខ្សែទី២ នៃព្រះរាជា ណាចក្រកម្ពុជា។  ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារ ព័ត៌មាន កាលពីពេលកន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-បាវិត បានចុះកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋនិងឯកជន នឹងបើកការដ្ឋាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ តាមការគ្រោងទុក ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលបានចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជន រវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន រួចរាល់ហើយ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការដែលអ្នកវិនិយោគមកបណ្តាក់ទុនវិនិយោគ លើផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ដោយសារ តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ទើបធ្វើឱ្យអ្នកវិនិយោគបរទេសហ៊ានមកបណ្តាក់ទុនបែបនេះ។  « ផ្លូវល្បឿនលឿនភ្នំពេញនឹងបើកការដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៧ ខែមិថុនា លោកបានចារច្បាស់ហើយនៅថ្ងៃទី០៧ ខែមិថុនា នឹងបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត។ ផ្លូវទី០២របស់យើង ជាមោទនភាពជាតិយើង ដែលមានផ្លូវលឿនលឿន ទី០១ ឥឡូវដោយសារអ្នកវិនិយោគគេទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា គេយកលុយគេ១៤០០ លានដុល្លារ មកដាក់ទុននៅកម្ពុជាទៀត យកលុយដុំ ដាក់យកលុយ រាយវិញ។ គេទុកចិត្តណាស់ បើប្រទេសយើងគ្មានសុខសន្តិភាព គ្មានស្ថេរភាពនយោបាយ គេអត់យកលុយ១៤០០លានដុល្លារ មកដាក់នៅកម្ពុជាទេកុំឆ្ងល់ឱ្យសោះ ខ្ញុំក៏អត់ដាក់ដែរ ទាំងអស់គ្នាក៏អត់ដាក់ដែរ។ បើប្រទេសមានសុខសន្តិភាពគេដាក់ហើយ គេយកលុយដុំដាក់ ប៉ុន្តែយកលុយរាយបន្តិចម្តងៗ យកទៅវិញនេះផ្លូវល្បឿនលឿនទី០២ » ។ គួរជម្រាបថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចសន្យា PPP ដែលបានចុះហត្ថ លេខា មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។ ដោយឡែកហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *