ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈ កម្មាធិការគណបក្សរាជធានីភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈ កម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានសូមឱ្យ សមាជិកថ្មីគណបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាព ឱ្យបានគង់វង្ស និងសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត ដើម្បីធ្វើយ៉ាង ណា ឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។ ការស្នើសុំបែបនេះ របស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង ខណៈឯ/ឧអញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាល និងប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាជាង៣០០០នាក់ នៅទីធ្លា ខាងត្បូង ជាប់ស្នាក់ការគណបក្សសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២៣នេះ។ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នេះជាការយល់ឃើញត្រូវរបស់បងប្អូនដែលបាន សម្រេចចិត្តចូលមករួមជីវភាពជាមួយបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីក ចម្រើនជឿនលឿនទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេច បាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីទុក្ខវេទនាយ៉ាងខ្លាំងបំផុត របស់ប្រជាពល រដ្ឋកម្ពុជានៅក្នុងរបបប៉ុល ពត ដោយត្រូវបានប៉ុលពតបង្អត់អាហារ កាប់សម្លាប់ យ៉ាងព្រៃផ្សៃអស់រាប់លាន នាក់ និងលើកឡើងពីវីរៈភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងការរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពតនេះ និងបានកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។

មិនត្រឹមតែប៉ុណ្ណោះទេ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋ ពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ថែមទៀត។ នេះជាមោទនៈភាពដែលយើងមានមេដឹកនាំបក្សនិងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។ ឯកឧត្ដមក៏បានលើកឡើងពីវិនាសកម្មដែលផ្តើមចេញពីសង្គ្រាម និងពន្យល់ប្អូនៗបានឱ្យយល់ពីតម្លៃ នៃសុខសន្តិភាព ពោលគឺបើមិនមានសន្តិភាពទេ កម្ពុជាមិនមានអ្វីទាំងអស់ កុំថាឡើយអភិវឌ្ឍ សូម្បីតែការ ជួបជុំគ្នាបែបនេះក៏មិនបានផង ។ ដូច្នេះយើងត្រូវ

រួមគ្នារក្សាសុខសន្តិភាពនេះឲ្យបានគង់វង្ស និងសូមអោយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោតថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកធឹម សំអាន សមាជិក​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ និងជាប្រធាន​គណៈកម្មាធិកា​រ គណបក្ស​ខណ្ឌព្រែកព្នៅ បានមានប្រសាសន៍បញ្ជាក់ថា៖ សមាជិកគណបក្សថ្មី ដែលត្រូវបានប្រកាសក្នុង កម្មវិធីខាងលើមានចំនួន ៣,៣៧៦ នាក់ ស្រី ១,៦៤៩ នាក់។

Leave a Reply

Your email address will not be published. Required fields are marked *