ព័ត៌មានជាតិ

ឯកឧត្តម ជា​សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃអាទិត្យ​ ៦រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២​ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជា​សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវលេខ៣៧១​ ប្រវែង១០,៥គីឡូម៉ែត្រ​ ពីឃុំទ្រាដល់ឃុំក្រូចឆ្មារ​ ,ពិនិត្យការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ​ និងពិនិត្យទីតាំងសម្រាប់រៀបចំវេទិកាសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ​ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *