ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេស បានអញ្ជើញឡើងទៅពិនិត្យមើលសាលប្រជុំធំថ្មី របស់ក្រសួងព័ត៌មាន ស្ថិតនៅជាន់ទី១២ និងស្ទីតយោទូរទស្សន៍អនឡាញ ស្ថិតនៅជាន់ទី៦ នៃអគារកម្ពស់ ១៤ ជាន់

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេស បានអញ្ជើញឡើងទៅពិនិត្យមើលសាលប្រជុំធំថ្មី របស់ក្រសួងព័ត៌មាន ស្ថិតនៅជាន់ទី១២ និងស្ទីតយោទូរទស្សន៍អនឡាញ ស្ថិតនៅជាន់ទី៦ នៃអគារកម្ពស់ ១៤ ជាន់ នៃអគារបំពេញការថ្មី និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ នៃក្រសួងព័ត៌មាន។ តាមការបញ្ជាក់របស់ក្រុមហ៊ុន ទី គា ដែលទទួលរៀបចំចំបំពាក់ឧបករណ៍ភ្លើង អគ្គិសនី ម៉ាសុីន សំឡេង និងបរិក្ខារផ្សេងៗ បានអោយដឹងថា ដំណើរការរៀបចំសម្រាប់បន្ទប់ធំនេះ ជិតហើយរួចរាល់ ដែលអាចប្រើប្រាស់ ធ្វើការជួបប្រជុំគ្នាបាន នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ អគារអគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ថ្មី នៃក្រសួងព័ត៌មាន បានធ្វើការសាងសង់រួចរាល់ ហើយថ្នាក់ដឹកនាំ និងមន្រ្តី បានចូលបំពេញការងារតាមបន្ទប់នីមួយៗ ដោយឡែកសម្រាប់បន្ទប់សាលប្រជុំធំ អាចរៀបចំកៅអីអោយអ្នកចូលរួមបានប្រមាណ ៣០០ នាក់។

Leave a Reply

Your email address will not be published. Required fields are marked *