ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនពិការចំនួន២០គ្រួសារ

នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនពិការចំនួន២០គ្រួសារ ដែលរស់នៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ចំនួន១០គ្រួសារ និងនៅក្រុងស្ទឹងសែនចំនួន១០គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ លោកវរសេនីយ៍ទោ កែវ សុធា នាយការិយាល័យទី៥នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីស្ថានភាពជីវភាពរស់នៅដែលកំពុងជួបលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជនពិការទាំង២០គ្រួសារ ដែលបច្ចុប្បន្ននេះកំពុងប្រឈមនិងការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ ដោយរយះពេលជាងមួយខែកន្លងមកនេះមានភ្លៀងធ្លាក់ជាប់ៗគ្នា បង្កការលំបាកដល់បងប្អូនក្នុងការប្រកបមុខរបបររកទទួលទានចិញ្ចឹមជីវិត ហើយ បាន សំណូមពរ ដល់ គណៈកម្មាធិការ សមាគម អតីត យុទ្ឋជន កម្ពុជា ខេត្ត កំពង់ធំ ដើម្បី ជួយ ដោះ ស្រាយ ការ លំបាក ជូន ពួក គាត់។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងទ្វេតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ជាមួយនោះដែរ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក៏ បានថ្លែងការកើតសសើរនូវវិរះភាពដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធជនពិបាករបស់យើង ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជន រួមចំណែកធ្វើអោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោមស៊ុន បានថ្លែងបញ្ជាក់ថា ទោះបីជាក្នងកាលៈទេសៈណា ក៏ដោយ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ ធំនៅតែខឹតខំពុះពារគ្រប់ការលំបាកដើម្បីដោះស្រាយនូវរាល់ការខ្វះខាតជូនបងប្អូន ដោយ មិនទុកឲ្យបងប្អូនអតីតយុទ្ធជនយើងណាម្នាក់ដាច់ស្បៀងអាហារនោះឡើយ។ នៅក្នុងឱកាសនេះដែរឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវស្បៀងអាហារ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទាំង២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។ គួរបញ្ជាក់ផងដែរថាអតីតយុទ្ធជនពិការទាំង២០គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានជួយឧបត្ថម្ភដោះស្រាយជីវភាពលំបាកខ្វះខាតរបស់គាត់ តាមរយៈគណៈកម្មធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តធំ នៅ ពេល នេះ បាន ទាន់ ពេល វេលា និងសូមគោរពជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ និង ក្រុម ការងារ ទាំងអស់ សូមបានប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើន និងពុទ្ធពរទាំងឡាយ៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *