ឯកឧត្តម អ៊ាត សីលា អនុប្រធានអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដឹកនាំប្រតិភូនាំមុខ នៃបណ្តាប្រទេស ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងដែលនឹងត្រូវរៀបចំកិច្ចប្រជុំ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ និងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។