ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង

នាព្រឹកថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នេះ។កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ និងសាលប្រជុំធំ (សាលប្រជុំ គ ) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការជំនាញ អភិបាល-អភិបាលរង ក្រុង/ស្រុក មេឃុំ ស្មៀនឃុំ សមាជិកឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។ ក្នុងឳកាសនោះ លោក ហ៊ាង សុភី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បានធ្វើបទបង្ហាញពីគោលបំណងនៃកិច្ចប្រជុំ ដើម្បីទទួលបានសមមូលនៅការផ្ទេរពីក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិចាស់ ទៅ អាណត្តិក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិថ្មី និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់។តមក ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានបង្ហាញពីរបាយការណ៍សង្ខេបសម្រាប់ ក្រុមការងារទីចាត់ការផែនការ និងវិនិយោគ ដោយបានពិភាក្សា សួរ និងឆ្លើយ នៅចម្ងល់នានា របស់សមសភាពអ្នកចូលរួមដោយរលូន និងទទួលបាននៅធាតុចូលសំខាន់ៗជាច្រើនបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ មានប្រសាសន៏សំណេះសំណាលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ពិតជាបានផ្តល់ចំណេះដឹងបន្ថែមលើការអនុវត្តន៍លិខិតបទដ្ឋាន និងកិច្ចការនានា ក្នុងការដោះស្រាយបញ្ហាប្រឈម និងផែនការបន្តដល់មូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលការណ៍ និងនីតិវិធី ដែលបានកំណត់នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ/សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បន្តថាកិច្ចប្រជុំផ្សព្វផ្សាយនេះ បានផ្តល់ជាមូលដ្ឋានក្នុងការពិនិត្យ និងរៀបចំដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ និងមុនចាប់ផ្តើមការងាររបស់ក្រុមប្រឹក្សាឃុំ/សង្កាត់នីមួយៗ ដើម្បីពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យការតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនបងប្រជាពលរដ្ឋកាន់តែមានភាពរហ័ស ទាន់ពេលវេលា និងមានតម្លាភាព ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការបង្កើត និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នេះ ក្នុងគោលដៅដើម្បីសម្រេចបាននូវការអនុវត្តន៍បានកាន់តែមានការរីកចម្រើនឡើងលើគ្រប់វិស័យ នៅតាមមូលដ្ឋានឃុំ/សង្កាត់ ធានាបានប្រសិទ្ធភាពខ្ពស់ និងត្រូវរួមគ្នាបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបានត្រឹមត្រូវស្របតាមឆន្ទៈរបស់ម្ចាស់ឆ្នោត និងអនុវត្តន៍ឲ្យបាននូវគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលពិសេសគោលនយោបាយ ភូមិ ឃុំ សុវត្ថិភាព។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចាក់ដូសជម្រុញអោយបានគ្រប់ៗគ្នា ធានាបាននូវភាពស៊ាំក្នុងសហគមន បង្កភាពងាយស្រួលក្នុងការប្រកបរបបចិញ្ចឹមជីវិតធ្វើអោយមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល។

Leave a Reply

Your email address will not be published. Required fields are marked *