ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ក្រសួងការងារនិងអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ លើកកម្ពស់សុខ ភាពទារក និងកុមារនៅតាមរោងចក្រសហគ្រាស ដើម្បីធានាសុខុមាលភាពកម្មករ កម្មការិនី ផលិតភាពការងារ និងជំរុញសេដ្ឋកិច្ចកម្ពុជា

ក្រសួងការងារនិងអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ លើកកម្ពស់សុខ ភាពទារក និងកុមារនៅតាមរោងចក្រសហគ្រាស ដើម្បីធានាសុខុមាលភាពកម្មករ កម្មការិនី ផលិតភាពការងារ និងជំរុញសេដ្ឋកិច្ចកម្ពុជា។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នា(MOU)ជាមួយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ លើការអនុវត្តគម្រោងសាក ល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោង ចក្រសហគ្រាស(MUSEFO) នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងការងារ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា គោលបំណងបង្កើតនូវក្រប ខណ្ឌសហប្រតិបត្តិការបច្ចេក ទេសរវាងអង្គការ និងក្រសួង ក្នុងការអនុវត្ត “គម្រោងសាក ល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោង ចក្រសហគ្រាស” ស្របតាមយុទ្ធសាស្រ្តចតុកោណក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពកម្មករ កម្មការិនី ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។ឯកឧត្តមបានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺមានសុពលភាពរយៈពេល ១៥ ខែ ដែលគម្រោងនេះ ផ្ដោតលើរោងចក្រចំនួន ១៨ កន្លែង ដែលមានអ្នកធ្វើការសរុបចំនួន ២១,១៦៦នាក់។ ដោយផ្តល់ការបណ្តុះបណ្តាល ស្តីពីសារសំខាន់នៃការលើក កម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារដល់និយោជក ឬតំណាងរបស់ខ្លួន កម្មករ កម្មការិនីក្នុងវ័យបន្តពូជ និងកម្មការិនីកំពុងមានផ្ទៃពោះនិងបំបៅដោះកូន។ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកគម្រោងនេះថា បានរួម ចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញបន្ថែមនូវការថែទាំសុខភាព អនាម័យ ស្ត្រី និងកុមារឱ្យមានភាពកាន់តែប្រសើរ ស្របពេលដែលក្រសួងការងារ បាននិងកំពុងអភិវឌ្ឍន៍នូវសេវា និងចេញលិខិតបទដ្ឋានថ្មីៗរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ឯកឧត្តម ជឿជាក់ថា តាមរយៈគម្រោងនេះ ក៏កាន់តែធ្វើឱ្យនិយោជក អនុវត្តន៍បានប្រសើរ ព្រមទាំងលើកទឹកចិត្តទៅដល់កម្មករនិយោជិត ត្រូវយកចិត្តទុក ដាក់ពីបញ្ហាអនាម័យ អាហា រូបត្ថម្ភ និងផលិតភាពការងារផងដែរ។ លោកស្រីបណ្ឌិត ហ្គ្វីណេត ខុតស៍ (Gwyneth Cotes) នាយិកាប្រចាំប្រទេសអង្គការ Helen Keller និងលោក ហ្វារីដ ស៊ែលមី (Farid Selmi) នាយកគម្រោង MUSEFO បានបញ្ជាក់ថា បច្ចុប្បន្នអង្គការហេទ្បែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារនៅតាមរោងចក្រមួយ ចំនួន តាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមគ្នាលើកកម្ពស់សុខភាព ផលិត ភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។ លោកស្រីបន្តថា កម្មវិធីនេះ បានផ្តោតទៅលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារសំខាន់នៃសុខភាព និងអាហារូបត្ថម្ភ ដូចជា៖ ១. សារសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារពីជំងឺផ្សេងៗ ២. អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ៣.ការថែទំាសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន និង ៤.ការអប់រំ ស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងអំទ្បុងពេលធ្វើការងារដើម្បីឱ្យកូនៗរបស់ពួកគេមានសុខភាពល្អនិងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋ កិច្ចជាតិនាពេលអនាគត។ សូមបញ្ជាក់ថា ជាក្តីរំពឹងទុក គម្រោងនេះ មិនត្រឹមតែជួយដល់លក្ខខណ្ឌការងារប៉ុណ្ណោះ ទេ ថែមទាំងជួយដល់សេដ្ឋ កិច្ចរបស់ជាតិថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *