ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គ្មានការរើសអើងនិន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ដែលធ្វើឱ្យដំណើរការនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ ហើយក៏បានធ្វើឱ្យមានភាពស៊ាំក្នុងសហគមន៍ផងដែរ

ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គ្មានការរើសអើងនិន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ដែលធ្វើឱ្យដំណើរការនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ ហើយក៏បានធ្វើឱ្យមានភាពស៊ាំក្នុងសហគមន៍ផងដែរ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នារសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២នវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា សម្ដេចតេជោមានប្រសាសន៍ថា វិធានការ ៣កុំ និង៣ការពារ នៅតែវិធានការចាំបាច់ ទោះបីជាលែងមានកាតព្វកិច្ចពាក់ម៉ាស ហើយសម្ដេចក៏បានថ្លែងនូវការចាប់អារម្មណ៍ និងកោតសរសើរចំពោះប្រជាពលរដ្ឋ ក្នុងខណៈដែលសម្ដេចធ្វើដំណើរតាមដងផ្លូវសាធារណៈ ដោយបានសង្កេតឃើញថា ពលរដ្ឋមិនតិចជាង៦០ ភាគរយទេដែលធ្វើដំណើរតាមដងផ្លូវនៅតែបន្តពាក់ម៉ាស់។ដូច្នេះសម្ដេចតេជោ យល់ ឃើញថា ប្រជាពលរដ្ឋបានយល់ដឹងច្រើន ពីការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ សម្តេចតេជោថ្លែងថា «ខ្ញុំបានប្រកាសថា មិនឱ្យមានកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈទៀតទេ ប៉ុន្តែអាស្រ័យលើពលរដ្ឋជាអ្នកសម្រេចខ្លួនឯង ដើម្បីចៀសវាងចំណាយលុយទិញម៉ាសដោយយកវ៉ាក់សាំងជំនួសវិញ»។ យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នៅតែក្រើនរម្លឹកថា ជំងឺកូវីដ១៩ មិនទាន់អស់នៅលើពិភពលោកនៅឡើយទេ ស្ថានភាពនៅពេលខាងមុខមិនដឹងថាមានអ្វីកើតឡើងបន្តទៀតទេ។ ដូច្នេះ ត្រូវតែតាមដានសភាពការណ៍ជាប់ជានិច្ច។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា កម្ពុជាមិនទាន់ឈ្នះសង្គ្រាមកូវីដនៅឡើយទេ គ្រាន់តែឈ្នះសមរភូមិតូចៗតែប៉ុណ្ណោះ។ សម្តេចតេជោ ក៏បានបង្ហាញពីបទពិសោធន៍កន្លងមកថា ការបញ្ជាទ័ពលើសមរភូមិសង្រ្គាម គឺមិនលំបាកដូចការដឹកនាំប្រយុទ្ធសង្រ្គាមជាមួយកូវីដ១៩នោះទេ ហើយភាពជោគជ័យរបស់កម្ពុជា គឺការចាក់វ៉ាក់ស៊ាំងឱ្យមានភាពស៊ាំសហគមន៍។

Leave a Reply

Your email address will not be published. Required fields are marked *