ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានណែនាំដល់មន្រ្តី និងសមត្ថកិច្ចនៅខេត្តមណ្ឌលគិរី បង្កើនការទប់ ស្កាត់បទល្មើសនានា និងដោះ ស្រាយបញ្ហាជូនប្រជាពលរដ្

មណ្ឌលគិរី: មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានណែនាំដល់មន្រ្តី និងសមត្ថកិច្ចនៅខេត្តមណ្ឌលគិរី បង្កើនការទប់ ស្កាត់បទល្មើសនានា និងដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពការ ងារ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅមូលដ្ឋាន។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មណ្ឌលគិរីបានផ្តល់នូវគោល ការណ៍ណែនាំជាគន្លឹះសំខាន់ៗដល់មន្រ្តីថ្នាក់ក្រោមជាតិ ត្រូវអនុវត្តបន្ត៖ ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯក រាជ្យ បូរណភាពទឹកដី អធិប តេយ្យភាពជាតិ, ត្រូវបង្កើនកិច្ចសហការគ្នា ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យឆាប់រហ័ស, ត្រូវបង្កើនការតាមដាន និងការគ្រប់គ្រងសកម្មភាពចូលទន្រ្ទានកាន់ កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ, ត្រូវចុះផ្សព្វផ្សាយដល់ពល រដ្ឋ ឱ្យយល់ច្បាស់អំពីច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ, ត្រូវបន្តអប់រំ និងផ្សព្វ ផ្សាយដល់ពលរដ្ឋ ឱ្យរក្សានូវអនាម័យជាប់ជាប្រចាំ ដោយអនុវត្តនូវវិធានការ ៣កុំ និង៣ ការពារ និងជំរុញការចាក់វ៉ាក់ សាំងកូវីដ-១៩ និងដូសជំរុញជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា។ បន្ថែមលើសនេះ ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានណែនាំដល់មន្រ្តីរាជការ និងសមត្ថកិច្ច និងអាជ្ញាធរក្រុង/ស្រុកត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គី ភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អដើម្បីធ្វើយ៉ាងណាឱ្យខេត្ត មណ្ឌលគិរី មានការអភិវឌ្ឍរីកចម្រើនជាលំដាប់។ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំ មន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ច និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាង សកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចនៅសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅ លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ពិធីបិទសន្និបាតនេះធ្វើឡើងក្រោមអធិបតីឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំង ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្រ្តីរាជការជាច្រើនរូប។

Leave a Reply

Your email address will not be published. Required fields are marked *