លោក ហ៊ន់ ឫទ្ធិ អភិបាល នៃគណ:អភិបាលស្រុកស្រីស្នំ បានឱ្យដឹងនាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា រដ្ឋបាលស្រុកស្រីស្នំ នៃខេត្តសៀមរាប រៀបចំពិធីបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។